Trending now

បើកច្រកព្រំដែន Huu Nghị ឡើងវិញ ដើម្បីជំរុញ ការនាំចេញនិងនាំចូលកសិផល

16:00 | 06/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្ងៃទី ៥ ខែកុម្ភះ ក្រុមការងារនៃខេត្ត Lang Son បានចុះត្រួតពិនិត្យការបង្ការជំងឺ កូរ៉ូណាថ្មី នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghị មុននឹងសម្រេចចិត្តអំពីការបើកច្រកទ្វារព្រំដែន Huu Nghị ឡើងវិញ ដើម្បីជំរុញការនាំចេញកុងតឺន័រដឹកកសិផលចំនួន ៦៦ គ្រឿង។ បន្ទាប់ពីតៃកុងនិងពាណិជ្ជករត្រូវស្នាក់នៅឯកន្លែងដាច់ដោយឡែក ស្ថិតនៅច្រកព្រំដែន។

ក្រុមការងារនៃខេត្ត​ Lang Son ដឹកនាំ​ដោយ​លោក​ Nguyen Cong Truong - អនុប្រធាន គណៈ កម្មាធិការប្រជាជនខេត្ត ប្រធានគណៈកម្មាធិការដឹកនាំ ៣៨៩ នៃខេត្ត Lang Son បានចុះពិនិត្យ និងត្រួតពិនិត្យ ដោយផ្ទាល់នូវការងារបង្ការ​និងការប្រឆាំងនឹងការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅច្រកព្រំដែន Huu Nghi ការរក្សា​ទំនិញ​នៅ​ចំណតរថយន្ត ​ស្ថិតនៅច្រកទ្វារព្រំដែន​ មុនពេល​សំរេចចិត្តនូវ​ការ​នាំចេញទំនិញ។

កុងតឺន័រ​​ដឹក​កសិផលឆ្លងកាត់ការត្រួតពិនិត្យ​។ (រូបថត៖ tuoitre)

បរិមាណទំនិញដែលដឹកជញ្ជូនទៅកាន់​ច្រកព្រំដែន​បន្ទាប់ពីថ្ងៃទី ៥ ខែកុម្ភះនឹងត្រូវបង្ខំឲ្យទុកក្នុង​ទីកន្លែង​ដាច់ដោយឡែកក្នុងអំឡុងពេល ១៤ ថ្ងៃ​ ដើម្បី​អនុវត្ត​វិធានការ​​ត្រួតពិនិត្យជំងឺ។ ទំនិញ​កកស្ទះនៅច្រកព្រំដែន Huu Nghi (ប្រទេសវៀតណាម) និងច្រកព្រំដែន Huu Nghi Quan (ប្រទេសចិន) នឹងត្រូវបាននាំចេញ​និង​នាំចូល។

ការ​នាំចេញនិង​ការនាំចូល​តាមរយៈច្រកព្រំដែន​អន្តរជាតិ Huu Nghi ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងរបស់គយ កងទ័ពការពារព្រំដែន​ ចក្តាឡីស័ក​ សុខភិបាល​គណៈកម្មការសេដ្ឋកិច្ច​ច្រកព្រំដែន​ខេត្ត​ Lang Son តាម​ទិសស្លោក​ ការគ្រប់គ្រង នៅចំតំបន់ជាប់ព្រំដែន។

ជាក់ស្តែងសម្រាប់កសិផលដែលនាំចេញពីប្រទេសវៀតណាមទៅកាន់ប្រទេសចិន សមត្ថកិច្ច​នៅច្រក​ព្រំដែន​នឹង​ស្នើ​សហគ្រាស ពាណិជ្ជករ ​សន្យា​ថា​ បន្ទាប់ពីនាំចេញ​ទំនិញឆ្លងកាត់ព្រំដែន​ពេល​វិលត្រឡប់មក​ប្រទេស​វៀតណាមវិញ ពួកគេនឹងស្នាក់​នៅទីកន្លែង​ដាក់​ដោយឡែក​ក្នុង​រយៈពេល ១៤ ថ្ងៃ។​

ដូចគ្នានេះដែរ រថយន្តដឹកទំនិញ​របស់ប្រទេសចិន​នាំចេញទៅកាន់ប្រទេសវៀតណាម តាម​ច្រកទ្វារអន្តរជាតិ​ Huu Nghi ត្រូវបានប្រមូលផ្តុំ នៅក្នុងចំណតរថយន្ត Xuan Hai ស្ថិតក្នុងច្រកទ្វារអន្តរជាតិ Huu Nghi ។ នៅឯចំណត​នេះ​សកម្មភាពផ្លាស់ប្តូរពាណិជ្ជកម្ម​នឹងត្រូវធ្វើឡើង​រវាងទាំង​សងខាង។

ពាណិជ្ជករនិងតៃកុងទាំងសងខាងនឹងត្រូវស្នាក់នៅ​ទីកន្លែងដាច់ដោយឡែកនៃចំណតរថយន្ត Xuan Hai ដើម្បីធានាមិនឲ្យការរីករាលដាលជំងឺទៅខាងក្រៅ។ ចុងបញ្ចប់​នៃការ​ផ្លាស់ប្តូរពាណិជ្ជកម្ម​ ពាណិជ្ជករ​និង​ទំនិញមកពីប្រទេសចិន​ត្រូវចាកចេញនិងត្រឡប់មក​ប្រទេសចិន​វិញ​ដើម្បី​ចៀសវាងលទ្ធភាព​នៃការរីក​រាលដាល​នៃជំងឺកូរ៉ូណាថ្មី។

ប្រសិនបើទទួលបានជោគជ័យ ទាំងការនាំចេញ​និងនាំចូល​​ទំនិញ​ ទាំងការត្រួតពិនិត្យជំងឺ ​ខេត្ត​ Lang Son នឹងដឹកនាំសមត្ថកិច្ចនៅច្រកទ្វារព្រំដែនបន្តការ​នាំចេញ​និងនាំចូលទំនិញជាធម្មតា ម៉្យាងទៀតក៏​ត្រួតពិនិត្យ​​នូវការ​រីករាលដាលជំងឺផងដែរ​​៕​

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ