Trending now

ប្តេជ្ញាបង្ការ និងប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនៅតាមព្រំដែន

06:30 | 08/02/2020 (ប្រែសម្រូលដោយឌីណា)

យុគសម័យ​​ - ប្រឈមមុខនឹងស្ថានភាពកាន់តែស្មុគស្មាញនៃការឆ្លងវីរុសកូរ៉ូណថ្មី (nCoV) និងអនុវត្តតាមទិសស្លោក“ ការប្រយុទ្ធប្រឆាំងនឹងការរីករាលដាល ដូចជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” របស់នាយករដ្ឋមន្រ្តី និងការដឹកនាំនៃគណៈកម្មាធិការប្រជាជនខេត្ត An Giang និងអង្គភាព កងកម្លាំង ស្រុក ភូមិ ក្នុងខេត្ត An Giang កំពុងអនុវត្តន៍វិធានការបង្ការនិងប្រឆាំងនឹងការរីករាលដាលវីរុសកូរ៉ូណថ្មី (nCoV) តាមតំបន់ព្រំដែន។

នៅច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien សកម្មភាពនាំចូលនិងនាំចេញ បានធ្វើឡើងជាធម្មតា។ ទោះបីចំនួនមនុស្សនិងយានយន្តចេញចូលតំបន់ព្រំដែនមិនមានច្រើនទេ ភាគច្រើនជាអ្នកបើកបរនិងរថយន្តដឹកទំនិញ មានតែភ្ញៀវទេសចរបរទេសមួយចំនួនតិចប៉ុណ្ណោះ។ ភ្ញៀវទេសចរត្រូវបានបំពេញបែបបទចូលនិងចេញ នៅច្រកព្រំដែនយ៉ាងសប្បាយរីករាយ និងត្រូវធ្វើ​ចត្តាឡីស័ក​ ។ លើសពីនេះទៀត សមត្ថភាពបំពេញភារកិច្ច នៅតំបន់ព្រំដែនទាក់ទងនឹងភ្ញៀវនិងប្រជាជនត្រូវពាក់ម៉ាស់និងសម្រោមដៃវេជ្ជសាស្រ្ត។

សម្រាប់ភ្ញៀវឆ្លងកាត់ច្រកទ្វារព្រំដែននឹងត្រូវវាស់សីតុណ្ហភាពរាងកាយ យកចិត្តទុកដាក់លើស្ថានភាពរាងកាយ យកព័ត៌មាននូវប្រវត្តិនៃដំណើរការរបស់ភ្ញឿវ ក្នុងរយៈ ១៤ ថ្ងៃ។ ការត្រួតពិនិត្យនេះជួយឱ្យយើងដឹងថា ភ្ញៀវមកពីណា តំបន់ផ្ទុះជំងឺរាតត្បាត ឬតំបន់ណា សំដៅត្រួតពិនិត្យហ្មត់ចត់ថែមទៀត។

វវាស់សីតុណ្ហភាពរាងកាយដោយម៉ាស៊ីនពីឆ្ងាយ។( រូបថត៖ កាសែត An Giang)

ចំពោះករណីសង្ស័យផ្ទុកវិរុស nCoV (គ្រុនក្តៅលើសពី ៣៨អង្សារ C សញ្ញាផ្តាសាយ ក្អក ពិបាកដង្ហើមខ្លី) នឹងត្រូវដាក់នៅបន្ទាប់ដាច់ដោយឡែក តាមដាន និងជម្រាបជូនព័ត៌មានដល់វិស័យសុខាភិបាល។ រីឯក្នុងបន្ទប់ដាច់ដោយឡែកចាំបាច់បំពាក់ឧបករណ៍ បរិក្ខារ ដើម្បីត្រៀមជាស្រេច នៅពេលរកឃើញករណីជម្ងឺរាតត្បាតនេះ នៅច្រកទ្វារព្រំដែន។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien មិនទាន់រកឃើញករណីណាផ្ទុកវីរុសកូរ៉ូណានៅឡើយទេ -​ការប្រឆាំងនឹងការរីករាលដាលជំងឺដូចជាសត្រូវ"ស្ថានភាពរបស់វីរុស nCoV វិវឌ្ឍន៍កាន់តែស្មុគស្មាញ ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ បញ្ឈប់ឆ្លងដែនចំពោះភ្ញៀវជនជាតិចិន ជាពិសេស ភ្ញៀវមកពីតំបន់រាតត្បាត Wuhan។ រីឯ ភ្ញៀវមកពីប្រទេសដទៃទៀតនៅតែឆ្លងដែនធម្មតា។ ឃោសនាដល់ប្រជាជននិងភ្ញៀវ ដើម្បីលើកកម្ពស់ការយល់ដឹង ការទទួលខុសត្រូវ សកម្មបង្ការជំងឺ។ ទន្ទឹមនឹងនេះជួយប្រជាជនឱ្យយល់ច្បាស់អំពីគោលនយោបាយរបស់បក្ស រដ្ឋ ក៏ដូចជាគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់ជាន់ថ្នាក់លើការងារបង្ការនិងប្រឆាំងនឹងការរីករាលដាលវីរុស nCoV ដើម្បីឱ្យប្រជាជនស្ងប់ចិត្ត មានទំនុកចិត្តយ៉ោងដាច់ខាតលើការដឹកនាំក៏ដូចជាស្មារតីបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាតរបស់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ ក្នុងខេត្ត An Giang ។

ដោយស្មារតី“ប្រឆាំងនឹងជំងឺរាតត្បាត ដូចជាការប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវ” ខេត្ត An Giang ចាត់ទុកលើការបង្ការនិងប្រឆាំងនឹងការឆ្លងវីរុស nCoV គឺជាការងារសំខាន់បំផុតមួយ នៅក្នុងរយៈពេលនេះ។ តាមរយៈការចុះត្រួតពិនិត្យ នៅប៉ុស្តិ៍កាពារព្រំដែន ជាពិសេសច្រកទ្វារព្រំដែនអន្តរជាតិ Tinh Bien បានធ្វើយ៉ាងល្អនូវការងារសហការនឹងស្ថាប័ន អង្គការនានា នៅក្នុងខេត្តនិងប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឱ្យប្រជាជនកម្ពុជាឆ្លងកាត់ផ្លូវលំ។ អាស្រ័យហេតុនេះពួកគេត្រូវឆ្លងកាត់ច្រកព្រំដែនដើម្បីត្រួតពិនិត្យសីតុណ្ហភាពរាងកាយរបស់ពួកគេនិងណែនាំពួកគេ នៅពេលមានតម្រូវការត្រូវឆ្លងកាត់ព្រំដែន ./.


(ប្រែសម្រូលដោយឌីណា)

(ប្រែសម្រូលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់