Trending now

តំបន់ព្រំដែនពោរពេញទៅដោយមនោសញ្ចេតនា

16:23 | 27/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - រួមជាមួយប្រទេសទាំងមូលប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 នាពេលថ្មីៗនេះ នៅតំបន់ព្រំដែន មានអ្នកខ្លះសុខចិត្តបោះបង់ចោលការងារស្រួលៗ ដោយទទួលយកការងារដ៏លំបាកទៅវិញ - ពួកគេគឺជាកម្មាភិបាល និងយុទ្ធជននៃកងទ័ពការពារព្រំដែន ដែលកំពុងធ្វើការនិងយាមល្បាតទាំងយប់ទាំងថ្ងៃ ដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាត។

កងទ័ពប្រជាជនវៀតណាម​គឺជា​កងទ័ពពិសេសមួយ​ដែល​ត្រូវបាន​អប់​រំ​បណ្តុះ​បណ្តាលនិងដឹកនាំដោយបក្សនិង​លោក​ប្រធាន​ហូ​ជី​មិញ​។ ដូច្នេះកងទ័ពតែងតែដឹង​​ច្បាស់​ថា​ ​កងទ័ពរបស់​ប្រជាជន ​ប្រយុទ្ធដើម្បី​ប្រជា​ជន​។ នៅគ្រប់សមរភូមិ​ក្នុង​គ្រប់ស្ថានភាពទាំងអស់អត្តចរិត​របស់​“កងទ័ពអ៊ុំ​ Ho​” តែងតែចែងចាំង​ជានិច្ច។ នៅក្នុងការប្រ​យុទ្ធប្រ​ឆាំងនឹង “ជំងឺ​រាត​ត្បាត​” អស់រយៈពេល ២ ខែមកហើយ នៅ​តាមផ្លូវលំច្រក​របៀង កងទ័ព​ការពារព្រំដែន និង​កង​ជីវពល​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​ដោយ​មិនចេះ​នឿយ​ហត់។​ ពួក​គាត់​ធ្វើ​ការ​យាម​ល្បាត​ទាំង​យប់​​ទាំង​ថ្ងៃ​ ​ដើម្បី​ទប់​ស្តាត់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាត​ត្បាត​។

នាខែមេសានេះ ខ្ញុំបានទៅ​កាន់​ប៉ុស្តិ៍​ការ​ពារ​ព្រំដែន Vinh Nguon ទីក្រុង Chau Doc ។ នេះ​ជាអង្គភា​ពទទួលបន្ទុ​កគ្រប់គ្រង​ខ្សែព្រំដែន​ដែលមាន​ប្រវែង ១៥,៤ គីឡូម៉ែត្រ។ ខ្សែ​ព្រំដែនក្រោម​ការ​គ្រប់​គ្រង​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​នេះ​​មានផ្លូវលំជាច្រើនដែល​ងាយ​ស្រួលណាស់​សម្រាប់ប្រជាជនធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ព្រំ​ដែន​។

វត្ថុប្រើប្រាស់នៅក្នុង“ផ្ទះ” គឺគ្មានអ្វី ក្រៅពីទឹកសុទ្ធ ២០ លីត្រធូបមួស​ ១ ប្រអប់ Sofel ១ ដប និង​មីកញ្ចប់ពីរ​បី​កញ្ចប់ប៉ុ​ណ្ណោះទេ។

ចាប់ពីថ្ងៃទី ១០ ខែ​មីនា ២០២០ រហូតមកទល់ពេលនេះបុស្តិ៍​ការ​ពារ​ព្រំ​ដែន Vinh Nguon បានដាក់ពង្រាយប៉ុស្តិ៍ត្រួតពិនិត្យ ១ និងក្រុមត្រួតពិនិត្យចំនួន ១៥ សម្រាប់​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​ជំ​ងឺ រាត​ត្បាត​នៅតាមតំបន់​ព្រំដែន។ ក្រៅពីភារកិច្ច​ប្រយុទ្ធប្រឆាំង Covid-19 អង្គភាពក៏សហការជាមួយកម្លាំងនគរបាល និងកងកំលាំង​យោធាមូល​ដ្ឋាន​​ធ្វើ​ការ​​យាម​​ល្បាត រក្សា​សន្តិសុខន​យោបាយ​សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម​ ចូល​រួម​ប្រយុទ្ធប្រឆាំង​បទ​ឧក្រិដ្ឋកម្ម​ជាពិសេស​ អ្នក​ដែលឆ្លងដែនខុសច្បាប់ពីកម្ពុជាចូល​មក​វៀតណាម។

កម្មាភិបាល យុទ្ធជននៃកងទ័ពការពារ​ព្រំដែននិង​កងជីវពលដើរ​យាម​ល្បាត​នៅ​តំបន់​ព្រំ​ដែន

លោកវរសេនីយ៍ឯកបំរុង Nguyen Van Thu មេប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​Vinh Nguon បានឲ្យ​ដឹងថា “ទោះបីជាស្ថិត​ក្នុង​សម័យ​សន្តិភាពក៏ដោយ ក៏​ប៉ុន្តែ Covid-19 ជាខ្មាំង - ​ជា​សត្រូវឥតស្រមោល​​។​ ដូច្នេះយើងបានប្តេជ្ញាថា“ ការប្រយុ​ទ្ធប្រឆាំង​នឹងរោ​គរាត​ត្បាតគឺដូច​ជាការប្រយុទ្ធប្រឆាំងនឹងសត្រូវ” កម្មាភិបាលនិងយុទ្ធ​ជន​ទាំង​អស់​នៅ​តំបន់​ព្រំដែននឹង​​ខិតខំប្រឹង​ប្រែង​​​អស់ពី​សមត្ថភាព​​ក្នុង​ការ​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន​​​ ដោយមា​នគោលបំណង​ចូលរួម​ជាមួ​បក្ស​ទាំង​មូ​ល កងទ័ព ទាំងមូល ប្រជាជនទាំង​មូល និងរដ្ឋាភិបាល​ប្រយុទ្ធ​ប្រឆាំ​ង​​នឹ​ង​ជំងឺរាតត្បាត​” ។

ការលះបង់​របស់​កម្មាភិបាល​និង​យុទ្ធ​ជន ដែល​កំ​ពុង​បំ​ពេញ​ភា​រ​កិច្ច​នៅ​តំបន់ព្រំ​ដែន​នោះ​​​បានទទួលការ​ស្រឡាញ់រាប់​អាន​​ពី​ប្រជាជន។ ម៉ាស់​​ទឹក​ថ្នាំសំលាប់​មេរោគ​ មីកញ្ចប់ និង​ធូបមូសជាច្រើន​​របស់​ប្រជាជ​នដែលបា​ន​ផ្ញើរ​ជូន​កង​កម្លាំង​ការ​ពារ​​ព្រំដែន។ នោះមិន​ត្រឹម​តែជា​វត្ថុប្រើប្រាស់​ចំបាច់​ដែល​​“សមរភូមិ​ខាងក្រោយ” ផ្ញើរជូន​ទៅ​” សមរភូមិ​នៅជួរមុខ” ប៉ុណ្ណោះទេ ថែម​ទាំង​វា​ក៏ជាមនោសញ្ចេតនា​និង​ជំនឿ​របស់​ប្រជាជន​ដែលបាន​ផ្ញើជូនបងៗទាហាន ​ដើម្បីបន្ត​​ប្រយុទ្ធនឹងសត្រូវឥតស្រមោលនេះ​ដែរ។ ។

ដោយ​ទទួលបានធុងទឹកសុទ្ធ​​មីកញ្ចប់និងធូបមួសពី​លោកស្រី Dang Thi Du Khanh (រស់នៅទីរួម​ស្រុក​ Tinh Bien ស្រុកTinh Bien ខេត្ត An Giang) លោកអនុសេនីយ៍​ឯក Huynh Quoc Huy មេរងប៉ុស្តិ៍​​ច្រក​ទ្វា​ព្រំដែន Long Binh (ស្រុក An Phu) បាន​ចែក​រំ​លែក​ថា“ នេះ​គឺជាការ​លើកទឹកចិត្តដ៏ធំធេងសម្រាប់កម្មាភិបាល និងយុទ្ធ​ជន​នៃ កង​ទ័ព​ការ​ពារ​ព្រំដែន​។ គ្មានអ្វីដែ​លមានត​ម្លៃជាងមនោសញ្ចេ​តនា​ដែល​ប្រជាជនផ្តល់ជូន​នោះទេ។

ប្រជាជនផ្តល់គ្រឿង​ឧបភោគ​បរិភោគ​ជូន​កម្មាភិបាល និង​យុទ្ធ​ជន​កងទ័ព​ការ​ពារ​ព្រំដែន។

លោកស្រី Dang Thi Du Khanh ឲ្យ​ដឹង​ថា“គ្មានអ្វីពិសេស​​ទេគ្រាន់តែជាមីកញ្ចប់​ ៣០ កែស ទឹកសុទ្ធ​ ៨០ កែស ធូបមួស​ ៨០ ប្រអប់នោះ​ទេ​ ខ្ញុំគ្រាន់​តែ​ចង់​លើក​ទឹក​ចិត្ត​ដល់​បងៗ​ ទាំង​អស់​ឲ្យ​ពួកគាត់​​បំពេញ​ភារ​កិច្ច​បាន​ល្អ​។ នេះជាកន្លែងដែល​ទទួល​អណិកជន​វៀត​ណាមដែល​វិល​​ត្រឡប់មក​​ពី​កម្ពុជាមានចំនួន​ច្រើន​បំ​ផុត​​ ដែល​យុទ្ធ​ជន​នៅ​ទីនេះ​​ក៏មាន​ភាព​​​នឿ​យហត់​ខ្លាំងបំផុតដែរ ដូច្នេះខ្ញុំសំរេចចិត្តផ្តល់អំណោយ​ឲ្យ​កន្លែង​​នេះ​ជាមុ​នសិន”។

យុទ្ធ​ជន​នៃកងទ័ពការពារព្រំដែនណែនាំប្រជាជនឱ្យបំពេញបែប​បទ​ឆ្លងដែន និង​រាយ​ការណ៍​ព័ត៌មាន​អំពី​ស្ថានភាព​សុខភាព។

លោកអនុសេនីយ៍​ឯក Huynh Quoc Huy បានចែករំលែក​ថា “មិនថាពេលថ្ងៃឬពេលយប់នោះទេ នៅ​ពេល​ដែល​ប្រជាជន​យើង​ត្រឡប់​មក​វិញ​ គឺ​យើងទទួល​​​ស្វាគមន៍ជា​និច្ច ​ទោះជា​វា​ពិត​ជា​​មាន​ភាព​នឿ​ហត់ក៏​ដោយ​ ក៏​ប៉ុន្តែ​នៅពេល​​ដែន​លឺ​ពាក្យ​អរគុណ ឃើញ​ស្នាម​ញញឹមរបស់​ប្រជាជ​ន នៅពេលពួកគេ​បានវិលត្រឡ​ប់មកមាតុភូមិ​ជាទីស្រឡាញ់​វិញ យើង​ក៏​លេង​មាន​ភាព​នឿ​ហត់​ដែរ​”

អណិកជនវៀតណាមត្រូវបានយកទៅដាក់ឲ្យ​នៅ​តំបន់​ដាច់​ដោយឡែកពីគេ។

លោកស្រី Nguyen Thi An អាយុ ៥២ ឆ្នាំរស់នៅសង្កាត់ Chau Phu ទីក្រុង Chau Doc បានចែក​រំ​លែក​ថា“ ខ្ញុំរក​ស៊ី​នៅភ្នំពេញ ​ខ្ញុំ​​ទៅ​ដល់ច្រកទ្វារ​ព្រំដែន ចំនៅពេលយប់​ជ្រៅ​ហើយ។ ប៉ុន្តែ​កម្មាភិបាល និង​យុទ្ធ​ជន​នៃកងទ័ព​ការពារព្រំ​ដែន នៅតែទទួល​ស្វាគមន៍ខ្ញុំ ហើយ​ណែនាំ​​ខ្ញុំបំពេញ​បែប​បទឆ្លងដែន ​និង​រាយការណ៍​ព័ត៌មាន​អំ​ពី​សុខភាព ហើយ​​នាំ​ខ្ញុំនិងមនុស្ស​មួយ​ចំ​នួន​ទៀត​​ទៅកាន់​កន្លែង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែកពីគេ​។ ខ្ញុំពិតជាដឹងគុណនិងមានអារម្មណ៍រំភើបចិត្ត​ខ្លាំង​ណាស់។

ក្រុមបេសកម្មនៃគណៈប្រតិភូខេត្តបានចុះសួរសុខទុក្ខនិងប្រគល់អំណោយកម្លាំង​ការ​ពារ​ព្រំ​ដែន​។

លោក Lam Thanh Si លេខានៃសម្ព័ន្ធ​យុវជន​ខេត្ត An Giang បាន​ចែក​រំ​លែក​ថា “ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងការរួម​ដំ​ណើរ​របស់​យុវជន​ក្នុង​ខេត្ត​​ ជា​មួយកម្លាំងនៅ​ជួរមុខ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រោគរា​តត្បា​ត ចា​ប់​តាំង​ពីដើមខែមេសារហូតមកដល់ពេ​លនេះ​​សម្ព័ន្ធយុ​វជ​ន​ក្នុងខេ​ត្តបាន​រៀបចំដំណើរទស្សនកិច្ចទៅសួរសុខទុក្ខ លើកទឹក​ចិត្ត និង​ប្រគល់​គ្រឿង​ឧបភោគបរិភោគជា​ច្រើន​ជូន​កង​កម្លាំង​ការពា​រ​ព្រំដែន​។

គណៈ​កម្មាធិការបក្ស ក្រុមប្រឹក្សា ប្រជាជន គណៈកម្មា​ធិការ​ប្រជា​ជននិងគណៈក​ម្មាធិការ​រណសិរ្សមាតុភូមិវៀតណាមនៃខេត្ត An Giang រៀបចំដំណើរទស្សនកិច្ចទៅសួរសុខទុក្ខ និងលើកទឹកចិត្ត​ដល់​កម្លាំង​ការ​ពារ​ព្រំ​ដែន

ទន្ទឹមនឹងនោះ គណៈប្រតិភូជាច្រើននៃគណៈកម្មាធិការបក្ស ក្រុមប្រឹ​ក្សាប្រជាជនគណៈកម្មាធិការប្រជាជនគណៈ​កម្មាធិកា​ររណ​សិរ្ស​មាតុភូមិវៀតណាម​និងអង្គការនយោបាយនានានៃខេត្ត An Giang ​ក៏បាន​ទៅ​សួរសុខទុក្ខ និង​ប្រគល់អំណោយលើកទឹកចិត្ត​​​កម្លាំង​ការពារ​ព្រំ​ដែន​ឲ្យ​បំ​ពេញ​បាន​ល្អនូវ​ភារកិច្ច​របស់​ខ្លួនផងដែរ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ