Trending now

ចំណុចភ្លឺនៅតំបន់ជាប់ព្រំដែនភាគនិរតី

19:56 | 01/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - សិក្សានិងធ្វើតាមធ្វើតាមសតិអារម្មណ៍ សិលធម៌និងរចនាបទលោកប្រធាន Ho Chi Minh ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ កម្មាភិបាលនិងកងទ័ពការពារព្រំដែនខេត្ត An Giang បានអនុវត្តចលនាជាច្រើន ដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ចនិងវប្បធម៌ សង្គម នៅតាមតំបន់ជាប់ព្រំដែន ចូលរួមចំណែកដល់ការផ្លាស់ប្តូរមុខមាត់ នៅតំបន់ជនបទជាប់ព្រំដែន, ការកសាងតំបន់ព្រំដែនកាន់តែរឹងមាំ។ ពីលទ្ធផលដែលសម្រេចបានក្នុងឆ្នាំ ២០១៩ កងទ័ពការពារព្រំដែនខេត្ត An Giang មានកិត្តិយសនិងទទួលបានទង់ជោគជ័យពីក្រសួងការពាប្រទេស។

មន្ត្រីនិងទាហាននៃប៉ុស្តិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ Vinh Xuong កងទ័ពការពារព្រំដែនខេត្ត An Giang បានជួយប្រជាជនកសាងផ្ទះ“ សំរាប់ជនក្រីក្រនៅតំបន់ព្រំដែន” ក្នុងឃុំ Vinh Xuong ទីក្រុង Tan Chau ។ ( រូបថត៖ Chien Khu)


លោកវរសេនីយ៍ឯក Pham Van Phong ប្រធាននយោបាយនៃកងទ័ពការពារព្រំដែនខេត្ត An Giang បាននិយាយថា៖ កងទ័ពការពារព្រំដែនខេត្ត An Giang ត្រូវបានប្រគល់ភារកិច្ចលើការគ្រប់គ្រងនិងការពារព្រំដែនមានប្រវែងជិត ១០០ គីឡូម៉ែត្រដែលជាប់នឹងប្រទេសកម្ពុជា។ ក្នុងតំបន់នោះមានប្រជាជនជាង ១៥៦.០០០ នាក់។ ក្នុងនោះមានបងប្អូនជនជាតិចំនួន ៤ គឺជា ជនជាតិ Kinh Cham Hoa និងខ្មែរ។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះដែលជួបការលំបាកជាច្រើន ហេដ្ឋារចនាសម្ពន្ធ័ដែលមិនទាន់មានការអភិវឌ្ឍ កំរិតការអប់រំទាប។ ដូច្នេះគណៈកម្មាធិការបក្សខេត្តនិងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែខេត្ត An Giang តែងតែប្តេជ្ញាចិត្ត អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វប្បធម៍ និងអភិវឌ្ឍន៍សង្គម លើកកម្ពស់ជីវិតរបស់ប្រជាជនទាំងខាងសម្ភារៈនិងខាងស្មារតី ដែលគឺជាភារកិច្ចនយោបាយដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរមុខមាត់ជនបទនិងកសាងកម្លាំងការពារតំបន់ព្រំដែនប្រកបដោយរឹងមាំ​ ផ្អែកទៅលើ​កម្លាំង​ប្រជាជនទាំងមូល។ ”

“ ដើម្បីជួយប្រជាជនអភិវឌ្ឍន៍សេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព បណ្តាស្ថាប័ន អង្គភាពកងទ័ពការពារព្រំដែនខេត្ត An Giang បានសហការជាមួយមន្ទីរ អង្គភាពនិងអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពជាច្រើនដែលឆ្ពោះ ទៅកាន់តំបន់ជាប់ព្រំដែន។ ក្រៅពីនេះ អង្គភាពកងទ័ពការពារព្រំដែនក៏អនុវត្តចលនានិងទម្រង់រូបភាពជួយប្រជាជន ដែលស្របតាមសមត្ថភាពរបស់អង្គភាព​នីមួយៗ” - លោកវរសេនីយ៍ឯក Pham Van Phong បាននិយាយបន្ថែម។

អនុវត្តចលនា “ កងទ័ពការពារព្រំដែនចូលរួមកសាងជនបទថ្មី” ប៉ុស្តិ៍កងទ័ពការពារព្រំដែនសហការជាមួយអាជ្ញាធរមូលដ្ឋានឃោសនានិងផ្សព្វផ្សាយយ៉ាងសកម្មដល់ប្រជាជនឱ្យយល់ដឹងអំពីសារៈសំខាន់នៃគោលដៅជាតិក្នុងការកសាងតំបន់ជនបទថ្មី។

ទន្ទឹមនឹងនេះជួយប្រជាជនដោយសកម្មភាពជាក់លាក់និងជាក់ស្តែង ដូចជា៖ការចែករំលែក ណែនាំនូវទម្រង់រូបភាពផលិតកម្មនិង​ធ្វើអាជីវកម្ម​ប្រកបដោយប្រសិទ្ធភាព ប្រគល់ជូនគ្រាប់ពូជស្រូវនិងពូជគោជូនដល់គ្រួសារក្រីក្រ ការពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជន ...

ប៉ុស្តិ៍កងទ័ពការពារព្រំដែនបានក្លាយជា“ ចំណុចលេចធ្លោនៃវប្បធម៌នៅតំបន់ព្រំដែន” ក៏ទទួលបានការយកចិត្តទុកដាក់ពិសេសពីកងទ័ពការពារព្រំដែនខេត្ត An Giang។ ក្នុងរយៈពេលកន្លងមកនេះ បណ្តាអង្គភាពបានបញ្ជូនមន្ត្រីនិងទាហានទៅកាន់មូលដ្ឋានជាប្រចាំ” ។ ដោយហេតុនេះត្រូវស្តាប់យោបល់របស់ប្រជាជនឱ្យបានទាន់ពេលវេលា បង្កើតការកំណត់ស្របតាមលក្ខណៈតំបន់និងទំនៀមទម្លាប់ និងយកមតិយោបល់របស់ប្រជាជននិងជ្រើសរើសក្រុមគ្រួសារវប្បធម៌... ។ ទន្ទឹមនឹងនោះឃោសនានិងអនុវត្តរបៀបរស់នៅបែបអរិយធម៌ក្នុងការរៀបចំពិធីមង្គលការ ពិធីបុណ្យសពនិងពិធីបុណ្យនានា លុបបំបាត់អំពើអាក្រក់ក្នុងសង្គម។ ក្រៅពីនេះអង្គភាពក៏កំពុងសាងសង់ផ្ទះវប្បធម៌ មជ្ឈមណ្ឌលវប្បធម៌ ប្រព័ន្ធវិទ្យុនិងទូសៀវភៅ ... សំដៅបម្រើជីវភាពខាងស្មារតីរបស់ប្រជាជន។

ពេទ្យយោធានៃកងទ័ពការពារព្រំដែនខេត្ត An Giang បានផ្តល់ថ្នាំដោយឥតគិតថ្លៃជូនដល់ប្រជាជន នៅទីរួមស្រុក Tinh Bien ស្រុក Tinh Bien ។ (រូបថត៖ Chien Khu)

ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចុប្បន្ន ស្ថាប័ន អង្គភាពកងទ័ពការពារព្រំដែនខេត្ត An Giang បានសហការជាមួយមន្ទីរ អង្គភាពអាជ្ញាធរមូលដ្ឋាននិងសហគ្រាស ដើម្បីកសាងផ្ទះចំនួន ៤៤២ ដែលជា“ផ្ទះនៃការដឹងគុណ” “ផ្ទះមិត្តយុទ្ធជនរួមកងជួរ” “ផ្ទះនៅតំបន់ព្រំដែន“ “ផ្ទះសម្រាប់ជនក្រីក្រនៅតាមតំបន់ព្រំដែន” ដែលមានតម្លៃ ១៨,៩ ពាន់លានដុង។ កសាងនិងកែលំអផ្លូវបេតុងប្រវែង ១០,៧ គីឡូម៉ែត្រ។ បន្តនិងជួសជុលស្ពានចំនួន ១០។ ជារៀងរាល់ឆ្នាំ អង្គភាពបានអំពាវនាវឲ្យជួយឧបត្ថម្ភជូនដល់អ្នកក្រីក្រតាមព្រំដែនដែលមានទឹកប្រាក់សរុបជាង ២០ ពាន់លានដុង។

គំរូលេចធ្លោក្នុងកម្មវិធី“ ចំណុចភ្លឺវប្បធម៌នៅតំបន់ព្រំដែន” គឺ “បណ្ណាគារតូចនៅតំបន់ព្រំដែន” ។ ជាពិសេសគឺ“បណ្ណាគារតូចនៅតំបន់ព្រំដែន” បានកសាងដោយប៉ុស្តិ៍កងទ័ពការពារព្រំដែនឃុំ Nhon Hung សហការជាមួយគណៈកម្មការឃុំ Nhon Hung ស្រុក Tinh Bien។ បានឲ្យដឹងថា ចាប់តាំងពីបង្កើតឡើង (ខែតុលា ឆ្នាំ ២០១៧) បណ្ណាគារតូចបានមានសៀវភៅ កាសែត និងឯកសារច្បាប់ជាង ២០០០ ក្នុងនោះមានឯកសារច្បាប់ទាក់ទងនឹងព្រំដែនជាតិ។ “បណ្ណាគារតូចព្រំដែន” បានក្លាយជាអាស័យដ្ឋានមួយដែលទាក់ទាញមន្រ្តី ប្រជាជននិងកូនសិស្សមួយចំនួនធំ នៅក្នុងតំបន់នោះមកទស្សនា និងអានសៀវភៅ។ ដោយហេតុនេះរួមចំណែកលើកកម្ពស់ការយល់ដឹងនិងការគោរពច្បាប់របស់ប្រជាជន។ ដូច្នេះ រួមចំណែកកាត់បន្ថយករណីរំលោភច្បាប់និង បទប្បញ្ញត្តិស្តីពីតំបន់ព្រំដែនក្នុងភូមិសាស្ត្រឃុំ Nhon Hung។

ដោយការងារជាក់លាក់និងការច្នៃប្រឌិតក្នុងការសិក្សានិងធ្វើតាមសតិអារម្មណ៍ សិលធម៌និងរចនាបទលោកប្រធាន Ho Chi Minh ​កម្មាភិបាលនិងទាហានការពារព្រំដែនខេត្ត An Giang បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គមនៅតំបន់ជាប់ព្រំដែននៃខេត្ត An Giang ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ