Trending now

ខេត្តគៀនយ៉ាង៖ អគ្គិសនីដើម្បី«បំភ្លឺ»ទំនុកចិត្តសម្រាប់ជនរួមជាតិខ្មែរ

17:09 | 20/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាបច្ចុប្បន្នខេត្តគៀងយ៉ាង(វៀតណាម) មានក្រុមគ្រួសារជាជនរួមជាតិខ្មែរចំនួន មាន ១៣% (ស្មើប្រមាណ ១៦ ពាន់គ្រួសារ) ។ ជីវភាពរស់នៅរបស់ប្រជាជនខ្មែរនៅទីនេះមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃដោយសារមានជំនួយពីបណ្តាញអគ្គិសនីជាតិ។

ខេត្តគៀនយ៉ាង៖ អគ្គិសនីដើម្បី«បំភ្លឺ»ទំនុកចិត្តសម្រាប់ជនរួមជាតិខ្មែរ

លោក ឡេមិញដាវ (Le Minh Dao) នាយកអគ្គិសនី​ Giong Rieng បាននិយាយថាកាលពីមុនប្រជាជននៅស្រុក Giong Rieng មិនទាន់មានបណ្តាញអគ្គិសនីជាតិទេ ពួកគេប្រើប្រាស់អគ្គិសនីពីការចែកគ្នា ឬភ្ជាប់អគ្គិសនីជាបណ្តោះអាសន្ន ហេតុដូច្នេះជីវភាពរស់នៅរបស់ប្រជាជនខ្មែរភាគច្រើនមានការលំបាកកាន់តែលំបាកថែមទៀតផងដែរ។ បន្ទាប់ពីត្រូវបានវិនិយោគជាទឹកប្រាក់ចំនួន ៦៦ ពាន់លានដុង ដើម្បីកសាងបង្គោលទាញខ្សែភ្លើងរបស់បណ្តាញអគ្គិសនីជាតិទៅដល់ច្រកនិមួយៗរបស់ក្រុមគ្រួសារចំនួន ៤.១០២ ហើយជីវិតរបស់ពួកគេត្រូវបានផ្លាស់ប្តូរជាបណ្តើរៗ។ ស្រដៀងគ្នានេះដែរ ជនរួមជាតិខ្មែរចំនួន ៧០០ គ្រួសារ ដែលរស់នៅលើ Kien Luong ក៏ជួបប្រទះការលំបាកដោយសារតែខ្វះអគ្គិសនីជាតិ។ លោក Danh Diep រស់នៅភូមិ Ba Nui សង្កាត់ Ba Hon សង្កាត់កោះ Kien Luong ស្រុកកោះ Kien Luong បានអោយដឹងថា កន្លងមកគ្រួសាររបស់លោកបានចំណាយថវិកាជាង ៥០០,០០០ ដុងក្នុងមួយខែលើការប្រើប្រាស់អគ្គិសនីតាមរយៈការចែកចំហាយទឹក (ចែករំលែកគ្នា) ប៉ុន្តែនៅពេលដែលប្រើប្រាស់អគ្គិសនីពីរដ្ឋ គឺលោកគ្រាន់តែចំណាយជាង ១០ ម៉ឺនដុង / ខែប៉ុណ្ណោះ។

ដោយមានអគ្គិសនី ប្រជាជននៅទីនេះចាប់ផ្តើមគិតអំពីការអភិវឌ្ឍសេដ្ឋកិច្ច។ រស់នៅសង្កាត់ជាមួយ លោក Danh Hiep លោក Nguyen Van Tu បានចែករំលែកថា កាលពីមុនគ្រួសារបានប្រើប្រាស់ការចិញ្ចឹមបង្កងតាមបែបប្រពលវប្បកម្ម ដូច្នេះផលិតភាពទទួលបាននៅកំរិតទាប ប៉ុន្តែនៅពេលដែល បណ្តាញអគ្គិសនីមកដល់ចំកសិដ្ឋានចិញ្ជឹមបង្គា គ្រួសារលោកបានពង្រីកផ្ទៃដីចិញ្ចឹមនិងដាំដុះបានយ៉ាងល្អហើយក៏បង្កើនផលិតភាព និងទទួលបានប្រាក់ចំណូលខ្ពស់ជាងមុនច្រើនដងផងដែរ។

ជាក់ស្តែង ប្រជាជនចំនួន ៣២ គ្រួសាររស់នៅលើប្រឡាយ វត្តថ្មី (Chua Moi) នៅសង្កាត់ Minh An ដែលជាតំបន់ជិតទីប្រជុំជន ប៉ុន្តែរហូតមកដល់ពេលនេះភូមិទើបទែមានអគ្គិសនីប្រើប្រាស់តែប៉ុណ្ណោះ។ លោក ត្រឹនមិញស៊ី ដែលជាមនុស្សម្នាក់រស់នៅក្នុងសង្កាត់ Minh An បានមានប្រសាសន៍ថាគ្រួសាររបស់លោក ទើបតែបានប្រើប្រាស់បណ្តាញអគ្គិសនីរយៈពេលជាង ៣ ខែប៉ុណ្ណោះហើយបានទិញរបស់របរប្រើប្រាស់គ្រប់គ្រាន់ ដូចជាទូទឹកកក ទូរទស្សន៍ កង្ហានិងម៉ាស៊ីនត្រជាក់ដើម្បីប្រើប្រាស់ផងដែរ។ គ្រួសារជនរួមជាតិខ្មែរជាច្រើននៅតំបន់ទំនាបនិងដាច់ស្រយាលឬក៏នៅទីកោះឆ្ងាយពីខេត្តគៀនយ៉ាង ក៏រីករាយក្នុងការប្រើប្រាស់បណ្តាញជាតិដែរ។ អគ្គិសនីត្រូវបានភ្ជាប់ទៅនឹងភូមិដែលជារឿងដំបូងគឺបម្រើសម្រាប់សេចក្តីត្រូវការនៃការរស់នៅ ការរៀនសូត្រ ការទទួលបានព័ត៌មាន វិទ្យាសាស្រ្ត និងបច្ចេកទេសដែលមានប្រយោជន៍សម្រាប់ប្រជាជននៅទីនេះ។ ជាពិសេស បណ្តាញអគ្គិសនីជាតិបានជំរុញការអភិវឌ្ឍផលិតកម្ម កសិកម្ម ការដាំដុះនិងសិប្បកម្មប្រពៃណីផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់