Trending now

ខេត្ត Tay Ninh បង្កើនកិច្ចសហប្រតិបត្តិការជាមួយខេត្តចំនួន ៥ នៃប្រទេសកម្ពុជា

16:10 | 20/01/2020 (ប្រែសម្រួលដោយឌីណា)

យុគសម័យ - ថ្មីៗនេះថ្នាក់ដឹកនាំខេត្ត Tay Ninh បានរៀបចំជំនួបសំណេះសំណាលជាមួយខេត្តចំនួន ៥ នៃប្រទេសកម្ពុជា។ ភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការដែលរួមចំណែកក្នុងការអភិវឌ្ឍន៍នៅខេត្តនីមួយៗ នឹងនាំចំណងមិត្តភាពរវាងប្រទេសទាំងពីរឈានដល់កំរិតថ្មីមួយ។

ទិដ្ឋភាពរួមនៃជំនួបនេះ។ (រូបថត៖ កាសែត Tay Ninh)

ជំនួបនេះបានរៀបចំឡើង នៅស្រុក Hoa Thanh ខេត្ត Tay Ninh ។ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី​ជាតិ​វៀត​ណាម ២០២០ នាថ្ងៃទី ១៩ មករា ប្រតិភូនៃខេត្តចំនួន ៥ នៃប្រទេសកម្ពុជា រួមមាន ៖​ខេត្តព្រៃវែង ខេត្តត្បូង​ឃ្មុំ ​ខេត្តស្វាយរៀង​ ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ ​​បាន​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ច​ និង​ជូន​ពរឆ្នាំថ្មីប្រពៃណីវៀតណាម​ដល់​គណៈ​​កម្មាធិការបក្ស អាជ្ញាធរនិងប្រជាជនខេត្ត Tay Ninh ។

លោក Pham Van Tan ប្រធានគណៈកម្មធិការប្រជាជនខេត្ត Tay Ninh។ (រូបថត៖ កាសែត Tay Ninh)

ថ្លែងក្នុងឱកាសនេះប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Pham Van Tan មានប្រសាសន៍ថា នាឆ្នាំ ២០១៩ ខេត្តTay Ninh ទទួល​បាន​សមិទ្ធិ​ផលសំខាន់ៗជាច្រើន គោលដៅសេដ្ឋកិច្ច - សង្គមទាំងអស់​បានសំរេច​លើស​ផែនការ​ ជីវិភាពរស់នៅរបស់ប្រជាជនត្រូវ​បានកែលម្អគួរឱ្យកត់​សម្គាល់ កិច្ចព្រមព្រៀងសហប្រតិបត្តិការ​ទាំងឡាយ​ជាមួយ​ខេត្តស្វាយរៀង​ ខេត្តព្រៃវែង​ខេត្តត្បូងឃ្មុំ​និង​ខេត្តកំពង់ចាម​បានអនុវត្តយ៉ាងព្រមៗ​គ្នានិងទ​ទួល​បាន​លទ្ធផ​ល​ខ្ពស់​​។

លោក Pham Van Tan ជឿជាក់ថានៅឆ្នាំ២០២០នេះ ដោយប្រពៃណី​នៃ​សាមគ្គីភាពមិត្តភាព បណ្តាកម្មវិធីសហប្រតិបត្តិការ​ ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជននៃប្រទេសទាំងពីរ​ក្នុងស្មារតីសមភាពការ​ ជួយគាំទ្រគ្នាទៅវិញទៅមក​ការពូនជ្រំ​ទំនាក់ទំនង​សាមគ្គីភាពនិងមិត្ត​ភាព​របស់ប្រជាជន​នៃប្រទេសទាំ​ងពីរ​នឹ​ងបន្ត​មានស្ថិរភាពនិងរីកច្រើនថែមទៀត។

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ (រូបថត៖ កាសែត Tay Ninh)

តាងនាមគណៈប្រតិភូមកពី​ខេត្ត​ចំនួន ៥ នៃប្រទេសកម្ពុជា លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង​បានជូនពរថ្នាក់​ដឹក​នាំ​ខេត្ត កម្មាភិបាលនិងយុទ្ធជន​នៃខេត្ត Tay Ninh ឲ្យទទួលបាននូវ​សេចក្តីសុខសេចក្តីរីកច្រើន​ក្នុងឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិវៀតណាម។ ព្រមទាំង​លោក​បានវា​យតម្លៃខ្ព​ស់ចំពោះស​មិទ្ធិផលសេ​ដ្ឋកិច្ចវ ប្បធម៌និងសង្គមដែលខេត្ត Tay Ninh សម្រេចបានក្នុងឆ្នាំ ២០១៩ ។

លោក ម៉ែន វិបុល ជឿជាក់ថានៅឆ្នាំ ២០២០ ក្រោម​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ​របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា កិច្ចសហប្រតិបត្តិកា​រ​រវាង​ខេត្ត Tay Ninh និងបណ្តា​ខេត្តជាប់ព្រំដែន​នៃព្រះរាជាណាចក្រកម្ពុជា​នឹងបន្តបានរក្សាឱ្យមានស្ថិរភាព​ ក្នុង​ស្មារតី​នៃភាពជាអ្នកជិត​ខាង​ល្អ មិត្ត​ភាព​ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើ​គ្រប់ជ្រុងជ្រោយ និងស្ថិតស្ថេរ​យូរអង្វែ​ង ដើម្បីជួយ​សម្រាប់​ប្រជាជន​ដែល​រស់​នៅតា​មតំបន់ព្រំដែនក្នុងការអភិ​វឌ្ឍសេ​ដ្ឋ​កិ​ច្ច​​​​​សង្គម​ប្រ​កប​ដោយ​និរន្តរភាព៕

(ប្រែសម្រួលដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រួលដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍