Trending now

ខេត្ត An Giang ៖ សកម្មភាពជាច្រើនបានចាប់ផ្តើម “ខែ លើកកម្ពស់នៃការឃោសនាអំពីការប្រឆាំងនឹង Covid-19” ។

09:20 | 04/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ២ សីហា ប៉ុស្តិ៍កងទ័ពការពារព្រំដែននៃកងទ័ពការពារព្រំដែនខេត្ត An Giang បានសហការជាមួយមន្ទីរ អង្គការនិងស្ថាប័នពាក់ព័ននៅភូមិសាស្ត្រខេត្ត ដើម្បីឃោសនាច្បាប់ស្តីពីព្រំដែនជាតិ ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ Covid-19 សម្រាប់ប្រជាជនរស់ក្នុងតំបន់ព្រំដែននៃខេត្ត An Giang ។

មន្រ្តីនៃប៉ុស្តិ៍កងទ័ពការពារព្រំដែន Vinh Nguon នៃកងទ័ពការពារព្រំដែនខេត្ត An Giang បានចែកខិត្តប័ណ្ណឃោសនាអំពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដល់ប្រជាជននៅឃុំ Vinh Te ទីក្រុង Chau Doc ខេត្ត An Giang។

អនុវត្តទិសស្លោក "ទៅកាន់ច្រកនិមួយ និងគោះទ្វារនៃផ្ទះនិមយ" ធ្វើដំណើរតាមផ្លូវទឹក ផ្លូវគោក ទៅកាន់ទីផ្សារនានា ទៅកាន់គ្រប់ទីកន្លែងដែលមានប្រជាជនរស់នៅច្រើន ... អ្នកឃោសនានៃប៉ុស្តិ៍កងទ័ពការពារព្រំដែន​បានឃោសនានូវខ្លឹមសារមួយចំនួន ដូចជា៖ ឯកសារច្បាប់ស្តីពីព្រំដែនជាតិ លទ្ធផលនៃការបង្ការនិងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន នៅតាមតំបន់ព្រំដែន។ ឃោសនាដល់ប្រជាពលរដ្ឋកុំមកកម្ពុជានិងជួលដីសម្រាប់ផលិតកម្មនិងការនេសាទជលផល មិនជួយសកម្មភាពរត់ពន្ធ មិនបញ្ជូននិងទទួលប្រជាជនដែល​ឆ្លងដែនដោយខុសច្បាប់។

ជាពិសេសការជូនដំណឹងដល់ប្រជាជនអំពីស្ថានភាពជំងឺ Covid -19 នៅវៀតណាមកំពុងរីករាលដាលឡើងវិញជាថ្មី នៅទីក្រុង Da Nang និងខេត្តនិងក្រុងមួយចំនួនទៀត។ ឃោសនាអំពីរោគសញ្ញា របៀបឆ្លងនៃជំងឺនេះ និងគ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺ Covid-19 ចំពោះបុគ្គល គ្រួសារនិងសហគមន៍ហានិភ័យនៃការរាលដាល; អនុសាសន៍របស់ក្រសួងសុខាភិបាលសម្រាប់ការបង្ការនិងការឆ្លងជំងឺ Covid-19 នៅក្នុងសហគមន៍។ ឃោសនានូវបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងព្រំដែន ការគ្រប់គ្រងអន្តោប្រវេសន៍ ការគ្រប់គ្រងការឆ្លងកាត់ព្រំដែន ការពិន័យនិងបទដ្ឋានសម្រាប់សកម្មភាពរំលោភ។

មន្រ្តីនៅប៉ុស្តិ៍ការពារច្រកទ្វារព្រំដែន Long Binh ចែកខិតប័ណ្ណស្តីពីការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ដល់ប្រជាជននៅលើទូកសាឡាង។

អង្គភាពទាំងនេះក៏បានចែម៉ាស់ ទឹកលាងដៃកំចាត់មេរោគ វត្ថុចាំបាច់មួយចំនួនដល់ប្រជាជន ហើយទន្ទឹមនឹងនេះគ្រួសារទាំងអស់នៅក្នុងតំបន់ព្រំដែននោះបានលើកទឹកចិត្តឱ្យគ្រួសារទាំងអស់ចុះហត្ថលេខាលើការប្តេជ្ញាចិត្តអំពីការអនុវត្តវិធានការណ៍នានា ដើម្បីបង្ការនិងទប់ស្កាត់នឹងការរាតត្បាត។ ថែមទាំង គោរពតាមបទបញ្ញត្តិនិងច្បាប់ព្រំដែនជាតិ ជាពិសេសបទបញ្ជារបស់នាយករដ្ឋមន្រ្តីស្តីពីការការបង្ការនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺ Covid-19 ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់