Trending now

ការបង្ការនិងការពារកាឆ្លងជំងឺ Covid-19 នៅព្រំដែនខេត្ត Dong Thap

16:44 | 18/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ខេត្ត Dong Thap មានព្រំដែនទឹកជាមួយប្រទេសកម្ពុជា ដូច្នេះមានមធ្យោបាយធ្វើដំណើរឆ្លងព្រំដែនជាច្រើនប្រភេទ ថែមទាំងមានកន្លែងចំណតសាឡាងជាច្រើន និងផ្លូវឆ្លងកាត់ព្រំដែន។ ដើម្បីការពារកាឆ្លងជំងឺ Covid-19 យ៉ាងសកម្ម កងទ័ពការពារព្រំដែនខេត្ត Dong Thap បានស្នើអង្គភាពនៅតាមបណ្តោយព្រំដែនត្រូវគោរពយ៉ាងតឹងរឹងនូវសេចក្តីណែនាំរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែន និងគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ស្តីពីការបង្ការនិងការពារកាឆ្លងជំងឺ Covid-19 ។

បច្ចុប្បន្នខេត្ត Dong Thap ហាមឃាត់ទូកទាំងឡាយ​ដែលដឹកមនុស្សឆ្លងកាត់ព្រំដែន តាមដងទន្លេតាមព្រំដែន So Thuong ។ ប៉ុស្តិ៍ការពារព្រំដែន Cau Muong បានដាក់ពង្រាយកម្លាំង នៅឯចំណតទូកនិងច្រកចេញចូលព្រំដែន ដើម្បីឃោសនានិងណែនាំប្រជាជនឱ្យធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ការពារព្រំដែន ពីព្រោះនៅទីនោះ​ពេទ្យយោធា​នឹងតាមដ្ឋាន​និងវាស់សីតុណ្ហភាពរាងកាយអ្នក​ធ្វើ​ដំណើរ ។

ការវាស់សីតុណ្ហភាពអ្នកឆ្លងកាត់ព្រំដែន។ (រូបថត៖ កាសែត Dong Thap)

តាមបណ្តោយខ្សែព្រំដែ ធ្វើដំណើរឆ្លងកាត់ប៉ុស្តិ៍ការពារព្រំដែន Binh Thanh ប៉ុស្តិ៍ការពារព្រំដែននៃច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba សុទ្ធតែបង្កើតទីកន្លែងល័ត ដើម្បីគ្រប់គ្រងប្រជាជនឆ្លងកាត់ព្រំដែន តាមរយៈទន្លតាមព្រំដែន So Ha ស្រុក Tan Hong។ ពីព្រោះនាពេលនេះគឺជារដូវប្រមូលផលស្រូវ និងរដូវប្រមូលផ្លែស្វាយ នៅប្រទេសកម្ពុជា។ ដូច្នេះជារៀងរាល់ថ្ងៃ មានរថយន្តមកពីកម្ពុជា ជាច្រើន ដែលដឹកកសិផលនាំចូលវៀតណាម។ ការងារបង្ការនិងការពារការឆ្លងជំងឺ Covid-19 នៅច្រកទ្វារព្រំដែនត្រូវបានអនុវត្តយ៉ាងតឹងរឹង ពីការវាស់សីតុណ្ហភាពរាងកាយអ្នកបើកបរម្នាក់ៗនិងអ្នកដំណើរដែលឆ្លងកាត់ព្រំដែន រហូតដល់បាញ់ទឹកដោយបន្តបន្ទាប់ដើម្បីសំអាតផ្លូវក្រាលថ្មនៃច្រកទ្វារព្រំដែន។

ការបាញ់ទឹក​ធ្វើអនាម័យនៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba។ (រូបថត៖ កាសែត Dong Thap)

នាពេលបច្ចុប្បន្ននេះប៉ុស្តិ៍ការពារព្រំដែន Dong Thap បានសហការជាមួយបណ្តាអង្គភាព ដើម្បីផ្តល់ម៉ាស់វេជ្ជសាស្ត្រដោយឥតគិតថ្លៃជូនដល់ប្រជាជនឆ្លងកាត់ព្រំដែននិងច្រកទ្វារអន្តរជាតិ Dinh Ba ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន