Trending now

ការទូតផ្នែកវិទ្យាសាស្ត្រ - កត្តារបត់មួយដើម្បីបង្វែរទិសដៅយុទ្ធសាស្ត្រនៅសមុទ្រខាងកើត

15:38 | 12/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅញូវយ៉កប្រទេសអាមេរិក នាថ្ងៃទី ១០ ខែកញ្ញា មជ្ឈមណ្ឌលបូព៌ាខាងកើត (East West Center ) ដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រកាសធ្វើសិក្ខាសាលាតាមអ៊ិនធឺរណែតដោយប្រធានបទ“ ការទូតផ្នែកវិទ្យាសាស្ត្រ៖ កត្តាមួយដើម្បីបង្វែរទិសដៅយុទ្ធសាស្ត្រនៅសមុទ្រខាងកើត” ដែលរំពឹងថានឹងប្រព្រឹត្តទៅចាប់ពីម៉ោង ១០ ព្រឹកដល់ម៉ោង ១១ ៖ ៣០ ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅតាមកម្មវិធី Zoom។

លោកសាស្ត្រាចារ្យរងបណ្ឌិត Nguyen Chu Hoi ប្រធានសមាគមវៀតណាមទទួលបន្ទុកបញ្ហាធម្មជាតិនិងបរិស្ថានសមុទ្រ។ រូបថតឯកសារ៖ VNA

នៅថ្ងៃទី ១០ ខែកញ្ញា មជ្ឈមណ្ឌលបូព៌ាខាងកើត ( East West Center) ដែលមានទីស្នាក់ការនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រកាសរៀបចំ សិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូ Webinar ដោយប្រធានបទ “ការទូតផ្នែកវិទ្យាសាស្ត្រ៖ កត្តាមួយដើម្បីបង្វែរទិសដៅយុទ្ធសាស្ត្រនៅសមុទ្រខាងកើត” ដែលគ្រោងនឹងប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ (ម៉ោងនៅសហរដ្ឋអាមេរិក)។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃក្របខ័ណ្ឌនៃសិក្ខាសាលាតាមរយៈប្រព័ន្ធវីដេអូស្ដីពីតំបន់មហាសមុទ្រ ឥណ្ឌា - ប៉ាស៊ីហ្វិក។ ម្យ៉ាងវិញទៀត សិក្ខាសាលានេះនឹងត្រូវបានបែងចែកជាពីរវគ្គ ជាអាទិ៍ វគ្គពិភាក្សាទី១ នឹងពិពណ៌នាអំពីបញ្ហាប្រឈមនៅសមុទ្រខាងកើត តាមទស្សនៈវិទ្យាសាស្ត្រ ហើយវគ្គពិភាក្សាទី ២ នឹងផ្ដោតសំខាន់លើបច្ចេកវិទ្យា ឧបករណ៍ និងឱកាសសហប្រតិបត្តិការវិទ្យាសាស្ត្រនៅសមុទ្រខាងកើតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម