Trending now

ការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅតាមតំបន់ជាប់ព្រំដែន

15:58 | 04/06/2020 (បកប្រែដោយឌីណា)

យុគសម័យ- បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចេញសេចក្តីណែនាំលេខ ១៩ ស្តីពីការបន្តអនុវត្តវិធានការណ៍ នានា ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកូវីដ-១៩ រួម ទាំងការបន្ធូរបន្ថយការរក្សាគម្លាតសង្គមដើម្បីបំពេញភារកិច្ចពីរ ក្នុងពេលតែមួយនោះ មានមនុស្សមួយចំនួនបានធ្វើប្រហែសហើយ ជាពិសេសប្រជាជននៅតាមតំបន់ព្រំដែន។

ករណីដែល​បុរសម្នា​ក់​​បានធ្វើតេស្តិ៍វិជ្ជមានវីរុស SARS-CoV-2 នៅ​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២០ (អ្នកជំងឺលេខ ៣១៥) ពេលគា​ត់ចូល​មក​ប្រទេសវៀត​ណាម​ដោយខុស​ច្បាប់​នៅ​ខេត្ត Tay Ninh រួម​ទាំង​ការ​ដឹក​មនុ​ស្សឆ្លង​ដែន​ខុស​ច្បាប់ ​នាពេ​លថ្មីៗនេះ​បាន​បង្ហាញឲ្យ​ឃើងញ​ថា​ ការទប់ស្កាត់និងការប្រយុទ្ធប្រឆាំងនឹង​​ការ​រាតត្បាត​នៅតា​មតំប​ន់ព្រំដែ​ន នៅតែ​មានភា​ពស្មុគស្មាញណាស់​។ កម្លាំងមានសមត្ថកិច្ច​ដែល​ឈរជើ​ងនៅតា​មខ្សែព្រំដែនត្រូវខិត​ខំ​យ៉ាង​ខ្លាំងក្លា​ ​ដើម្បី​ការពារទប់​ស្កាត់​​ការ​ចូលមក​ប្រទេស​ដោយ​ខុសច្បាប់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​កូ​វីដ-១៩ ។

ពុះពារការលំបាក ដើម្បីយាមល្បាតនៅតំបន់ព្រំដែន

នៅថ្ងៃដំបូងនៃខែមិថុនាដែលជាខែដែល​មានអាកាសធាតុក្តៅខ្លាំង នៅ​ពេល​ដែល​យើង​បានមកដល់​ប៉ុស្តិ៍​ការពារព្រំដែន Chang Riec ​មាន​ទីតាំ​ង​ស្ថិត​នៅក្នុងស្រុក Tan Bienh ខេត្ត Tay Ninh យើងបានដឹ​ងពី​ការ​លំ​បាក​​ទាំងអស់របស់​កងទ័ពការពារ​ព្រំដែនដែល​កំពុង​ប្រចាំការ​​យាមល្បាត ​នៅ​​តាមកន្លែង​បោះ​តង់​​ជា​​បណ្តោះ​អាសន្ន​ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងដែន​ខុស​ច្បាប់។

កម្លាំងការពារព្រំដែននៅប៉ុស្តិ៍ការពារព្រំដែន Chang Riec កំពុងបំពេញភារកិច្ច ប្រចាំការយាមល្បាត ២៤ ម៉ោង​ក្នុងមួ​យថ្ងៃ នៅតំបន់​ព្រំដែន​ដើម្បី​ទប់​ស្កាត់​​ការឆ្លងដែនខុសច្បាប់។ (រូបថត៖ VNA)

កម្លាំងការពារព្រំដែននៅប៉ុស្តិ៍ការពារព្រំដែន Chang Riec កំពុង បំពេញភារកិច្ច ប្រចាំការយាមល្បាត ២៤ ម៉ោង​ក្នុងមួ​យថ្ងៃ នៅតំបន់​ព្រំដែន​ដើម្បី​ទប់​ស្កាត់​​ការឆ្លងដែនខុសច្បាប់។

ខេត្ត Tay Ninh ដែលមានព្រំប្រទល់ជាប់នឹងប្រទេស​កម្ពុជា​មាន​ប្រវែង ២៤០ គីឡូម៉ែត្រ ​ដែល​ក្នុងនោះមានតែ​ ៤៥.៥ គីឡូម៉ែត្រ​​​ជា​​​ទន្លេ​​ទេ ហើយ​​ឯ​ប្រវែង​នៅ​សល់នោះ​​គឺជាដីគោគ​រាបស្មើវិញ​។ ដោយមា​ន​ច្រក​ផ្លូវ​លំរាប់​រយ ​ខេត្ត Tay Ninh ត្រូវបានចាត់ទុក​ដូចជាតំប​ន់សំ​ខាន់មួ​យក្នុង​ការ​​ការពារ ​និង​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការរីករាលដាលនៃកូវីដ​-១៩ នៅតាម​ខ្សែ​​ព្រំដែន។

មានវត្តមាននៅប៉ុស្តិ៍ការពារព្រំដែន Chang Riec ​ពីព្រឹកព្រលឹម ពេល​ដែល​យើង​​​មក​ទាក់ទងការងារ​គឺមានតែប្រធាននយោបាយ​ប៉ុស្តិ៍​ម្នាក់កត់​ដែល​ត្រូវ​បាន​ចាត់អោយប្រចាំ​ការ​នៅប៉ុស្តិ៍។ អ្នកទាំងអស់ ទាំង​ប្រធាន​ប៉ុស្តិ៍ ទាំង​កម្មាភិបាល និង​យុទ្ធជន​នៃ​ប៉ុស្តិ៍​​​ការពា​រព្រំដែ​ន Chang Riec ​​​កំពុង​ឈរ​យាមល្បាត និងបំពេញភារកិច្ចនៅតាមកន្លែង​​បោះ​តង់​បណ្តោះ​អា​សន្ន​​នា​នាហើយ។ ​

លោកវរសេនីយ៍ទោ Bui Trung Uy ប្រធាន​ប៉ុស្តិ៍ការពារព្រំដែន Chang Riec បាន​មានប្រសាសន៍ថា ប៉ុស្តិ៍​ការ​ពារព្រំដែន​ Chang Riec ​ត្រូវ​គ្រប់​គ្រង​តំបន់​ព្រំដែន​មួយ​ដែលមានប្រវែង ១៩.៥ គីឡូម៉ែត្រ ក្នុងនោះ​មានច្រកផ្លូវលំ​​ប្រហែល ១៨ ទៅ ២២ ច្រកផ្លូវ។ អង្គភាព​ត្រូវ​ចាត់​ចែង​កម្លាំងឱ្យប្រចាំ​ការយាមល្បាត​ ២៤ ម៉ោងក្នុង​មួយ​ថ្ងៃ​នៅ​តាមខ្សែ​ព្រំដែន​។

កងទ័ពការពារព្រំដែននៅប៉ុស្តិ៍​ការ​ពារព្រំដែណ​ Chang Riec កំពុង​បំពេញ​ភារ​កិច្ច ២៤ ម៉ោងក្នុងមួយថ្ងៃ​នៅតាមខ្សែរ​ព្រំដែន​ដើម្បីទប់ស្កាត់​ការ​ឆ្លង​ដែន​ខុស​ច្បាប់។(រូបថត៖ VNA)

“ដោយកងកំលាំងមានចំនួន​តិច​ ហើយ​តែត្រូវធ្វើការ​យាម​ល្បាត​ ២៤​ម៉ោងក្នុង​មួយ​ថ្ងៃ​នោះ យុទ្ធជន​ទាំងឡាយ​ក៏ប្រឈ​មនឹង​ការលំបា​ក​ជាច្រើ​នដែរ ជាពិ​សេសបញ្ហា​​​សុខភា​ព។ ទោះបីជាយ៉ាងណា នាយ​ទាហាន និងព​លទាហា​នទាំ​ង​អស់​​នៃប៉ុស្តិ៍​ការ​ពារ​ព្រំដែន Chang Riec ​​ក៏​​ប្តេជ្ញា​ចិត្តខ្ពស់ ​ដើម្បី​​ជំនះរា​ល់ការលំបាកនេះដែរ​​” នេះ​ជា​ការ​ចែក​រំលែក​របស់​លោក​អនុសេ​នីយ៍​ឯក​ Nguyen Hoang Bao Huy

ការចូលមកប្រទេសវៀតណាមដោយខុសច្បាប់​ ដើម្បីគេច​​​ពិ​ការ​​ដាក់ឲ្យ​នៅដាច់ដោយឡែក​

បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីបានចេញសារាចរណែនាំនៅថ្ងៃទី ១៩ ខែមេសាឆ្នាំ ២០២០ ស្តីពីការបន្តអនុវត្តវិធានការបង្ការ ​និងទ​ប់ស្កាត់កា​រ​រី​ករាលដាលនៃជំងឺរាតត្បាត ដែល​រួមមា​នការបន្ធូរបន្ថយ​ការរក្សា​គម្លាត​សង្គមនោះ ប្រជាជនជាច្រើន​នាក់​បាន​ធ្វើ​ប្រហែស​ហើយ​។ ពួក​គេបាន​ស្វះស្វែង​ភ្ជាប់​ទំនាក់​ទំនងជា​មួយអ្នករត់ម៉ូតូឌុប​​ ដើម្បីធ្វើ​ដំណើរ​តាម​​​ច្រក​ផ្លូវលំ​ ​គេច​ពី​​ការត្រួតពិនិត្យរបស់​កម្លាំង​មានសមត្ថកិច្ច ដោយ​ការ​ចូលមក​ប្រទេសវៀតណាម​ខុសច្បាប់​​ ដើម្បីគេចពីការដាក់ឲ្យ​នៅ​ដា​ច់​​ដោយ​ឡែក​ដូច​តាមការ​កំណត់។

ជាក់ស្តែងនៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ LE VAN T. (កើត​​ឆ្នាំ ១៩៨១) បានចូលមក​ប្រទេស​វៀត​ណាម​ដោយខុ​សច្បាប់​តាម​ច្រក​ផ្លូវ​ផ្លូវលំ​ ដែល​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន Chang Riec ​​​ដើម្បី​​ទៅសួរសុខទុក្ខសាច់ញាតិនៅ​ភូមិ Tan Dong ឃុំ Tan Thanh ស្រុក​ Tan Chau ខេត្ត Tay Ninh។ បុរស​ឈ្មោះ T. មួយ​នេះ​ ​ធ្វើ​តេស្ត​​រក​វីរុស SARS-CoV-2 នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២០ ហើយ​ត្រូវបា​នគេកំ​ណត់​ថា ​ជាអ្នកជំងឺឆ្លង​កូវី​ដ​-១៩ លេខ ៣១៥ ។

កងកំលាំងការពារព្រំដែននៃប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ Chang Riec ​​កំពុងឃោសនាដល់​ប្រជាជននៅតាមតំបន់ព្រំដែន​អោយគោរពតាម​បទ​ប្ប​ញ្ញ​​ត្តិស្តីពីការការពារ និងប្រយុទ្ធប្រឆាំង​នឹង​ការ​រីករា​លដាល​នៃជំងឺកូវី​ដ­-១៩ ។។ (រូបថត៖ VNA)

លោក​វរសេនីយ៍ឯក Le Hong Vuong មេបញ្ជាការ​បញ្ជាកា​រដ្ឋានកងទ័ព​ការពា​រព្រំដែនខេត្តតៃនិញ​បានមានប្រសាស៍​ថា៖ កម្លាំង​ប្រយុទ្ធ​ប្រ​ឆាំង​នឹង​ការ​រីក​រាល​ដាលនៃ​ជំងឺ​រា​តត្បាតកូវីដ​ - ១៩ នៅ​តាមព្រំដែន​នៅ​តែត្រូ​វ​បាន​រ​ក្សាដដែល​ ​ ទាំងចំនួនទ័ព ទាំង​ការ​សម្របសម្រួលបានល្អ​ជាមួ​យ​​កំលាំងបង្ការទប់ស្កាត់​​ជំងឺរាត្បាត​ទាំង​ឡាយ​។ រហូតមក​ដល់ពេ​លនេះ ស្ថា​នភាព​នៃការប​ង្ការនិងទប់ស្កាត់នឹងការរីករាលដាលជំងឺ​រាត​ត្បាត​នៅក្នុង​ខេត្ត Tay Ninh ​និយាយរួម ក៏ដូច​ជានៅតាមខ្សែ​ព្រំដែន​និ​យាយ​ដោយ​ឡែក​ត្រូវ​បានរក្សាគ្រប់​គ្រង​យ៉ាង​ល្អ​ដែរ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ