Trending now

ក្រុមការងារនៃក្រសួងធនធាននិងបរិស្ថានវៀតណាមចុះត្រួតពិនិត្យការងារវាស់វេងផែនទីព្រំដែននៅខេត្ត Dak Nong

00:06 | 21/06/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៩ ខែមិថុនា ក្រុមការងារនៃក្រសួងធនធានធម្មនិងបរិស្ថានវៀតណាមដឹកនាំ ដោយអនុរដ្ឋមន្រ្តី លោកស្រី Nguyen Thi Phuong Hoa បានអញ្ជើញចុះត្រួតពិនិត្យការបោះបង្គោល និងការងារខ័ណ្ឌសីមានៅតាមខ្សែព្រំដែនរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា) ដែលបានអនុវត្តកាលពីខែសីហាឆ្នាំ ២០០៧ មក។

អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មនិងបរិស្ថានវៀតណាម លោកស្រី Nguyen Thi Phuong Hoa បានអញ្ជើញចុះត្រួតពិនិត្យការបោះបង្គោល និងការងារខ័ណ្ឌសីមានៅតាមខ្សែព្រំដែនរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា)

ដើម្បីពិនិត្យមើលភាពជាក់ស្តែងនិងក្តាប់ជាប់អំពីស្ថានភាពបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមា លោកស្រី Nguyen Thi Phuong បានធ្វើដំណើរជាមួយមន្រ្តីនៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Nong ឆ្ពោះទៅទីតាំងបោះបង្គោលសំខាន់ៗនានាក៏ដូចជាត្រួតពិនិត្យលើតំបន់ព្រំដែនមួយចំនួន ដែលមានព្រំប្រទល់ជាប់ខេត្តចំនួនពីរគឺខេត្ត Dak Nong (ប្រទេសវៀតណាម) និងខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា) ។

រាយការណ៍ជូនលោកស្រីអនុរដ្ឋមន្រ្តីនិងក្រុមការងារអមដំណើរតំណាងក្រុមបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមានៃបញ្ជាការដ្ឋានការពារព្រំដែនខេត្ត Dak Nong បានឲ្យដឹងថា ព្រំដែនរវាងខេត្ត Dak Nong (វៀតណាម) និងខេត្តមណ្ឌលគីរី (កម្ពុជា) មានមានប្រវែងប្រហែល ១៤០ គីឡូម៉ែត្រត្រូវបានចុះហត្ថលេខាដោយផ្ទេរទៅគូសបន្ទាត់ព្រំដែនហើយ (បន្ទាប់ក្រហម) ហើយភាគីទាំង ពីរបានធ្វើការវាស់វេងនិងធ្វើការងារខ័ណ្ឌសីមាព្រំដែននៅលើដីគោកនិងបានចុះហត្ថលេខាលើប្រវែង ១១៥ គីឡូម៉ែត្រ។

អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មនិងបរិស្ថានវៀតណាម លោកស្រី Nguyen Thi Phuong Hoa

ក្នុងឱកាសនេះដែរលោកស្រីអនុរដ្ឋមន្រ្តី Nguyen Thi Phuong Hoa បានវាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ស្ថាប័នមូលដ្ឋានក៏ដូចជាគណៈកម្មការដឹកនាំការបោះបង្គោលព្រំដែននិងការងារខ័ណ្ឌសីមានៅខេត្ត Dak Nong ក្នុងដំណើរការបំពេញភារកិច្ចរបស់ខ្លួនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotainguyenmoitruong.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់