Trending now

កម្ពុជានិងឡាវ លើកកម្ពស់ កិច្ចសហប្រតិបត្តិការក្នុងការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព

06:01 | 23/02/2020 (សរុបដោយវិច្ឆិកា)

ថ្លែងបើកសន្និសីទអន្តរជាតិលើកទី២នេះ ឯកឧត្ដម ស៊ឹម កា បានគូសបញ្ជាក់ថា សន្និ​សីទនេះ គឺផ្តោតជាសំខាន់ទៅលើការកសាងសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ​ រវាង​ប្រទេសទាំងពីរកម្ពុជា-ឡាវ និងដើម្បីឧទ្ទិសដល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការជាប្រពៃណីនេះកាន់តែស្អិតរមួត និងរឹងមាំខ្លាំងក្លាថែមទៀត។ ឯកឧត្ដមបាន​បន្ដថា ការជួបជុំនាពេលនេះ គឺជាទិដ្ឋភាពជាក់ស្តែងមួយបង្ហាញឱ្យឃើញពីការពូន​ជ្រុំបន្ត​ពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និង​ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែទូលំទូលាយរឹងមាំ និងគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ។

គណៈប្រតិភូរណសិរ្សនៃប្រទេសទាំងពីរកម្ពុជា-ឡាវ បានអញ្ជើញចូលរួមពិភាក្សាក្នុងសន្និ​សីទ​អន្តរជាតិលើកទី២ ស្តីពីការកសាងខ្សែបន្ទាត់ព្រំដែន សន្តិភាព មិត្តភាព និងសហប្រតិបត្តិការ​ល្អរវាងប្រទេសទាំងពីរ។ សន្និសីទនេះ បានធ្វើឡើង ​នៅសាលប្រជុំ​សាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០​២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ស៊ឹម កា អនុ​ប្រធាន​ទី១ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ខាំបៃ ជាំឡាត់ អនុប្រធាន​គណៈ​កម្មាធិ​ការ​មជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ។


ឯកឧត្ដម ស៊ឹម កា។

ថ្លែងបើកសន្និសីទអន្តរជាតិលើកទី២នេះ ឯកឧត្ដម ស៊ឹម កា បានគូសបញ្ជាក់ថា សន្និ​សីទនេះ គឺផ្តោតជាសំខាន់ទៅលើការកសាងសន្តិភាព មិត្តភាព និងសហប្រតិបត្តិការល្អ​ រវាង​ប្រទេសទាំងពីរកម្ពុជា-ឡាវ និងដើម្បីឧទ្ទិសដល់ទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងកិច្ច​សហ​ប្រតិបត្តិការជាប្រពៃណីនេះកាន់តែស្អិតរមួត និងរឹងមាំខ្លាំងក្លាថែមទៀត។ ឯកឧត្ដមបាន​បន្ដថា ការជួបជុំនាពេលនេះ គឺជាទិដ្ឋភាពជាក់ស្តែងមួយបង្ហាញឱ្យឃើញពីការពូន​ជ្រុំបន្ត​ពង្រឹង និងពង្រីកប្រពៃណីសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និង​ប្រជាជន នៃប្រទេសទាំងពីរកម្ពុជា-ឡាវ ឱ្យកាន់តែទូលំទូលាយរឹងមាំ និងគង់វង្ស ស្ថិតស្ថេរយូរអង្វែងតទៅ។

ឯកឧត្ដមអនុប្រធានទី១ព្រឹទ្ធសភាបានសំណូមពរដល់សមាជិក សមាជិកានៃអង្គសន្និ​សីទទាំងអស់ សូមយកខ្លឹមសារនៃសេចក្តីប្រកាសរួមទៅបន្តផ្សព្វផ្សាយឱ្យបានទូលំ​ទូលាយ​ដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ នៃប្រទេសទាំងពីរ ដោយពង្រឹង និងពង្រីកនូវប្រពៃណី​សាម​គ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អ ព្រមទាំងជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈ​ងាយ​ស្រួលដល់ប្រជាជនឱ្យចូលរួមក្នុងគ្រប់សកម្មភាពសង្គម សកម្ម​ភាពពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ អប់រំ វេជ្ជសាស្ត្រ បរិស្ថាន។ល។ ជាងនេះទៅទៀត ត្រូវលើកទឹកចិត្ត​ដល់ថ្នាក់​មូលដ្ឋានតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជាពិសេសរវាងខេត្ត និងខេត្ត ស្រុក និងស្រុក ឃុំ និងឃុំ ដែលមានព្រំដែនជាប់គ្នា រួមគ្នាចងសម័្ពន្ធភាពបង្កើតជាសមាគមមិត្តភាព ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងប្រាស្រ័យ ទាក់ទងគ្នាលើគ្រប់វិស័យ ក្នុងនោះយកចិត្តទុកដាក់រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នៅតាមបណ្តោយព្រំដែន​ផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្ដមអនុប្រធានទី១បានលើកឡើងទៀតថា ប្រទេសកម្ពុ​​ជា និង​ប្រទេសឡាវ ធ្លាប់បានឆ្លងកាត់នូវការលំបាក និងភាពប្រឈមរួមគ្នាជាច្រើន នៅក្នុងព្រឹត្តិ​ការណ៍​ប្រវត្តិសាស្ត្រជាច្រើនដំណាក់កាលមកហើយ។ ក៏ប៉ុន្តែបច្ចុប្បន្ន ប្រទេសទាំងពីរ បាន​ឈានចូលទំព័រថ្មីនៃប្រវត្តិសាស្ត្រ​​ ដោយសម្រេចបានសន្តិភាព បូរណភាពទឹកដី វឌ្ឍនភាព ការ អភិវឌ្ឍ និងបានបោះជំហានឈានឆ្ពោះទៅមុខប្រកបដោយភាពជឿជាក់ ក្នុងការរួមចំណែក​ដល់សុខសន្តិភាព កិច្ចសហប្រតិបត្តិការវិបុលភាព ការអភិវឌ្ឍ សេដ្ឋកិច្ចតំបន់ និងពិភព​លោក។ ចំពោះទំនាក់ទំនងកម្ពុជា-ឡាវ បានរីកធំធាត់ និងរឹងមាំជាប្រចាំ ជាពិសេស នៅក្នុង​ដំណាក់កាលដែលប្រទេសជាតិមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ការកើនឡើងនូវការ​ផ្លាស់ប្តូរទស្សនកិច្ចជាផ្លូវរដ្ឋ ផ្លូវការជាញឹកញាប់របស់ថ្នាក់ដឹកនាំកម្ពុជា-ឡាវ ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអត្ថន័យធំធេងណាស់ ដោយបានពង្រឹង និងធ្វើឱ្យកាន់តែស៊ី​ជម្រៅ​ថែមទៀត នូវចំណងសាមគ្គីភាព មិត្តភាពដ៏ល្អប្រពៃ និងសហប្រតិបត្តិការជិតស្និទ្ធ។ ក្រៅពីនេះ ទំនាក់ទំនងទ្វេរភាគី បានស្តែងចេញជាផ្លែផ្កាលើគ្រប់វិស័យ ពីវិស័យនយោបាយ​រហូតដល់វិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្ត្រ។ ទន្ទឹមនេះ ទំនាក់ទំនងពាណិជ្ជកម្ម​​​ រវាងប្រទេសទាំងពីរកាន់តែកើនឡើងជាលំដាប់ ហើយ​ដំណោះ​ស្រាយបញ្ហាព្រំដែនទទួលបានលទ្ធផលជាវិជ្ជមាន ជាពិសេសព្រំដែនគោក ត្រូវបាន​ដោះស្រាយស្ទើរតែចប់ទាំងស្រុងផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ។

ឯកឧត្ដម ស៊ីម កា បានបន្ថែមថា កត្តាទាំងនេះ បានផ្តល់នូវ​បរិស្ថានគ្របដណ្តប់​ដ៏ប្រសើរ​សម្រាប់ការរក្សាសន្តិភាព ស្ថិរភាព ការបង្កើនល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច ការលើក​កម្ពស់​ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្ដមអនុប្រធានទី១ព្រឹទ្ធសភា​បានសម្តែងជាថ្មីនូវការគោរពដឹងគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត​ចំពោះបក្ស រដ្ឋ រណសិរ្ស និងប្រជាជនឡាវជាបងប្អូន ដែលតែង​តែបាន​រួមចំណែក នៅគ្រប់ដំណាក់កាលរបស់កម្ពុជា ក្នុងបុព្វហេតុរំដោះ និងសង្រ្គោះមាតុ​ភូមិ និង​ប្រជាជនកម្ពុជា ឱ្យរួមចាកផុតពីគ្រោះមហន្តរាយ នៃសង្គ្រាម និងបានរួមចំណែកក្នុង​ដំណើរ​ការស្វែងរកសន្តិភាព និងភាពយុត្តិធម៌​​​ ជូនដល់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សន្និសីទនេះ ក៏ជាវេទិកាមួយក្នុងគោលបំណងដើម្បីពិនិត្យ និងបូក​សរុប​លទ្ធផលការងាររបស់រណសិរ្សនៃប្រទេសទាំងពីរកម្ពុជា-ឡាវ ជាពិសេសរវាងគណៈ​​កម្មការ​រណសិរ្សខេត្តជាប់ព្រំដែនចំនួនបីខេត្តរបស់កម្ពុជា និងខេត្តជាប់ព្រំដែនចំនួនពីរ​របស់​ឡាវ ក្នុងរយៈពេលមួយឆ្នាំ នៃការអនុវត្តតាមស្មារតីអនុស្សរណៈ នៃការយោគយល់គ្នា​ ស្តីពី​កិច្ចសហប្រតិបត្តិការឆ្នាំ២០១៩-២០២៣ រវាងរណសិរ្សប្រទេសទាំងពីរកម្ពុជា-ឡាវ ដែលបាន​ចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅខេត្តចំប៉ាសាក់ នៃសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជាមានិតឡាវ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ