Trending now

កិច្ចប្រជុំទ្វេភាគី ដើម្បីត្រៀមរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ

12:13 | 07/03/2020 (បកប្រែដោយឌីណា)

យុគសម័យ​ - នាថ្ងៃទី ៥ ខែមីនា គណៈកម្មាធិការប្រជាជនខេត្ត Tay Ninh បានសហការជាមួយខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា រៀបចំកិច្ចប្រជុំទ្វេភាគី នៅច្រកទ្វារព្រំដែន Tan Nam (ខេត្ត Tay Ninh) ដើម្បីផ្លាស់ប្តូរខ្លឹមសារមួយចំនួនដែលទាក់ទងនឹងការងាររៀបចំពិធីបើកសម្ពោធច្រកព្រំដែនអន្តរជាតិ Tan Nam (ខេត្ត Tay Ninh) - ម៉ឺនជ័យ (ខេត្តព្រៃវែង)

ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។

ក្រុមការងារវៀតណាមដឹកនាំដោយលោក Pham Van Tan អនុលេខាធិការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh។ ក្រុមការងារកម្ពុជា ដឹកនាំដោយលោកសក់ សេដ្ឋា រដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃ។

ក្រុមការងារវៀតណាម។

អង្គប្រជុំបានផ្តោតទៅលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកលើខ្លឹមសារសំខាន់ៗ ដែលទាក់ទងនឹងការងារត្រៀមរៀបចំពិធី​បើក​សម្ពោធច្រកទ្វារព្រំដែនអន្តរជាតិ Tan Nam - ម៉ឺនជ័យ។ ភាគីទាំងពីរបានខិតខំ ដើម្បីរៀបចំពិធីបើកសម្ពោធចក្រទ្វារព្រំដែន នៅឆ្នាំ ២០២០។ អញ្ជើញចូលរួមក្នុងពិធីនេះមាន​៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអជ្ញាធារខេត្ត Tay Ninh និងខេត្តព្រៃវែង។

ក្រុមការងារកម្ពុជា។

ពេលវេលា ទីតាំងនិងខ្លឹមសារជាក់លាក់ទាក់ទងនឹងការរៀបចំពិធីបើកសម្ពោធច្រកទ្វារព្រំដែន ភាគីទាំងពីនឹងបន្តផ្លាស់ប្តូរ និងឯកភាពគ្នា តាមរយៈទំនាក់ទំនងការទូត៕

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: ប្រភពព័ត៌មាននិងរូបថត៖ baoQuocte)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍