យុគសម័យ - នាថ្ងៃទី ១៥ ខែកញ្ញា នៅច្រកទ្វារព្រំដែន Thong Thu បុស្តិ៍ការពារព្រំដែន Thong Thu នៃកងទ័ពការពារព្រំដែនខេត្ត Nghe An បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន Thong Thu ស្រុក Que Phong ខេត្ត Nghe An បានរៀបចំការប្រគល់អំណោយដល់ប្រជាជននៅតាមភូមិជាប់ព្រំដែន ប៉ុស្តិ៍នគរបាលនិងក្រុមកងទ័ពការពារព្រំដែនលេខ ២១៦ នៃបញ្ជាការដ្ឋានយោធាខេត្តហួផានប្រទេសឡាវ។ ចំនួនអំណោយរួមមាន៖ អង្ករ មីកញ្ចប់ ទឹកត្រីអំបិល ត្រីស្ងួត គ្រឿងប្រើប្រាស់ប្រចាំថ្ងៃដែលមានថវិកាសរុបជិត ៣០ លានដុង។
កងទ័ពការពារព្រំដែនខេត្ត Nghe An ប្រគល់អំណោយដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជនតាមព្រំដែននៅខេត្តហួផាននៃប្រទេសឡាវ
ទន្ទឹមនឹងការផ្តល់អំណោយ អ្នកតំណាងគណៈកម្មាធិការបក្សនិងអាជ្ញាធរនៃតំបន់ព្រំដែនទាំងពីរ បានផ្លាស់ប្តូរស្ថានភាពស្តីពីការការពារអធិបតេយ្យភាពទឹកដី សន្តិសុខព្រំដែន; ការបងា្ករនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 ។ ភាគីទាំងពីរក៏បានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មានគ្នា និងជួបប្រាស្រ័យទាក់ទងគ្នា រួមទាំងស្វែងយល់អំពីស្ថានភាពនៅតាមព្រំដែន និងពង្រឹងសកម្មភាពល្បាតនិងត្រួតពិនិត្យលើបង្គោលព្រំដែនទាំងសងខាងផងដែរ។ ទន្ទឹមនឹងនេះភាគីទាំងពីរក៏សម្របសម្រួលទប់ស្កាត់សកម្មភាពឆ្លងដែនខុសច្បាប់ ដើម្បីរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការការពារនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ព្រមទាំងការពារសុសសន្តិភាពនៅតាមតំបន់ព្រំដែនវៀតណាម - ឡាវ។
កងទ័ពការពារព្រំដែនខេត្ត Nghe An ប្រគល់អំណោយដល់កងកម្លាំងប្រដាប់អាវុធនិងប្រជាជនតាមព្រំដែននៅខេត្តហួផាននៃប្រទេសឡាវ
គួរបញ្ជាក់ថាអំណោយទាំងនេះត្រូវបានប្រគល់ជូនភាគីឡាវគឺដើម្បីគាំទ្រដល់កម្លាំងប្រដាប់អាវុធនិងប្រជាជននៅតាមតំបន់ព្រំដែននៃប្រទេសឡាវ ព្រមទាំងជួយឲ្យមន្ត្រីនាយទាហាន និងប្រជាជនអាចកាត់បន្ថយការលំបាក និងធ្វើឲ្យស្ថិរភាពជីវភាពរស់នៅ ក៏ដូចជារឹតបន្តឹងចំណងសាមគ្គីភាពរវាងកងកំលាំងការពារព្រំដែននិងប្រជាជននៅតាមព្រំដែនវៀតណាម - ឡាវផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
មតិពីមិត្តអ្នកអាន