Trending now

កងកម្លាំងការពារព្រំដែនវៀតណាម-ឡាវ-កម្ពុជាធ្វើការយាមល្បាតរួម

20:44 | 03/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នៅបង្គោលព្រំដែនវៀតណាម - ឡាវ - កម្ពុជា នាថ្ងៃទី ៣ ខែវិច្ឆិកាបបានប្រព្រឹត្តទៅការយាមល្បាតរួមគ្នារ វាងកងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី។ នេះគឺជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌនៃកម្មវិធី “ប្រាស្រ័យទាក់ទងមិត្តភាពរវាងប្រជាជនជាប់ព្រំដែនវៀតណាម - ឡាវ - កម្ពុជា” លើកទីមួយឆ្នាំ២០១៨ ដែលបានរៀបចំឡើងនៅខេត្ត Kon Tum ដោយឈរលើមូលដ្ឋាននៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការព្រំដែនរវាងក្រសួងការពារប្រទេសវៀតណាម ក្រសួងការពារជាតិឡាវនិងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ឯក Nguyen Van Nam មេបញ្ជាការរង សេនាធិការកងទ័ពការពារព្រំដែន; លោក Nguyen Van Hoa លេខារងនៃគណៈកម្មាធិការបក្សខេត្តនិងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត Kon Tum; នាយឧត្តមសេនីយ៍ ដាំ វុទ្ធីអគ្គនាយករងនៃអគ្គនាយកដ្ឋានសន្តិសុខនៃក្រសួងកិច្ចការផ្ទៃក្នុងកម្ពុជា (ពីស្តាំទៅឆ្វេង) បញ្ជាណែនាំសកម្មភាពល្បាតរួមគ្នារបស់កងកម្លាំងការពារព្រំដែននៃប្រទេសទាំងបី (រូបថតៈ bienphong.com.vn)

វរសេនីយ៍ទោ Tran Ngoc Tung បានណែនាំមេបញ្ជាការនៃភាគីទាំងបីគោរពបង្គោលព្រំដែនតាមការកំណត់ (រូបថតៈ bienphong.com.vn)

វរសេនីយ៍ទោ Tran Ngoc Tung អនុវត្តន៍ការគោរពមេបញ្ជាការកងកម្លាំងការពារព្រំដែនវៀតណាម - ឡាវ -​ កម្ពុជា (រូបថតៈ bienphong.com.vn)

សកម្មភាពសម្របសម្រួលការយាមល្បាត ការពារព្រំដែន អនុវត្តន៍ដោយប៉ុស្តិ៍ការពារព្រំដែនអន្តរជាតិ Bo Y (នៃបញ្ជាការកងទ័ពការពារព្រំដែន Kon Tum វៀតណាម) កងទ័ពព្រំដែនលេខ ៥៤១ (នៃបញ្ជាការដ្ឋានយោធាខេត្ត Attapeu នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ) និងស្ថានីយ៍ប៉ូលីសការពារព្រំដែន Kontuneo (ស្ថានីយ៍ប៉ូលីសរតនគិរីនៃព្រះរាជាណាចក្រកម្ពុជា)។

មេបញ្ជាការនៃភាគីទាំងបីគោរពបង្គោលព្រំដែន

ក្រុមល្បាតបីភាគីបានដើរល្បាតជាមួយគ្នា ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងរបស់បង្គោល ព្រមទាំងផ្លាស់ប្តូរនូវវិធានការគ្រប់គ្រងនិងការពារព្រំដែន។ តាមរយៈសកម្មភាពយាមល្បាតរួមនេះ កងកម្លាំងការពារព្រំដែននៃខេត្តទាំងបី នឹងមានឱកាសជាច្រើនដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរការយល់ដឹងពីគ្នាទៅវិញទៅមក ការទុកចិត្ត ការយោគយល់គ្នា ក៏ដូចជាការគោរពគ្នាទៅវិញទៅមក ដើម្បីមានការយល់ដឹងត្រឹមត្រូវអំពីផ្លូវព្រំដែននិងប្រព័ន្ធបង្គោលព្រំដែនផងដែរ។

កងកម្លាំងយាមល្បាតរួមនៃប្រទេសទាំងបី វៀតណាម - ឡាវ -កម្ពុជា (រូបថតៈ qdnd)


មេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Kon Tum ពិនិត្យមើលពីឥរិយាបថនិងឧបករណ៍របស់កងកម្លាំងល្បាត (រូបថតៈ qdnd)


តំណាងដាំដើមឈើមិត្តភាព វៀតណាម - ឡាវ - កម្ពុជា (រូបថតៈ qdnd)

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការអនុវត្តសន្ធិសញ្ញា អនុសញ្ញាស្តីពីព្រំដែន កិច្ចព្រមព្រៀងសហប្រតិបត្តិការព្រំដែននិងអនុស្សរណៈពាក់ព័ន្ធនានា បានចុះហត្ថលេខារវាងរដ្ឋនិងកងទ័ពប្រជាជនវៀតណាមនិងបណ្តាប្រទេសជិតខាង ហើយកិច្ចការការទូតតាមព្រំដែនបានសម្រេចសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើន។ ក្នុងនោះ ការយាមល្បាតរួមគឺជាគំនិតផ្តួចផ្តើមមួយរបស់កងកម្លាំងការពារព្រំដែនដែលមានអត្ថប្រយោជន៍ជាក់ស្តែង ដោយបង្ហាញនូវសាមគ្គីភាព ការឯកភាពខ្ពស់ពីភាគីពាក់ព័ន្ធនានា ដើម្បីព្រំដែនមួយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍន៍។ ការយាមល្បាតរួមត្រូវបានរៀបចំជាទៀងទាត់ឬមិនបានគ្រោងទុកជាមុននិងប្តូរវេនអង្គភាពដែលទទួលបន្ទុក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»