Trending now

ពាណិជ្ជករវៀតណាមជំរុញការវិនិយោគហិរញ្ញវត្ថុធនាគារនៅកម្ពុជា

11:09 | 08/07/2019 (យោងតាម vov.vn និង rasmeinews សរុបព័ត៌មានដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែកក្កដា នៅរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធពិធីបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ធនាគារ Emperor ដែលជាធនាគារវិនិយោគដោយពាណិជ្ជករវៀតណាមមួយរូបកាន់ដំណែងជាប្រធានក្រុមប្រឹក្សាភិបាល។

ទិដ្ឋភាពនៃពិធីសម្ពោធបើកឲ្យដំណើរការធនាគារ Emperor (រូបថតៈ rasmeinews.com )

ការបើក​សម្ពោធ​បាន​ធ្វើឡើង ក្រោម​ការចូលរួម​ពីឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh, អគ្គទេសាភិបាល​ធនាគា​រ​ជាតិ​នៃ​កម្ពុជាលោក ជា ចាន់តូ និង​មានការ​ចូលរួម​ពី​លោក ឱម វិសាល អគ្គនាយក​ធនាគារ Emperor រួមទាំង​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ​ផងដែរ​។

អញ្ជើញថ្លែងក្នុងពិធីលោក ជា ចាន់តូ អគ្គ​ទេ​សារ​ភិ​បាល​ធនាគារជាតិ​នៃ​កម្ពុជា​បានអបអរ​សារ​ទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង របស់​ភាគហ៊ុន​និក​ធនាគារ Emperor ដែល​បាន​បំពេញ​លក្ខខណ្ឌ និង​ទទួល​បានការ​អនុ​ញ្ញ​ត​ពី ធនាគារជាតិ​នៃ​កម្ពុជា ឲ្យ​ចាប់ផ្ដើម​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានលើកឡើងថា៖ ​វត្តមាន​របស់​ធនាគា​រ Emperor បាន​ឆ្លុះបញ្ចាំង​ពី​ជំនឿ​ទុកចិត្ត​, ការគាំទ្រ និង​ការចូលរួមចំណែក​កាន់តែច្រើន​ពី វិនិយោគិន​បរទេស​ម​កលើ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​កម្ពុជា ។ នេះ​ជា​ទិសដៅ​មួយ​លើ​ការ​អភិ​ឌ្ឍ​វិស័យ​ធនាគារ និង​ហិ​រញ្ញា​ត្ថុ​របស់​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​។​

រូបថត៖ rasmeinews.com

ក្នុងពិធីនេះ លោក ឱម វិសាល នាយកប្រតិបត្តិ​ធនាគារ Emperor ​បាន​ឲ្យ​ដឹងថា ៖ ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ធនាគារ​មាន​ចក្ខុ​វិ​ស័​ជាក់លាក់​ចំពោះ​ទីផ្សារ និង​មាន​ផែនការ​ទីផ្សារ​ច្បាស់លាស់ ក្នុងការ​អភិវឌ្ឍ និង​ពង្រីក​សក្ដានុពល​របស់​ខ្លួន ដោយ​ឈរលើ​ស្មារតី​រួម​គឺ រួម​គិត​រួម​ធ្វើ សម្រាប់​តម្រង​ទិសលើ​រាល់​ការធ្វើ​សេចក្ដីសម្រេចចិត្ត ដើម្បី​សម្រេច​គោលដៅ​នានា​។​

លោក​នាយកប្រតិបត្តិ Emperor បន្ថែមថា ៖​ធនាគារ Emperor មាន​ចក្ខុវិស័យ​ខ្ពស់​ក្នុងការ​ប្រែ​ក្លាយខ្លួនជា ធនាគារ​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ប៉ុន្ដែ​ដំបូង​ឡើយ​ធនាគារ​នឹង​ផ្ដល់នូវ​សេវា​ផ្សេងៗ​ដូចជា​៖ ការទទួលប្រាក់​បញ្ញើ​ជា​សាធារណៈ​, ការផ្ដល់​ឥណទាន​, ការផ្ទេរ​ប្រាក់ និង​សេវាកម្ម​ផ្សេងៗ​ជាច្រើន​ទៀត​។ ម្យ៉ាងវិញទៀត ធនាគារ ផ្ដោត​សំខាន់​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​ជា​ចម្បង ហើយ​បច្ចុប្បន្ននេះ​ធនាគារ Emperor ទើបតែ​មាន​១​សាខា​ប៉ុណ្ណោះ​នៅ​កម្ពុជា ប៉ុន្ដែ​គ្រោង​នឹង​ពង្រីក ទៅតាម​រាជធានី​-​ខេត្ត និង​ពង្រីក​ទៅ​តំបន់​អាស៊ាន​ដូចជា​៖ អាហ្វ្រិក​, អាមេរិក និង​អឺរ៉ុប​ជាដើម​។​

ទិដ្ឋភាពនៃពិធីបើកសម្ពោធ (រូបថតៈ rasmeinews.com)

ធនាគារ Emperor ត្រូវបានលោកស្រី Huynh Kim Hao ដែលអាជីវករមួយរូបដើមកំណើតវៀតណាម បង្កើត វិនិយោគ និងកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាល។

គួរ​បញ្ជាក់ដែរថា៖ ធនាគារ Emperor បាន​ផ្ដោតលើ​គោលដៅ​អាទិភាព​មួយចំនួន​ដូចជា​៖
១៖ បំពាក់​ម៉ាស៊ីន​ដាក់ និង​ដក​ប្រាក់​ស្វ័យប្រវត្តិ (​ម៉ាស៊ីន ATM) ដែល​ប្រើ​បច្ចេកវិទ្យា សម្គាល់​ភិនភាគ​ផ្ទៃមុខ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ខ្ពស់ សម្រាប់​អតិថិជន​។​
២៖ បង្កើត Emperor Banking Center សម្រាប់​បម្រើ​អតិថិជន ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​សេវា One-Stop-Service​។​
៣៖ វិនិយោគ​បន្ថែមទៀត​ព្រមទាំង​ធ្វើការ​សហប្រតិបត្តិការ ជាមួយ​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ (Fintech) ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​ទិន្នន័យ ឌីជីថល​សម្រាប់​ការវាយតម្លៃ​ហានិភ័យ​ឥណទាន និង​ការផ្ដល់​ប្រឹក្សា​ហិរញ្ញវត្ថុ​ជូន ដល់​អតិថិជន​ជា​គោលដៅ​។​

(យោងតាម vov.vn និង rasmeinews សរុបព័ត៌មានដោយស្រីពេជ្រ)

(យោងតាម vov.vn និង rasmeinews សរុបព័ត៌មានដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ