Trending now

ពលរដ្ឋវៀតណាមចំនួន ២៤០ នាក់មកពីមីយ៉ាន់ម៉ាបានវិលត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព

20:59 | 22/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២១ ខែឧសភា ស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ានិងក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានសហការជាមួយស្ថាប័នមានសមត្ថកិច្ចនៃប្រទេសសាមីដើម្បីនាំពលរដ្ឋវៀតណាមចំនួន ២៤០ នាក់ពីមីយ៉ាន់ម៉ាត្រឡប់មកកាន់ប្រទេសវិញដោយសុវត្ថិភាព។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោក Nguyen Quoc Tuan បានឡើងយន្តហោះដើម្បីជំរាបលារពលរដ្ឋវៀតណាម មុនពេលយន្ដហោះចុះចត ហើយជូនឱ្យអ្នករាល់គ្នាមានជើងហោះហើរប្រកបដោយសុវត្ថិភាព (រូប៖ ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា)

ជើងហោះហើរនេះ រួមមានពលរដ្ឋដែលមានកាលៈទេសៈពិបាកជាពិសេស ហើយមានបំណងចង់វិលត្រឡប់មកកាន់ប្រទេសវិញ៖ កុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា មនុស្សដែលឈឺនិងមានជំងឺផ្ទៃខាងក្រោយ ស្ត្រីមានផ្ទៃពោះ ព្រះសង្ឃនិងដូនជី ព្រះសង្ឃពុទ្ធសាសនាដែលត្រូវត្រឡប់មកកាន់ប្រទេសវិញដោយសារសាលាសមាធិត្រូវបានបិទ។ ក្រៅពីនេះ ក្នុងចំណោមពលរដ្ឋវៀតណាមចំនួន ២៤០ នាក់ទាំងនេះ មានអ្នកដំណើរដែលជាប់គាំង ពលករដែលផុតសុពលភាពទិដ្ឋាការ បញ្ចប់កិច្ចសន្យាការងារនិងនិស្សិតអន្តរជាតិដែលបានបញ្ចប់កម្មវិធីសិក្សា។

ដោយមានគោលដៅធានាសុខភាពរបស់ប្រជាពលរដ្ឋ បង្ការការរីករាលដាលនៃជំងឺរាតត្បាត ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air បានអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍សន្តិសុខ សុវត្ថិភាពនិងអនាម័យរាលដាលក្នុងអំឡុងពេលហោះហើរ។ ភ្លាមៗបន្ទាប់ពីចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Da Nang អ្នកចូលរួមនៃជើងហោះហើរបានពិនិត្យសុខភាព ហើយត្រូវបានបញ្ជូនទៅកន្លែងដាច់នៅដាច់ដោយឡែកដោយអនុលោមតាមបទប្បញ្ញត្តិ។

បុគ្គលិកនៃស្ថានទូតកំពុងជួយប្រជាជនបំពេញនីតិវិធី (រូប៖ ស្ថានទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា)

ផ្អែកលើការគោលបំណងរបស់ប្រជាពលរដ្ឋ សមត្ថភាពនៃការដាក់នៅដាច់ដោយឡែករបស់មូលដា្ឋនក្នុងប្រទេសនិងការវិវត្តនៃជំងឺរាតត្បាត ក្រសួងការបរទេស ក្រសួងដឹកជញ្ជូន ស្ថាប័នមានសមត្ថកិច្ចក្នុងស្រុក ស្ថាប័នតំណាងវៀតណាមនៅបរទេស និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងបន្តអនុវត្តជើងហោះហើរពាណិជ្ជកម្មដើម្បីនាំពលរដ្ឋត្រឡប់មកកាន់ប្រទេសវិញតាមស្មារតីនៃទិសដៅរបស់នាយករដ្ឋមន្ត្រី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់