Trending now

ពិធីអបអរសាទរខួបលើកទី៦៥នៃទិវាឯករាជ្យជាតិព្រះរាជាណាចក្រកម្ពុជា

21:29 | 08/11/2018

នាថ្ងៃទី៨ខែវិច្ឆិកា សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពហូជីមីញ (HUFO) និងសមាគមមិត្តភាព វៀតណាម - កម្ពុជានៅទីក្រុងហូជីមិញបានប្រារព្ធខួបលើក ទី៦៥ ទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃ ទី៦ខែវិច្ឆិកា១៩៥៣-ថ្ងៃទី៩ខែវិច្ឆិកា២០១៨)។

ទិដ្ឋភាពនៃពិធីអបអរសាទរខួបលើកទី៦៥នៃទិវាឯករាជ្យជាតិកម្ពុជា

អញ្ជើញចូលរួមក្នុងពិធីនេះ មានវត្តមាន លោក Im Hen អគ្គកុងស៊ុលនៃព្រះរាជាណា ចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ; តំណាងនៃស្ថាប័នមួយចំនួនរបស់ទីក្រុងហូជីមិញ អតីតយុទ្ធជនវៀតណាមធ្លាប់បំពេញកាតព្វកិច្ចនៅកម្ពុជា និងតំណាងសហគមន៍កម្ពុជា និស្សិតកម្ពុជាដែលកំពុងបំពេញការសិក្សានៅទីក្រុងហូជីមិញផងដែរ។

ថ្លែងក្នុងពិធីនេះ ប្រធានសមាគមមិត្តភាពវៀតណា - កម្ពុជាទីក្រុងហូជីមិញ លោក Truong Minh Nhut បានលើកឡើងថា ប្រទេសជិតខាងពីរ វៀតណាមនិងកម្ពុជាមានទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរនិងសាមគ្គី គាំទ្រគ្នាទៅវិញទៅមក ក្នុងបុព្វហេតុរំដោះជាតិ និងកសាង អភិវឌ្ឍប្រទេសដូចសព្វថ្ងៃនេះ។

នៅក្នុងពិធីនោះ លោក Im Hen ដែលជាអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញបានថ្លែងអំណរគុណដល់ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តមិត្តភាពហូជី មិញចំពោះការរៀបចំយ៉ាងមហោឡារិកនូវពិធីអបអរសាទរទិវាបុណ្យឯករាជ្យនៃព្រះរាជា ណាចក្រកម្ពុជា ដែលបង្ហាញពីមនោសញ្ចេតនា ទឹកចិត្តស្មោះសរ និងស្មារតីសាមគ្គីភាព មិត្តភាពរបស់ថ្នាក់ដឹកនាំរដ្ឋនិងប្រជាជនវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែកផងដែរ៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ