Trending now

ពិធីរំលឹកវីញ្ញាណក្ខន្ធនិងបញ្ចុះអដិធាតុយុទ្ធជន កងទ័ពស្មគ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា

09:49 | 17/05/2019 (ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

យុគសម័យ - នាពេលរសៀលថ្ងៃទី១៦ ខែឧសភា នៅឈាយបនដ្ឋានយុទ្ធជនពលីនៅខេត្ត DakLak គណៈកម្មាធិការប្រជាជនខេត្ត DakLak បានប្រារពពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវីញ្ញាណក្ខន្ធ និងពិធីបញ្ចុះ អដិធាតុកងទ័ពស្មគ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា។

គណៈប្រតិភូបានដាក់កម្រងផ្ការនៅបូជនីយដ្ឋានយុទ្ធជនពលីជីវិតនៅខេត្ត DakLak

ក្រោយរយៈពេល៧ខេការនៃការអនុវត្ត ដំណាក់ការរដូវប្រាំង ឆ្នាំ២០១៨-២០១៩ កម្មាភិបាលនិងយុទ្ធជន ក្រុម K51 (បញ្ជាការយោធាខេត្ត DakLak​)​​​ បានស្វេងរុករកប្រមូលនិងធ្វើមាតុភូមិនិវត្តន៏បានអដិធាតុចំនួន ១៧ ជាយុទ្ធជន កងទ័ពស្មគ្រចិត្តនិងអ្នកជំនាញវៀតណាមត្រូវពលីជីវិតនៅខេត្តមណ្ឌលគិរី (នៃព្រះរាជាណាចក្រកម្ពុជា) នាគ្រាសង្គ្រាមកន្លងមក។

នៅក្នុងបរិយាកាសយ៉ាងឱឡារិកលោកស្រី H'Yim Kdod អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ​DakLak​​ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនដែលបានតស៊ូប្រយុទ្ធនិងពលីជីវិតដោយសេចក្តីក្លាហាន ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភប្រជាពលរដ្ឋកម្ពុជារួចផុតពីការប្រល័យពូជសាសន៍និងការពារប្រទេសជាតិឲ្យមានសន្តិភាពដូចសព្វថ្ងៃ។

ផ្លាស់ទីអដិធាតុទៅកន្លែងបញ្ចុះសព

អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដាកឡាក់បានបញ្ជាក់ថា គណៈកម្មាធិការបក្សអាជ្ញាធរនិងប្រជាជនជនជាតិភាគតិចបងប្អូននៃខេត្តទាំងមូលនឹងរួបរួមជាមួយគ្នា ព្យាយាមសាងសង់មាតុភូមិកាន់តែសម្បូរបែបនិងស្រស់ស្អាតដើម្បីឆ្លើយតពនឹងការលះបង់របស់យុទ្ធជនពលី ដើម្បីសេរីភាពសេរីភាពសម្រាប់ប្រទេសជាតិនិងដើម្បីបំពេញភារកិច្ចអន្តរជាតិដ៏ថ្លៃថ្នូ។

សូមគូសបញ្ជាក់ថា ក្នុងរដូវប្រាំង ពីឆ្នាំ ២០១៧ដល់ឆ្នាំ២០១៨ ខេត្តDakLak​ បានស្វេងរុករក ប្រមូលនិងធ្វើមាតុភូមិនិវត្តន៏បានអដិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តនិងអ្នកជំនាញវៀតណាម ចំនួន ១២ ដែលត្រូវពលីនៅខេត្តមណ្ឌលគិរី (នៃព្រះរាជាណាចក្រកម្ពុជា) តាមរយៈសម័យសង្គ្រាមកន្លងមក។

(ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

(ប្រភព៖ baotintuc.vn ប្រែសម្រូលដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ