Trending now

ពិធីរំលឹកវីញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជន កងទ័ពស្មគ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា

12:07 | 01/06/2019 (បកប្រែដោយ សមុទ្រ)

យុគសម័យ - នាព្រឹក ថ្ងៃ ៣១ ខែឧសភា នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Duc Co គណៈកម្មាធីការបក្សខេត្ត គណៈកម្មាធីការប្រជាជនខេត្ត GiaLai បានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ពិធីរំលឹកវីញ្ញាណក្ខន្ធ និងពិធីបញ្ចុះ អដ្ឋិធាតុចំនួន ១៧ នៃយុទ្ធជនកងទ័ពស្មគ្រចិត្តវៀតណាមដែលពលីជីវិតនៅកម្ពុជា។

ពិធីរំលឹកវីញ្ញាណក្ខន្ធនិងបញ្ចុះអដ្ឋិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តវៀតណាមនៅឈាយបនដ្ឋានយុទ្ធជនពលីស្រុក Duc Co

អដិ្ឋធាតុយុទ្ធជនពលីទាំងអស់បានក្រុមស្វេងរុករក ប្រមូលផ្តុំជាអដិ្ឋធាតុយុទ្ធជនយុទ្ធជនកងទ័ពស្មគ្រចិត្តនិង​ជំនាញវៀត​ណាមដែលពលីជីវិតនៅកម្ពុជា ស្នងការបញ្ជាការយោធាខេត្ត Gia Lai (ក្រុមការងារ K52) ស្វេងរុករកប្រមូលផ្តុំក្នុងរដូវប្រាំង ឆ្នាំ ២០១៨ - ២០១៩ នៅក្នុងតំបន់នៃខេត្តរតនគីរី ព្រះវិហារ និងស្ទឹងត្រែង (ប្រទេសកម្ពុជា)។

នៅក្នុងពិធីនេះ ឧត្តមសនីយ៍ទោ Tep Ruon បញ្ជាការដ្ឋានយោធភូមិភាគទី៤នៃកងយោធពលខេមរភូមិន្ទកម្ពុជាបានសម្តែងអារម្មណ៍ដែលរំភើបដែលបានធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្មគ្រចិត្តវៀតណាមត្រឡប់ុមកមាតុភូមិវិញ។ ឧត្តមសនីយ៍ទោ Tep Ruon បានសង្កត់ធ្ងន់ថា “រដ្ឋនិងប្រជាជនកម្ពុជាអំណគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់កងទ័ពនិងប្រជាជនវៀតណាម ដែលបានជួយប្រទេសកម្ពុជាគេចផុតពីការប្រល័យពូជសាសន៍ប៉ុលពត និងអភិវឌ្ឍដូចដែលសព្វថ្ងៃនេះ”។

ថ្លែងនៅក្នុងពិធីនេះលោកស្រី​ Huynh Nu Thu Ha អនុប្រធានគណៈគម្មាធីការប្រជាជនខេត្ត Gia Lai បានអោយដឹងថាកិច្ចការស្វេងរុករកប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជន កងទ័ពស្មគ្រចិត្តនិងជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជា ក្រុមការងារ K52 បានចាប់ផ្តើមអនុវត្តន៍នៅក្នុងឆ្នាំ២០០០។ ដោយមានការជួយពីកងទ័ពកម្ពុជានិងអាជ្ញាធរខេត្តចំនួនបីគឺខេត្តរតនគិរី ព្រះវិហារនិងស្ទឹងត្រែង មានអដ្ឋិធាតុយុទ្ធជននិងកងទ័ពស្មគ្រចិត្តនិងជំនាញវៀតណាចំនួន ១៤១៨ ត្រូវបានរកឃើញនិងធ្វើមាតុភូមិនិវត្តន៍ដោយក្រុមការងារ K52 ៕

(បកប្រែដោយ សមុទ្រ)

(បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម