Trending now

ពិធីមីទ្ទីងអបអរសាទរខួបលើកទី ៤១ នៃជ័យជំនះនៃរបបខ្មែរក្រហម នៅខេត្តព្រះសីហនុ។

07:18 | 19/01/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅរសៀលថ្ងៃទី ១៧ ខែមករា គណៈបក្សប្រជាជនកម្ពុជា (CPP) ខេត្តព្រះសីហនុបានរៀបចំពិធីមីទ្ទីងអបអរសាទរខួបលើកទី ៤១ នៃជ័យជំនះរបបខ្មែរក្រហម នៅខេត្តព្រះសីហនុ។

ពិធីមីទ្ទីងនេះ​បានធ្វើឡើង ក្រោមអធិបតីភាពរបស់ លោក សាយ សំអាល់ សមាជិកកណ្តាលនៃគណៈកម្មធិការបក្សកណ្តាល (CPP) រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងជាប្រធានគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅខេត្តព្រះសីហនុ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ជាមួយមន្ត្រីជាច្រើនរូប និងប្រជាពលរដ្ឋក្នុងខេត្តចំនួនជាង ១០០០ នាក់។ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំនៅខេត្តព្រះសីហនុក៏បានបញ្ជូនតំណាងឱ្យចូលរួម ក្នុងព្រឹត្តិការណ៍នេះដែរ។

លោក សាយ សំអាល់ សមាជិកនៃគណៈកម្មធិការបក្សកណ្តាល (CPP) រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងសុន្ទរកថា ក្នុងពិធីមីទ្ទីងនេះ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ក្នុងពិធីនេះ លោក សាយ សំអាល់ បាន​សង្កត់ធ្ងន់ថា៖ លោកគឺជារដ្ឋមន្ត្រីវ័យក្មេងមម្នាក់ ដែលកើតក្រោយថ្ងៃរំដោះ (កើតក្នុងឆ្នាំ ១៩៨០) លោកបានថ្លែងអំណរគុណចំពោះជ័យជំនះ ៧ មករា ១៩៧៩ ។ ពីព្រោះជ័យជំនេះនេះ​បានជួយប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រ​និងធ្វើឱ្យប្រទេសជាតិរស់ឡើងវិញ។

លោក សាយ សំអាល់ ក៏សង្ឃឹមថា យុវជនកម្ពុជានិយាយរួមនិងខេត្តព្រះសីហនុនិយាយដោយឡែក នឹងកុំភ្លេចប្រវត្តិសាស្ត្រនិងចូលរួមចំណែកកសាងនិងអភិវឌ្ឍប្រទេស។

ទិដ្ឋភាពរួមនៃពីធីមីទ្ទីងនេះ។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ថ្លែងក្នុងពិធីមីទ្ទីងនេះ លោក សៅ បុរីវឌ្ឍនៈអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានថ្លែងអំណរគុណដល់មិត្តភក្តិជិតឆ្ងាយ ។​ជាពិសេសគឺកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានជួយប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងធ្វើឱ្យប្រទេសជាតិ រស់ឡើងវិញ។ ជាមួយគ្នានេះលោកតំណាងឲ្យប្រជាពលរដ្ឋគ្រប់ជំនាន់ វណ្ណៈបានទទួលជ្រោមជ្រែងយ៉ាងកក់ក្តៅសារមួយ “ អរគុណសន្តិភាព” របស់នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាកសាងនិងអភិវឌ្ឍន៍ខេត្តព្រះសីហនុឲ្យ កាន់តែរីកចម្រើនថែមទៀត ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស