Trending now

ពិធីពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃដល់ជនក្រីក្រនៅតាមតំបន់ព្រំដែនវៀតណាម - កម្ពុជា

15:17 | 02/06/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - នាថ្ងៃទី១ ខែមិថុនា ក្រុមវេជ្ជបណ្ឌិតនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងអង្គភាពនានា បានរួមសហការគ្នារៀបចំឡើងពិធីពិនិត្យនិងចែកថ្នាំព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាជនតាមតំបន់ព្រំដែនចំណុះ ស្រុក Chau Thanh ខេត្ត Tay Ninh (វៀតណាម) និងស្រុក រមាសហែក ខេត្តស្វាយរៀង (កម្ពុជា) ដែលមានស្ថានភាពលំបាកលំបិនចំនួន ៧០០ នាក់ ព្រមទាំងផ្តល់យោបល់ប្រឹក្សាអំពីរបៀបរក្សាអនាម័យធ្មេញនិងមាត់ ក៏ដូចជាផ្តល់វិធីបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតទូទៅមួយចំនួនដែលរមែងតែជួបប្រទេះក្នុងជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ក្រុមវេជ្ជបណ្ឌិតកំពុងនិនិត្យជំងឺឲ្យប្រជាជន (រូបថត៖ baotintuc)

អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ថ្នាក់ដឹកនាំផ្នែកនយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh និងថ្នាក់ដឹកនាំនៃសមាគមសប្បុរសធម៌ « បេះដូងមាស» មន្ទីរពេទ្យ Thong Nhat មន្ទីរពេទ្យធ្មេញ- ថ្គាម - មុខ និងអង្គភាពនានដែលរួមដំណើរជាមួយកម្មវិធីនេះផងដែរ។ លោកវរសេនីយ៍ឯក Nguyen Tai Son ប្រធាននយោបាយនៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh បានអះអាងថានេះគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh ដោយឆ្ពោះទៅតំបន់ព្រំដែន ដើម្បីរួមគ្នាថែរក្សាសុខភាពនិងជីវភាពរស់នៅរបស់ប្រជាជនតាមតំបន់ព្រំដែននានា ក៏ដូជជារឹតបន្តឹងទំនាក់ទំនងមិត្តភាពនិងសន្តិភាពរវាងវៀតណាមនិងកម្ពុជាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន