Trending now

ពិធីបើកសាខាសមាគមមិត្តភាពកម្ពុជា-វៀតណាមសង្កាត់ Dong Thanh

15:40 | 15/05/2019 (យោងតាម ninhbinh.gov.vn បកប្រែដោយ សមុទ្រ)

យុគសម័យ - សាខាសមាគមមិត្តភាពវៀតណាម-កម្ពុជា សង្កាត់ Dong Thanh ទើបនឹងបានរៀបចំសន្និសីទបង្ហាញមុខជាផ្លូវការនាពេលថ្មីៗនេះ។

លោក Doan Trung Hieu អគ្គលេខាធិការគណៈកម្មាធិការបក្សសង្កាត់បានជូនផ្កាអបអរសាទរ

សាខាត្រូវបានបង្កើតឡើងដោយមានសមាជិកចំនួន១៥រូបនិងសមាជិក៣រូបទៀតជាសមាជិកនៃគណៈប្រតិបត្តិផងដែរ ។ លោក Duong Van Chuyen បានជ្រើសតាំងជាប្រធានសាខាសមាគមមិត្តភាពវៀតណាម-កម្ពុជាផងដែរ។ នៅក្នុងពិធីបង្ហាញជាផ្លូវការនេះ សមាជិកនៃសាខា បានអនុម័តលើលក្ខ័ន្តកៈ ចូលរួមពិភាក្សាលើបទបញ្ញត្តិ រួមទាំងទិសដៅធ្វើសកម្មភាពនាពេលខាងមុខទៀតផង។

ការប្រមូលនិងការបង្កើតសមាគមវៀតណាម - កម្ពុជាសង្កាត់ គឺដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការនិងការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជនវៀតណាមនិងកម្ពុជា។ ទន្ទឹមជាមួយគ្នានោះ ជាការលើកកម្ពស់សកម្មភាពផ្សព្វផ្សាយព័ត៌មាននិងផ្សព្វផ្សាយអំពីគោលនយោបាយកិច្ចការបរទេសស្តីរបស់បក្សនិងរដ្ឋ អំពីទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា ទៅកាន់ប្រជាជនគ្រប់ស្រទាបវណ្ណៈ។ តាមនោះ រួមចំណែកក្នុងការកសាងទំនាក់ទំនងមិត្តភាពវៀតណាម - ប្រទេសកម្ពុជាឲ្យកាន់តែរឹងមាំនិងទទួលបានផ្លែផ្កាជាច្រើនផងដែរ៕


(យោងតាម ninhbinh.gov.vn បកប្រែដោយ សមុទ្រ)

(យោងតាម ninhbinh.gov.vn បកប្រែដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស