Trending now

ពិធីបើកសម្ពោធន៍ដាក់ឲ្យដំណើរការវិមានមិត្តភាពវៀតណាម - កម្ពុជានៅខេត្តមណ្ឌលគិរីនៃប្រទេសកម្ពុជា

00:54 | 13/05/2019 (យោងតាម nhandan.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ១ ខែមករា ក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរួមគ្នាជាមួយស្ថាប័នតំណាងអនុពន្ធវៀតណាមប្រចាំនៅកម្ពុជានិងអាជ្ញាធរតំបន់ រៀបចំយ៉ាងអធឹកអធមនូវពិធីបើកសម្ពោធដាក់ឲ្យដំណើរការវិមានមិត្តភាពវៀតណាម - កម្ពុជានៅក្នុងខេត្តមណ្ឌលគិរី។

វិមានមិត្តភាពវៀតណាម-កម្ពុជានៅខេត្រមណ្ឌលគិរី (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងពិធីនេះ មានរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា, អនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី; អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង; លោក វរសេនីយ៍ឯក Nguyen Anh Dung អនុពន្ធវៀតណាមប្រចាំនៅកម្ពុជា និងតំណាងកងកម្លាំងប្រដាប់អាវុធ សិស្សនិស្សិតនិងប្រប្រជាជនតំបន់ច្រើនកុះករ។

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីនេះ តាងនាមប្រធានកិត្តយសនៃគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីមាតុភូមិកម្ពុជា សម្តេចហេងសំរិន ប្រធានរដ្ឋសភា លោកញ៉ែម វ៉ាលី បានលើកឡើង នូវប្រពៃណីសាមគ្គីភាពនិងការជួយគ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជានិងវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវ ក៏ដូចជានៅក្នុងបុព្វហេតុកសាងប្រទេសជាតិក្រោយសង្គ្រាម។ គម្រោងអនុស្សាវរីយ៍វិមានមិត្តភាពវៀតណាម-កម្ពុជាកាន់តែមានអត្ថន័យ ខណៈដែលត្រូវបានបើកសម្ពោធចំទៅនឹងឱកាសកងទ័ពនិងប្រជាជនកម្ពុជាកំពុងរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដើម្បីអបអរខួបលើកទី ៤០ នៃការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត (ថ្ងៃទី៧ខែមករា ១៩៧៩-ថ្ងៃទី១ខែមករា២០១៩) ។

អញ្ជើញថ្លែងទៅកាន់ប្រតិភូប្រហែល ១.០០០ នាក់ ក្នុងពិធីនេះ លោក ញ៉ែម វ៉ាលីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋនិងប្រជាជនវៀតណាមដែលបានបញ្ចូនកុលបុត្រ កុលធីតា ទៅជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាកម្ពុជាបានអះអាងថា ប្រសិនបើគ្មានការលះបង់ដ៏ខ្ពង់ខ្ពស់គឺគ្មានជ័យជំនះ ថ្ងៃទី៧ មករា ដូចសព្វថ្ងៃនៅឡើយ។

កម្មាភិបាល យុទ្ធជន និងប្រជាជនតំបន់ច្រើនកុះករ អញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការវិមានមិត្តភាពវៀតណាម-កម្ពុជា (រូបថតៈ nhandan)

អញ្ជើញជាការឆ្លើយតប លោកវរសេនីយ៍ឯក Nguyen Anh Dung អនុពន្ធវៀតណាមប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះសារៈសំខាន់ដ៏ធំធេងនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំង ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋក្នុងតំបន់ចំពោះការគាំទ្រនិងតស៊ូមតិក៏ដូចជាដំណើរការកសាងវិមានមិត្តភាពនេះផងដែរ។

សូមគូសបញ្ជាក់ថា វិមានមិត្តភាពវៀតណាម - កម្ពុជា មានកម្ពស់ ១៦ ម៉ែត្រ ដែលមានរូបសម្បត្តិរបស់យុទ្ធជនវៀតណាមនិងកម្ពុជា ដៃកាន់កាំភ្លើងការពារអ្នកម្ដាយកំពុងបីកូន ដែលត្រូវបានសាងសង់ក្នុងបរិវេណមានផ្ទៃដី ៣.៥០០ ម៉ែត្រការ៉េ។ នេះជាកន្លែងសម្រាប់ទស្សនាផងនិងរៀបចំសកម្មភាពវប្បធម៍ អប់រំអំពីប្រវត្តិសាស្ត្រដល់យុវជនជំនាន់ក្រោយនៅក្នុងខេត្តមណ្ឌលគិរីតែម្តង។

មានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា ក្នុងប៉ុន្មានឆ្នាំកន្លងមក ខេត្តមណ្ឌលគីរី ជានិច្ចកាល បានសហការយ៉ាងជិតស្និទ្ធជាមួយខេត្ត Dak Lak ខេត្ត Dak Nong និង ខេត្ត Binh Phuoc របស់វៀតណាម ក្នុងកិច្ចការពារសន្តិសុខ ដោយកសាងខ្សែព្រំដែនសន្តិភាពនិងមិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ ជាពិសេស ក្នុងរយៈពេលកន្លងមក ខេត្តបានសម្របសម្រួលយ៉ាងសកម្មជាមួយភាគីវៀតណាម ក្នុងការស្វែងរក ជិកគាស់និងការធ្វើមាតុភូមិនិវត្តន៍ អិដ្ឋធាតុយុទ្ធជនវៀតណាមដែលត្រូវពលីនាគ្រាសង្គ្រាម។

រហូតមកដល់ពេលនេះ មានវិមានមិត្តភាពចំនួន ១៣ ដែលបានបញ្ចប់ការស្តារជួសជុលជាស្ថាពរ ហើយវិមានយ៍មិត្តភាពវៀតណាម - កម្ពុជាចំនួន ១៧ ត្រូវបានសាងសងថ្មីនៅប្រទេសកម្ពុជាផងដែរ៕

(យោងតាម nhandan.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

(យោងតាម nhandan.vn ប្រែសម្រួលដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ