Trending now

ពិធីប្រគល់សម្ភារៈបរិក្ខារពេទ្យដល់កងកម្លាំងការពារព្រំដែនកម្ពុជា

00:01 | 04/01/2021

នាព្រឹកថ្ងៃទី ៣១ ខែធ្នូ នៅច្រកទ្វារព្រំដែនអន្តរជាតិ Le Thanh (ខេត្ត Gia Lai នៃប្រទេសវៀតណាម) បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានជួបធ្វើការជាមួយក្រុមការងារនៃកងកម្លាំងគ្រប់គ្រង ការពារព្រំដែនខេត្តរតនគិរី។

នៅជំនួបការងារ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការសម្របសម្រួលក្នុងការគ្រប់គ្រង និងការការពារព្រំដែន ក៏ដូចជាការត្រួតពិនិត្យព្រំដែន ការការពារ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជាពិសេស ការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 និងការកំណត់ទិសដៅសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២១។

តំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai ប្រគល់សម្ភារៈបរិក្ខារពេទ្យដល់កងកម្លាំងការពារព្រំដែនកម្ពុជា

ក្នុងឱកាសនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Gia Lai បានប្រគល់ជូនកងកម្លាំងការពារព្រំដែនកម្ពុជានូវអង្ករចំនួន ១.៤ តោន, ស្ករសចំនួន ១.១ តោន, ម៉ាស់ចំនួន ១៧,០០០ សន្លឹក និងសម្ភារៈបរិក្ខារពេទ្យមួយចំនួនទៀត ដើម្បីបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ដែលមានតម្លៃជាង ២០០ លានដុង./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ