Trending now

ពិធីប្រគល់ផ្ទះចំនួន ៣ ខ្នង ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា

10:42 | 21/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សហការជាមួយសមាគមខ្មែរ - វៀតណាមនៅកម្ពុជា បានរៀបចំពិធីប្រគល់ផ្ទះថ្មីចំនួន ៣ ខ្នងជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយអគ្គិភ័យក្នុងមូលដ្ឋាន។

ពិធីប្រគល់ផ្ទះចំនួន ៣ ខ្នង ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា (vov.vn)

នាព្រឹកថ្ងៃទី ២០ ខែមករា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ស្ថានទូត វៀតណាមប្រចាំនៅកម្ពុជា សហការជាមួយសមាគមខ្មែរ - វៀតណាមបានរៀបចំពិធីប្រគល់ផ្ទះថ្មីចំនួន ៣ ខ្នងជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យក្នុងមូលដ្ឋាន។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានមានប្រសាសន៍ថា៖“ចិត្តមេត្តាធម៌ទាំងនេះគឺមកពីសប្បុរសជនជាច្រើន ហើយមានការចូលរួមពីសហគមន៍ក្នុងស្មារតី «បាយមួយវែក សណ្តែកមួយគួ»។ ជាថ្មីម្តងទៀតខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរយ៉ាងកក់ក្តៅចំពោះការខិតខំប្រឹងប្រែងរបស់សមាគមខ្មែរ - វៀតណាម។ ខ្ញុំសង្ឃឹមថានាពេលខាងមុខ គ្រួសារទាំង ៣ នេះនឹងមានទីលំនៅដ្ឋាន ស្ថរិភាពនិងប្រកបមុខរបរដ៏ល្អៗផងដែរ។” ។

លោកឯកអគ្គរដ្ឋទូត Vu Quang Minh ប្រគល់ជូនដល់ក្រុមគ្រួសារដែលរងគ្រោះដោយសារអគ្គិភ័យនៅកម្ពុជា (vov.vn)

ថវិកាសាងសង់ត្រូវបានកៀងគរពីសំណាក់សប្បុរសជន សហគមន៍ក្នុងប្រទេសនិងក្រៅប្រទេសកម្ពុជា សំដៅជួយឧបត្ថម្ភដល់ប្រជាជនមានផ្ទះដ៏ស្អាតស្អំ រឹងមាំដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមនាពេលខាងមុខផងដែរ។

គួរបញ្ជាក់ថាមុននេះ មានអគ្គិភ័យឆាបឆេះមួយដែលបានកើតឡើងកាលពីថ្ងៃទី ៨ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហើយបានឆេះកំទេចទាំងស្រុងនូវផ្ទះសម្បែងចំនួន ៣ ខ្នងរបស់ប្រជាជនកម្ពុជាដើមកំណើតវៀតណាមនិងដើមកំណើតខ្មែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន