Trending now

ពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ជូនឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំវៀតណាម

15:39 | 26/11/2020

នាថ្ងៃទី ២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោក Ibnu Hadi ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំវៀតណាម ដើម្បីលើកតម្កើងការរួមវិភាគទានជាវិជ្ជមានរបស់លោកឯកអគ្គរដ្ឋទូតក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងឥណ្ឌូនេស៊ី។

ប្រធាន VUFO លោកស្រី Nguyen Phuong Nga ប្រគល់គ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” ជូនលោកឯកអគ្គរដ្ឋទូត Ibnu Hadi (រូបថត៖ dangcongsan.vn)

ថ្លែងមតិនៅក្នុងពិធីនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតនៅវៀតណាម លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានចូលរួមសកម្មភាពជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងឥណ្ឌូនេស៊ីលើវិស័យជាច្រើន ដូចជា នយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ និងកីឡាជាដើម។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ VUFO សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ី និងបណ្តាស្ថាប័នរបស់វៀតណាមដើម្បីអនុវត្តសកម្មភាពមិត្តភាពជាច្រើនដូចជា ការប្រឡង “ស្វែងយល់អំពីដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានហូជីមិញទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោកប្រធានាធិបតី Sukarno ទៅកាន់ប្រទេសវៀតណាម” និងសិក្ខាសាលា ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការមិត្តភាពដើម្បីបង្កើនប្រសិទ្ធភាពនៃការជំរុញការវិនិយោគវៀតណាម-ឥណ្ឌូនេស៊ី”។ល។

លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសម្តែងនូវកិត្តិយសដែលទទួលបានគ្រឿងអនុស្សាវរីយ៍ “ដើម្បីសន្តិភាព និងមិត្តភាពរវាងបណ្តាប្រជាជាតិ” របស់ VUFO។ លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះវៀតណាមដែលទទួលបានជោគជ័យក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ក្នុងបរិបទដែលការរីករាលដាលនៃជំងឺរាតត្បាត Covid-19 នៅទូទាំងពិភពលោក។ លោកក៏បានសម្តែងនូវក្តីជឿជាក់ថា ទំនាក់ទំនងឥណ្ឌូនេស៊ី-វៀតណាម នឹងត្រូវបានពង្រឹងនាពេលខាងមុខ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់