Trending now

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី កម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ ឆ្នាំ ២០១៩

18:07 | 11/04/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នាព្រឹកថ្ងៃទី ១១ ខែមេសា នៅវត្ត Pho Minh ខ័ណ្ឌ Go Vap (នៃទីក្រុងហូជីមិញ-ភាគខាងត្បូងវៀតណាម) សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានសហការជាមួយគណៈកម្មាធិការពុទ្ធសាសនាអន្តរជាតិ, សមាគមពុទ្ធសាសនាវៀតណាមទីក្រុងហូជីមិញ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា - ឡាវ - មីយ៉ាន់ម៉ា - ថៃ ឆ្នាំ ២០១៩។

ព្រះតេជគុណ Thich Thien Tam អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម និងតំណាងនៃអគ្គកុងស៊ុលឡាវ កម្ពុជានិងថៃ បានរៀបចំពិធីសូត្រមន្តក្នុងពិធីអំណរបុណ្យចូលឆ្នាំថ្មី (រូបថតៈ TTXVN)

ចូលរួមក្នុងពិធីនេះ មានតំណាងស្ថានអគ្គកុងស៊ុលនៃបណ្តាប្រទេស កម្ពុជាឡាវនិងថៃ នៅទីក្រុងហូជីមិញ។ ព្រះតេជគុណ Thich Thien Tam អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម; ប្រធានគណៈកម្មាធិការពុទ្ធសាសនាអន្តរជាតិនៃសមាគមព្រះពុទ្ធសាសនាវៀតណាម ទីក្រុងហូជីមិញ រួមទាំងតំណាងស្ថាប័នជាច្រើនៃទីក្រុងហូជីមិញនិងពាណិជ្ជករ សិស្សានុសិស្សកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃ ដែលកំពុងធ្វើការនិងសិក្សារៀនសូត្រនៅទីក្រុងហូជីមិញ។

អញ្ជើញថ្លែងនៅពិធីបុណ្យនេះ លោក Nguyen Van Manh អនុប្រធាននិងជាអគ្គលេខាធិការ HUFO បានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា - ឡាវ - ភូមា - ថៃ ត្រូវបានរៀបចំឡើងដើម្បីជំរុញការយល់ដឹងពីគ្នាទៅវិញទៅមក រវាងវៀតណាមជាមួយបណ្តាប្រទេសជិតខាង សំដៅនាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ដំណើរការកសាងនិងអភិវឌ្ឍន៍របស់ប្រទេសនិមួយៗ។

រូបថតៈ TTXVN

លោក Nguyen Van Manh បានសង្កត់ធ្ងន់ថា ប្រទេសវៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃគឺជាបណ្តាប្រទេសជិតខាងដ៏ជិតស្និទ្ធ ក្នុងសហគមន៍អាស៊ាន ដែលមានកិច្ចសហប្រតិបត្តិការនិងការជួយគ្នាទៅវិញទៅមកជាច្រើនឆ្នាំមកហើយ។ ប្រជាពលរដ្ឋនៃប្រទេសទាំង ៥ បានប្រកៀកស្មាគ្នា ក្នុងដំណើរការតស៊ូ ដណ្តើមឯករាជ្យជូនប្រទេសជាតិ និងបានរួមគ្នាចែករំលែកការលំបាកក៏ដូចជាក្តីសប្បាយរីករាយ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាពិសេសគឺខិតខំដើម្បីឈានដល់សហគមន៍អាស៊ានមួយដែលមានសន្តិភាព ស្ថេរភាព សហប្រតិបត្តិការនិងមានការអភិវឌ្ឍប្រកបដោយភាពសម្បូររុងរឿង។

កម្មវិធីសិល្បៈដោយនិស្សិតថៃសម្តែងក្នុងពិធីបុណ្យ (រូបថតៈ TTXVN)

តាងនាមអគ្គកុងស៊ុលកម្ពុជា ឡាវ ថៃ លោក Luon Bunvadh មន្ត្រីនៃអគ្គស្ថានកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ បានសម្តែងនូវកិត្តិយសនិងសេចក្តីសោមនស្សរីករាយនៅពេលដែលបានចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ - ឡាវ - មីយ៉ាន់ម៉ានិងថៃ បានប្រារព្ធឡើងនៅទីក្រុងហូជីមិញ និងបានវាយតម្លៃថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីនេះ គឺជាឱកាសមួយសម្រាប់ប្រជាជនកម្ពុជា - ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម បង្ហាញពីមនោសញ្ចេតនា សាមគ្គីភាពនិងភាពសុខដុមរមនារួមគ្នា។

អញ្ជើញចែករំលែកនូវអត្ថន័យសំខាន់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីសម្រាប់ប្រជាពលរដ្ឋកម្ពុជាក៏ដូចជាប្រជាពលរដ្ឋឡាវ ថៃនិងមីយ៉ាន់ម៉ា លោក Luon Bunvadh បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ឡាវ ថៃ ម៉ីយ៉ានម៉ានិងវៀតណាមមានលក្ខណៈវប្បធម៌ស្រដៀងគ្នាជាច្រើន ជាពិសេស គឺអត្ថន័យនៃសកម្មភាពអំណរចូលឆ្នាំថ្មីតែម្តង។ នាក្នុងឱកាសនេះ លោក Luon Bunvadh បានផ្ញើរសេចក្តីជូនពរឆ្នាំថ្មីប្រកបដោយ ពរ​ជ័យ ​សិរី​មង្គល​​ វិបុល​សុខ​គ្រប់​ប្រការ​ មហា​ប្រសើរ ដល់ប្រជាជនទីក្រុងហូជីមិញគ្រប់រូប។

កម្មវិធីសិល្បៈសម្តែងដោយនិស្សិតឡាវ (រូបថតៈ TTXVN)

ពិធីបុណ្យបានធ្វើឡើងនៅក្នុងបរិយាកាសរីករាយនិងកក់ក្តៅនៃចំណងសាមគ្គីភាព ជាមួយពិធីបុណ្យស្រោចទឹកនិងការអធិស្ឋានសម្រាប់ឆ្នាំថ្មីតាមរយៈកម្មវិធីសម្តែងសិល្បៈរបស់បណ្តាជនជាតិ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន