Trending now

ពិធីបង្ហាញមុខគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមសាខាខេត្តព្រះវិហារ

17:14 | 01/06/2019 (ដោយសមុទ្រ)

យុគសម័យ - យោងតាមអ្នកសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅកម្ពុជា នាថ្ងៃទី ៣១ ខែឧសភា នៅក្រុងព្រះវិហារ គណៈកម្មាធិការប្រតិបត្តិខេត្ត នៃសមាគមខ្មែរ - វៀតណាម សាខាខេត្តព្រះវិហារ បានរៀបចំពិធីបង្ហាញមុខជាផ្លូវការ។ ពិធីនេះមានការចូលរួមពីអភិបាលរងខេត្តព្រះវិហារនិងប្រធានសមាគមខ្មែរ - វៀតណាម តំណាងរបស់ស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជា រួមទាំងបងប្អូនអណិកជនវៀតណាមជាច្រើនកុះករផងដែរ

ពិធីបង្ហាញមុខគណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមសាខាខេត្តព្រះវិហារ

ក្រុងព្រះវិហារគឺជាខេត្តភាគខាងជើងនៃប្រទេសកម្ពុជាជាប់ព្រំដែនឡាវនិងថៃដែលមានចំងាយជិត ៤០០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ យោងតាមរបាយការណ៍ខែមករាឆ្នាំ ២០១៩ នៃក្រសួងមហាផ្ទៃខេត្តព្រះវិហារទាំងមូលមានប្រជាជន ដើមកំណើតវៀតណាម ចំនួន១៤៤ គ្រួសារ។ ប្រជាជនមានជីវភាពរស់នៅប្រកបដោយស្ថេរភាព មុខរបរចម្បងគឺអាជីវកម្មខ្នាតតូច ជាងឈើនិងសិប្បកម្ម។

ក្នុងនាមស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោកឯកអគ្គរដ្ឋទូត Vu Quang Minh បានផ្ញើសារលិខិតអបអរសាទរដល់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមខ្មែរ - វៀតណាមនិងគណៈកម្មាធិការប្រតិបតិ្តនៃសមាគមខ្មែរ - វៀតណាមសាខាខេត្តព្រះវិហារ។

អភិបាលរងខេត្តព្រះវិហារ លោក អ៊ុង វុធ្ធី ក៏បានសម្តែងក្តីប្រាថ្នារថា គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមមានការណែនាំយ៉ាងច្បាស់ដល់ប្រជាជនដើមកំណើតវៀតណាមក៏ដូចជាវិនិយោគិនវៀតណាមដែលកំពុងរស់នៅនិងធ្វើអាជីវកម្មក្នុងខេត្ត ក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយរួមចំណែកច្រើនដល់សេដ្ឋកិច្ចសង្គមកិច្ច។ ក្នុងតួនាទីរបស់អាជ្ញាធរខេត្តលោកបាននិយាយថាលោកនឹងផ្តល់អនុសាសន៍ឱ្យអាជ្ញាធរមូលដ្ឋានឧបត្ថម្ភសមាគមខ្មែរ - វៀតណាម។

នៅក្នុងសារលិខិតអបអរសាទរដល់ក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមនៅខេត្តព្រះវិហារ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងរំពឹងថា នឹងបន្តទទួលបានការយកចិត្តទុកដាក់និងការគាំទ្រអាជ្ញាធរខេត្តព្រះវិហារដែលបង្កើតលក្ខខណ្ឌអំណោយផលនិងឧបត្ថម្ភដល់ប្រជាជនដើមកំណើតវៀតណាមរស់នៅក្នុងខេត្ត ហើយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចរបស់ខេត្តផងដែរ៕

(ដោយសមុទ្រ)

(ដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់