Trending now

ពិធីជួបសំណេះសំណាលរំលឹកខួបលើកទី ៤០ នៃកងទ័ពស្ម័គ្រចិត្តវៀតណាមជួយប្រទេសមិត្តកម្ពុជា

14:55 | 30/09/2018 (យោងតាម www.qdnd.vn)

យុគសម័យ - នាថ្ងៃទី ២៩ខែកញ្ញា នៅទីក្រុង Nha Trang គណៈកម្មការទំនងនៃកងវរសេនាធំលេខ៩៣ កងពលធំលេខ២ (យោធភូមិ៥ ) បានរៀបចំពិធីជួបសំណេះសំណាលរំលឹកខួបលើកទី ៤០ឆ្នាំ នៃទិវាចាប់ផ្តើមចេញដំណើរជួយប្រទេសមិត្តកម្ពុជា (1-10-1978 / 1-10-2018) ។

ប្រគល់មេដាយអនុស្សាវរីយ៍ចំពោះសិក្ខាកាមជានាយទាហានកម្ពុជាដែលកំពុងបំពេញការសិក្សាតាមសាលាយោធានានានៅទីក្រុង Nha Trang (រូបថតៈ www.qdnd.vn)

អតីតយុទ្ធជនជាង ៤០០ នាក់នៃកងវរសេនាធំ ដែលឥឡូវកំពុងរស់នៅទូទាំងប្រទេសរួមទាំងនិស្សិតខ្មែរជាច្រើនដែលកំពុងសិក្សានៅសាកលវិទ្យាស្ថានកងទ័ពជើងទឹក សាកលវិទ្យាល័យព័ត៌មាននិងទំនាក់ទំនង, សាលាកងនាយទាហានអាកាស ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ។

មុននេះ ៤០ ឆ្នាំ មនុស្សវ័យក្មេងទូទាំងប្រទេសរាប់ពាន់នាក់បានចេញដំណើរការពារមាតុប្រទេសបំពេញកាតព្វកិច្ចអន្តរជាតិ។ បន្ទាប់ពីបានបំពេញភារកិច្ចវិលត្រឡប់មកកាន់ប្រទេសវិញដោយជោគជ័យរួចមកហើយ កងវរសេនាធំលេខ៩៣ បានបន្តផ្សព្វផ្សាយពីទំនៀមទំលាប់ប្រពៃណីវីរភាពនៃអង្គភាពដោយ បានចូលរួមក្នុងការហ្វឹកហ្វឺនយុទ្ធជនថ្មី កសាងអង្គភាពមួយតាមទិសត្រឹមត្រូវ ចំណាន រួមចំណែកការពាររឹងមាំមាតុប្រទេស។

ប្រគល់អំណោយជូនដល់គ្រួសារយុទ្ធជនពលី (រូបថតៈ www.qdnd.vn)

អតីតយុទ្ធជននៃកងវរសេនាធំលេខ៩៣នៅខេត្ត Khanh Hoa ក៏មានសកម្មភាពជាច្រើន ពោរពេញដោយមនោសញ្ចេតនាជាសមមិត្ត។ តាមនោះ គណៈកម្មការទំនាក់ទំនងបានរួមសហការជាមួយអង្គភាពរបស់កម្ពុជាមួយចំនួន ស្វែងរក និងប្រមូលផ្តុំអដ្ឋិធាតុចំនួន១៩ ហើយធ្វើមាតុភមិនិវត្សន៍នៅឈាបនដ្ឋានស្រុកកំណើត ជុសជួលនិងសាងសងថ្មី ផ្ទះមេតាធម៌ចំនួន៥ខ្នង ក៏ដូចជាសាកសួរសុខទុក្ខចំពោះអតីតយុទ្ធជនដែលមានស្ថានភាពលំបាកផងដែរ៕

(យោងតាម www.qdnd.vn)

(យោងតាម www.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម