Trending now

ពិធីជួបប្រាស្រ័យរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីនៅខេត្ត Bac Giang

00:54 | 13/05/2019

យុគសម័យ - នាថ្ងៃទី ៦ ខែមករា នៅខេត្ត Bac Giang សម្ព័ន្ធសមាគមអង្គការមិត្តភាពនិងសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Bac Giang បានប្រារព្ធពិធីជួបប្រាស្រ័យដើម្បីរំលឹកខួបលើកទី ៤០ នៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពកម្ពុជាបានឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត (ថ្ងៃទី៧ ខែមករា ១៩៧៩ - ថ្ងៃទី ៧ ខែមករា ២០១៩) ។

គណៈប្រតិភូបានអញ្ជើញទៅទស្សនានៅវត្ត Bo Da - បេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ជាតិនៅខេត្ត Bac Giang

អញ្ជើញចូលរួមក្នុងពិធី មានវត្តមាន លោក Tran Cong Thang ប្រធានរណសិរ្យមាតុភូមិនិងជាប្រធានសម្ព័ន្ធអង្គការមិត្តភាពខេត្ត Bac Giang; លោក Vu Vuong Viet អនុប្រធានមជ្ឈិមសមាគមមិត្តភាពវៀតណាម - កម្ពុជា; ឯកឧត្តម Op Sophy ទីប្រឹក្សានៃស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាមនិងតំណាងអតីតកងទ័ពស្ម័គ្រចិត្តវៀតណាម; អតីតអ្នកជំនាញ វៀតណាមនិងមន្ត្រីស្ថានទូតកម្ពុជា រួមទាំងនិស្សិតកម្ពុជាកំពុងសិក្សានៅវៀតណាមផងដែរ។

គណៈប្រតិភូបានស្តាប់មគ្គុទេសណែនាំអំពីវត្ត Bo Da

សូមជម្រាបថា Bac Giang គឺជាតំបន់ដីដែលមានវប្បធម៌ប្រពៃណីដ៏សម្បូរបែបតាំងពីយូរលង់មកហើយ។ កន្លែងបង្អង់ដំណើរដំបូង គឺគណៈប្រតិភូបានអញ្ជើញទស្សនាវត្ត Bo Da (នៅឃុំ Tien Son ស្រុក Viet Yen) ដែលជាវត្តមានលក្ខណៈវិសេសវិសាលមួយ ក្នុងចំណោមវត្តបុរាណនិងអស្ចារ្យបំផុតនៅតំបន់ដី Kinh Bac (ភាគខាងជើងវៀតណាម)

ស្ថាបត្យកម្មរបស់វត្ត Bo Da គឺមានល្វែងជិតមួយរយ ដែលត្រូវបានសាងសង់ដោយសំភារៈប្រជាប្រិយ ដូចជាឥដ្ឋដុត ក្បឿង ជញ្ជាំងដែលធ្វើពីដីពិសេសរបស់តំបន់។ ជញ្ជាំងច្រកទ្វានិងសំណង់មួយចំនួនផ្សេងទៀតដែលត្រូវបានសង់ដោយដីឥដ្ឋសុទ្ធ។ ជាពិសេសនៅក្នុងវត្តនៅតែមានគម្ពីរព្រះពុទ្ធសាសនាចាស់ជាងគេបំផុតនៅប្រទេសវៀតណាម បានឆ្លាក់នៅលើឈើ ហើយទាំងអស់មានចំនួន ២.០០០ ផ្ទាំងព្រះគម្ពីរឆ្លាក់លើឈើ។ អស់រយៈពេលជិត ៣០០ ឆ្នាំមកហើយ រហូតមកដល់បច្ចុប្បន្ននេះ ព្រះគម្ពីនៅតែរក្សាបានសភាពដើមដដែល។

មិត្តភក្តិ សមមិត្តដែលធ្លាប់ចូលរួមក្នុងសមរភូមិ រីករាយដែលបានជួបគ្នា

បន្ទាប់មក គណៈប្រតិភូបានចូលរួមពិធីជួបប្រាស្រ័យជាមួយថ្នាក់ដឹកនាំខេត្ត សម្ព័ន្ធសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Bac Giang និងអតីតអ្នកជំនាញ កងទ័ពស្ម័គ្រចិត្តរបស់ខេត្ត Bac Giang រួមទាំងតំណាងឲ្យអតីតយុទ្ធជនជាង ៤ ពាន់នាក់ក្នុងខេត្ត Bac Giang ដែលធ្លាប់បំពេញបេសកកម្មអន្តរជាតិដ៏ឧត្តុងឧត្តមនៅកម្ពុជាផងដែរ។

ប្រធានរណសិរ្សមាតុភូមិ, ប្រធានសម្ព័ន្ធសមាគមមិត្តភាពខេត្ត Bac Giang លោក Tran Cong Thang (ស្តាំ) អញ្ជើញប្រគល់រូបគំនូរជូនចំពោះស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម

រីករាយចំពោះវត្តមានរបស់ភ្ញៀវកិត្តយសនិងនិស្សិតកម្ពុជានៅក្នុងពិធីជួបប្រាស្រ័យនេះ លោក Tran Cong Thang បានសង្កត់ធ្ងន់ថា៖ នេះគឺជាឱកាសមួយដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្រ្តសាមគ្គីភាពដែលឆ្លងកាត់រយៈពេល ៤០ ឆ្នាំរវាងប្រទេសពីរ ប្រជាជនទាំងពីរវៀតណាម - កម្ពុជា ទាំងនៅពេលមានការលំបាកក៏ដូចជានៅពេលមានសន្តិភាព វិបុលភាពពេញលេញនិងសុភមង្គលដូចសព្វថ្ងៃ។ នេះក៏ជាឱកាសដើម្បីអប់រំយុវជនជំនាន់ក្រោយឱ្យយល់ពីអត្ថន័យនៃជ័យជំនះសង្គ្រាមការពារព្រំដែនភាគនីរតីនៃមាតុប្រទេសវៀតណាមនិងរួមជាមួយប្រជាជនកម្ពុជាយកឈ្នះលើរបបប្រល័យពូជសាសន៍ប៉ុល ពត ដើម្បីប្អូនៗអាចបន្តរក្សានិងលើកកម្ពស់ទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរក្នុងយុគសម័យថ្មី។

ទីប្រឹក្សាស្ថានទូតកម្ពុជា ឯកឧត្តម Op Sophy បានអញ្ជើញមេដាយអនុស្សាវរីយ៍ចំពោះតំណាងថ្នាក់ដឹកនាំនិងអតីតអ្នកជំនាញ អតីតកងទ័ពស្ម័គ្រចិត្តរបស់ខេត្តBac Giang

ទីប្រឹក្សារបស់ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម ឯកឧត្តម Op Sophy បានសម្តែងក្តីសោមនាស្សរីករាយនិងកោតសរសើរខណៈដែលទទួលបានបដិសញ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំខេត្តក៏ដូចជាសម្ព័ន្ធសមាគមមិត្តភាពវៀតណាម-កម្ពុជា។ ទន្ទឹមជាមួយគ្នានេះដែរ ឯកឧត្តមបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាតែងតែចងចាំជានិច្ចនូវគុណបំណាចរបស់បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាម ដែលបានលះបង់យ៉ាងធំធេងដើម្បីរំដោះនិងសង្គ្រោះប្រទេស ប្រជាជនកម្ពុជា រួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពសំរាប់ប្រទេសកម្ពុជា។

តំណាងរូបថតអនុស្សាវរីយ៍ជាមួយប្អូននិស្សិត

ប្អូន Borey Koemseang និស្សិតកម្ពុជាដែលសិក្សានៅបណ្ឌិតសភាកសិកម្មវៀតណាម បានមានឲ្យដឹងថា​៖ “ខ្ញុំសប្បាយចិត្តណាស់ នៅពេលខ្ញុំមកដល់ខេត្ត Bac Giang ជាពិសេស ខ្ញុំបានធ្វើដំណើរជាមួយឪពុក ម្តាយធម៌។ តាមរយៈដំណើរទស្សនកិច្ចនេះខ្ញុំមានការយល់ដឹងកាន់បន្ថែមអំពីប្រវត្តិសាស្រ្តនៃវត្ត Bo Da អំពីដំណើរការអភិវឌ្ឍន៍នៃខេត្ត Bac Giang។ ជាមួយគ្នានេះ ខ្ញុំបានពូនិងអ៊ំប្រាប់រឿងរ៉ាវនាសង្រ្គាមដើម្បីជួយឲ្យខ្ញុំយល់កាន់តែច្បាស់អំពីការលះបង់និងការជួយឧបត្ថម្ភអស់ពីកម្លាំងកាយចិត្តរបស់វៀតណាមចំពោះកម្ពុជានិងចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ យើងខ្ញុំនឹងព្យាយាមរៀនសូត្រឱ្យបានល្អ ដើម្បីរួមចំណែកតូចមួយក្នុងការថែរក្សានិងលើកកម្ពស់ចំណងមិត្តភាពវៀតណាម - កម្ពុជាកាន់តែរឹងមាំនិងកាន់តែប្រសើរជាងនេះទៅទៀត”៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស