Trending now

បើកសម្ពោធស្តូបមិត្តភាពវៀតណាម - កម្ពុជានៅតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា

21:17 | 27/04/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ២៧ ខែមេសា ក្នុងទីក្រុង សេរី សោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល ៤៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅភាគពាយ័ព្យនោះ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរួមសហការជាមួយអនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងអាជ្ញាធរមូលដ្ឋាន បានបើក សម្ពោធដាក់ឲ្យដំណើរការស្តូបមិត្តភាពវៀតណាម - កម្ពុជា។

ទិដ្ឋភាពនៃពិធី (រូបថតៈ Nhandan)

អញ្ជើញថ្លែងនៅទីនេះ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញែម វាលី បានសង្កត់ធ្ងន់ថា សំណង់ស្តូបមិត្តភាពវៀតណាម-កម្ពុជាត្រូវបានកសាងឡើងនៅតាមបណ្តាខេត្តនិងក្រុងជាច្រើនក្នុងទូទាំងប្រ ទេសកម្ពុជា ដើម្បីរំលឹកដល់ វីរៈបុរសនៃប្រទេសទាំងពីរ ដែលបានបូជាសាច់ស្រស់ឈាមស្រស់សម្រាប់បុព្វហេតុរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ លោកបានអះអាងថា “នោះគឺជាការពិតនៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ។ ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី៧មករា ឆ្នាំ១៩៧៩ គឺពុំមានថ្ងៃនេះឡើយ”។

សូមគូសបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់នៅលើផ្ទៃដីជិត ៥.០០០ ម៉ែត្រការ៉េ ដែលជាសំណង់ទី ១៥ ក្នុងចំណោមស្តូបទាំង ១៧ ដែលត្រូវបានជួសជុលឡើងវិញ កែលម្អនិងសាងសងថ្មីនៅក្នុងប្រទេសកម្ពុជា៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម