Trending now

បើកពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៨នៅព្រះរាជាណាចក្រកម្ពុជា

15:26 | 07/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ ២០១៨ ក្រោមប្រធានបទ “មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍” ដែលត្រូវបានបើកនាព្រឹកថ្ងៃទី៧ខែវិច្ឆិកានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ នៃរាជធានីភ្នំពេញ ដោយដាក់តាំងបង្ហាញអំពីផលិត ផលសំណង់ សិប្បកម្មកែច្នៃម្អូប អាហារ និងគ្រឿងសម្ភារអេឡិចត្រូនិក។

ទិដ្ឋភាពនៃពិធីបើកពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៨នៅកម្ពុជា​(រូបថតៈ Nhandan)

អញ្ជើញចូលរួមក្នុងពិធីបើក មានវត្តមានឧត្តមសេនីយ៍ឯកបំរុង Tran Don អនុរដ្ឋមន្ត្រីការពារប្រទេសវៀតណាម; លោក Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា; នាយឧត្តមសេនីយ៍ ម៉ឹង សំផល រដ្ឋលេខាធិការក្រសួងការពាជរជាតិកម្ពុជា; លោក សំ សិរីរតន៍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនានានិងសហគ្រាសនៃប្រទេសទាំងពីរ វៀតណាមនិងកម្ពុជាផងដែរ។

អញ្ជើញថ្លែងក្នុងពិធីបើកឧត្តមសេនីយ៍ឯកបំរុង Tran Don បានឲ្យដឹងថា ការតាំងពិព័រណ៍នេះ ជាសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់នេះនៅកម្ពុជា ក្នុង​គោល​បំណងគាំទ្រដល់បណ្ដាអាជីវកម្មវៀតណាមក្នុងការបង្កើនសកម្មភាពលើកកម្ពស់ពាណិជ្ជកម្ម ឈ្វេងយល់ពីតម្រូវការចាំបាច់របស់អតិថិជន ស្វែងរកដៃគូពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិ​ការវិនិយោគ លើកកម្ពស់ការនាំចេញនូវផលិតផល សេវាកម្មទៅក្នុងទីផ្សារកម្ពុជា និងបើកលទ្ធភាពនាំចេញទំនិញវៀតណាមទៅកាន់ទីផ្សារអាស៊ាន។ លោកបានបន្តថា ការតាំងពិព័រណ៍នេះក៏ជាសកម្មភាពនយោបាយដ៏សំខាន់ ក្នុងការរួមវិភាគទាន ជំរុញកិច្ច សហប្រតិ​បត្តិការលើទិដ្ឋភាពនយោបាយ វប្បធម៌ សង្គម ពង្រឹងទំនាក់ទំនងកិច្ចការពារជាតិ ការទំនាក់​ទំនងដ៏ទូលំទូលាយរបស់ប្រជាជន រឹតបន្ដឹងប្រពៃណីសាមគ្គីភាព មិត្តភាពដ៏វិសេស​រវាង ប្រទេសទាំង២ ប្រជាជនទាំង២ និងកងទ័ពទាំង២ រវាងវៀតណាម និងកម្ពុជា។

ទិដ្ឋភាពនៃពិធីបើកពិព័រណ៍ពាណិជ្ជកម្មវៀតណាម២០១៨នៅកម្ពុជា (រូបថតៈ information.gov.kh)

ចំណែកឯអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក សំ សិរីរតន៍ បានមានប្រសាសន៍ថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មវៀតណាមប្រចាំឆ្នាំជាបន្ដបន្ទាប់នៅកម្ពុជា បានបង្កើនបន្ថែមទៀតនូវការពង្រឹងនិងពង្រីកពាណិជ្ជកម្មយ៉ាងជិតស្និទ្ធរវាងប្រទេស ទាំងពីរ និងក្នុងក្របខ័ណ្ឌសហប្រតិបត្ដិការពាណិជ្ជកម្មទ្វេភាគី ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ លោករូបនេះបាន បន្ដថា ពិព័រណ៍នេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយផលិតផលវៀតណាមពីរោងចក្រដោយផ្ទាល់ ហើយអតិថិជនអាចទិញទំនិញពីការតាំងពិព័រណ៍នេះក្នុងតម្លៃសមរម្យ ហើយក៏បង្ហាញពីសក្ដានុពលនៃទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងវៀតណាមដែលជាប្រទេសដៃគូពាណិជ្ជកម្មយ៉ាងសំខាន់ ជាពិសេសការរំលេចនូវវប្បធម៌ ប្រពៃណី និងការផ្សារភ្ជាប់សង្គមរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ ថែមទៀត។

ទិដ្ឋភាពនៃពិព័រណ៍ (រូបថតៈ information.gov.kh)

ជាមួយគ្នានេះ ក្នុងក្របខ័ណ្ឌ នៃពិព័រណ៍ពាណិជ្ជកម្មវៀតណាម ២០១៨ នៅកម្ពុជានេះ ក៏មានសកម្មភាព រៀបចំសកម្មភាពលើកកម្ពស់ការលក់ដូរ ណែនាំផលិតផល និងសេវាកម្ម តភ្ជាប់​អាជីវកម្មរវាងប្រទេសទាំងពីរ និងបង្កើតទំនាក់ទំនង ដែលមានស្រាប់ក្នុងចំណោមដៃគូ ដើម្បីបង្កើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។

សូមបញ្ជាក់ថា ពិព័រណ៍ពាណិជ្ជកម្មវៀតណាមឆ្នាំ២០១៨នេះ ធ្វើឡើងចាប់ពីថ្ងៃទី០៧ ខែវិច្ឆិកាដល់ថ្ងៃ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ (នៃព្រះរាជាណាចក្រកម្ពុជា) ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន១៣០ក្រុមហ៊ុន និងមានជាង ២៣០ មុខទំនិញក្នុងនោះបណ្ដាអាជីវកម្មវៀតណាម ១២៥ អង្គភាពអាជីវកម្មចូលរួមស្មើនឹង ១៩៥ស្ដង់ ក្នុងមជ្ឈមណ្ឌល លើកកម្ពស់ពាណិជ្ជកម្ម បណ្ដាអាជីវកម្ម នៃវិស័យសេដ្ឋកិច្ចផ្សេងទៀត និងកន្លែងតាំង ពិព័រណ៍ជាង ៣០ ក្រុមហ៊ុនសារជីវកម្មនៅកម្ពុជា ចំនួន ៣០ស្តង់ផងដែរ។

ទិដ្ឋភាពនៅក្នុងពិព័រណ៍ (រូបថតៈ information.gov.kh; nhandan.vn)

ចំពោះទំនិញ ផលិតផលដែលបាន ដាក់តាំង មានដូចជា សេវាកម្ម សេវាទូរគមនាគមន៍ ធនាគារ ផលិតផលវាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម សិប្បកម្ម និងអនុផលព្រៃឈើស្បៀងអាហារ អាហារកែច្នៃ គ្រឿងអេឡិចត្រូនិច គ្រឿងម៉ាស៊ីន គីមី សំណង់ សម្ភារសំណង់កសិកម្ម ជីសរីរាង្គ ដំណាំ ឧស្សាហកម្ម ម្ហូបអាហារ បសុសត្វ ពូជដំណាំ សត្វចិញ្ចឹម ថ្នាំសំលាប់សត្វ ល្អិត ពេទ្យសត្វ ជាដើម៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់