Trending now

ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសវនការជាមួយប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

20:09 | 26/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - យោងតាមបេសកជនពិសេសនៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានឱ្យដឹងថា នៅខាងក្រៅមហា សន្និបាតអន្តរសភាលើកទី៤០ (AIPA ៤០) នារសៀលថ្ងៃទី២៦ ខែសីហា នៅទីក្រុងបាងកករ ប្រធានរដ្ឋសភាវៀត ណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនការជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន។

ប្រធានរដ្ឋសភា​លោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនការជាមួយប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន (រូបថត៖ TTXVN)

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅ AIPA ៤០ និងបានបង្ហាញនូវជំនឿជឿជាក់ថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធនិងប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភាទាំងពីរនឹងរួមចំណែកដល់ការជំរុញនិងបង្កើនថែមទៀត នូវទំនាក់ទំនង “អ្នកជិតខាងល្អប្រសើរ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” រវាងវៀតណាមនិងកម្ពុជា។

ប្រធានរដ្ឋសភាទាំងពីររូបបានលើកឡើងថា នាពេលកន្លងមក រដ្ឋសភានៃប្រទេសទាំងពីរ តែងតែមានសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែងលើគ្រប់វិស័យ។ ពោលគឺ រដ្ឋសភាវៀតណាមនិងកម្ពុជាបានគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាសភា តំបន់និងអន្តរជាតិ ដោយរួមចំណែក ជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាសម្រេចបាននូវការយល់ដឹងរួមនៅក្នុងអាស៊ាននិង AIPA ផងដែរ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសម្តែងក្តីសោមនស្សរីករាយដែលបានជួបជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងថា ប្រធានរដ្ឋសភាសម្តេច ហេង សំរិននិងរដ្ឋសភាកម្ពុជា នឹងផ្តោតការយកចិត្តទុកដាក់រួមទាំងសម្របសម្រួលការរៀបចំកិច្ចប្រជុំនានាស្តីពីសមាជិកសភាវ័យក្មេង ការផ្លាស់ប្តូរសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរក្នុងឆ្នាំ ២០១៩ និងសន្និសីទស្តីពីសមាជិកសភាជាស្ត្រីនៃប្រទេសទាំងពីរនៅឆ្នាំ ២០២០ ខាងមុខ។

ដោយយល់ព្រមតាមសំណើនេះរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan, ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន បានបញ្ជាក់ថា រដ្ឋសភានិងព្រឹទ្ធសភាកម្ពុជាបានត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់វៀតណាមក្នុងការទទួល យកនូវតួនាទីជាប្រធាន AIPA ៤១ ក្នុងឆ្នាំ ២០២០។ ក្នុងឱកាសនេះ សម្តេច ហេង សំរិន បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋនិងប្រជាជនវៀតណាម ដែលបានជួយប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ក៏ដូចជាក្នុងកិច្ចការស្ថាបនាប្រទេសជាតិឡើងវិញ រួមទាំងទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះអំណោយរបស់វៀតណាមដែលត្រូវបានផ្តល់ជាសំណង់អាគាររបស់លេខាធិការដ្ឋាននិងគណៈកម្មាធិការនៃរដ្ឋសភាកម្ពុជា។

ទិដ្ឋភាពនៃជំនួប (រូបថតៈ TTXVN)

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការដែលភាគីទាំងពីរ ដែលបានខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការបោះបង្គោលព្រំដែនចំនួន ៨៤% ហើយកំពុងផ្លាស់ប្តូរឯកសារច្បាប់សម្រាប់ទទួលស្គាល់នូវសមិទ្ធិផលនេះ និងស្នើឱ្យភាគីទាំងពីរខិតខំប្រឹងប្រែងដើម្បីបង្ហើយចំនួន ១៦% ទៀតដែលនៅសេសសល់ រួមចំណែកកសាងព្រំដែនវៀតណាម-កម្ពុជាប្រកបដោយសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ផងដែរ។

ក្នុងឱកាសនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan សង្ឃឹមថារដ្ឋសភានៃប្រទេសទាំងពីរនឹងបន្តធ្វើសម្របសម្រួលគ្នាដើម្បី AIPA មួយសាមគ្គីភាព ឯកភាពនិងមានការសុ្រះចិត្តគំនិតខ្ពស់ជាពុំខាន៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់