Trending now

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang ទទួលជួបជាមួយអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានិងអភិបាលខេត្ត Champasak

13:55 | 21/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នារសៀលថ្ងៃទី ២០ ខែវិច្ឆិកា ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh បានទទួលជួបពិភាក្សាការងារជាមួយលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញ និងលោក TS . Bounthong Divixay លេខាគណៈកម្មាធិការបក្សខេត្ត អភិបាលខេត្ត Champasak (ប្រទេសឡាវ) ។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh បានទទួលជួបគណៈប្រតិភូកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញដឹកនាំដោយលោកអគ្គកុងស៊ុល សុខ ដារ៉េត។ (ប្រភព៖ Baoangiang)

ក្នុងជំនួបជាមួយលោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនោះ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh បានសម្តែងនូវសេចក្តីរីករាយដែលបានទទួលជួបគណៈប្រតិភូកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ ដែលបានបំពេញដំណើរទស្សនានិងធ្វើការនៅ An Giang។ លោកសង្ឃឹមថា លោកអគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងហូជីមិញនឹងក្លាយជាស្ពានមួយសម្រាប់ខេត្ត An Giang និងបណ្តាខេត្តជាមិត្តព្រំដែនដើម្បីពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការការ និងការអភិវឌ្ឍ ជាពិសេសនៅក្នុងវិស័យកសិកម្ម វារីវប្បកម្ម សុខភាព ការអប់រំ ជាដើម។

ទន្ទឹមជាមួយគ្នានោះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អណិកជនវៀតណាម ដើម្បីរួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ពួកគេកាន់តែស្ថេរភាពនិងមានសុវត្ថិភាពក្នុងផលិតកម្មនិងអាជីវកម្ម ក៏ដូចជា ការពារបង្គោលព្រំដែនដែលបាននិងកំពុងសាងសង់ដើម្បីរក្សាសណ្តាប់ធ្នាប់និងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន រួមចំណែកពង្រឹងចំណងមិត្តភាពរវាងវៀតណាមនិងកម្ពុជានិងប្រជាជននៅតាមព្រំដែន។

លោក TS. Bounthong Divixay លេខាធិការគណៈកម្មាធិការបក្សខេត្តអភិបាលខេត្ត Champasak និង លោក Nguyen Thanh Binh។​ (ប្រភព៖​ Baoangiang)

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត An Giang លោក Nguyen Thanh Binh ក៏បានសម្តែងនូវក្តីរីករាយដែលបានស្វាគមន៍លោក TS. Bounthong Divixay លេខាធិការគណៈកម្មាធិការបក្សខេត្តអភិបាលខេត្ត Champasak ដឹកនាំគណៈកម្មាធិការខេត្ត Champasak បំពេញទស្សនកិច្ចនិងជួបសំដែងការគួរសម។ ទន្ទឹមនឹងនេះការបញ្ជាក់ពីទំនាក់ទំនងរវាងខេត្ត An Giang និងខេត្ត Champasak កាន់តែមានសាមគ្គីភាពកាន់តែជិតស្និទ្ធថែមទៀត។

ប្រធានគណៈកម្មការប្រជាជនខេត្ត An Giang ជឿជាក់ថានាពេលខាងមុខនេះតំបន់ទាំងពីរនឹងពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការនិងជំរុញការវិនិយោគពាណិជ្ជកម្មនិងគាំទ្រគ្នាទៅវិញទៅមកដើម្បីការអភិវឌ្ឍទៅវិញទៅមក។ ខេត្ត An Giang ត្រៀមបង្កើតលក្ខខណ្ឌអំណោយផលនិងគាំទ្រអាហារូបករណ៍សម្រាប់និស្សិតខេត្ត Champasak ដើម្បីមកសិក្សានៅខេត្តអានយ៉ាង។ ទន្ទឹមនឹងនេះលោកសង្ឃឹមថាខេត្តទាំងពីរនឹងបន្តលើកកំពស់ប្រពៃណីមិត្តភាពសាមគ្គីភាពដើម្បីរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម…៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ