Trending now

ប្រទេស​១១​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការលុបបំបាត់​ការនេសាទ​ខុសច្បាប់​

13:51 | 27/11/2019 (ប្រភព៖ thmeythmey)

ប្រទេស​ចំនួន​១១ ដែលមាន​ប្រទេស​អាស៊ាន​ចំនួន​៩ បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់​លើក​ទី​១២ ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​។ កិច្ចប្រជុំ​ថ្នាក់​តំបន់​នេះ មាន​រយ​:​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​វិ​ច្ឆ​កា​។​

ប្រទេស​១១​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការលុបបំបាត់​ការនេសាទ​ខុសច្បាប់​

​ប្រទេស​អាស៊ាន​ចំនួន​៩ និង​ប្រទេស​ប៉ា​ពូ​ញូ​គី និង​អូស្ដ្រាលី បាន​ជួបប្រជុំគ្នា​ជា​លើក​ទី​១២ ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​បំណង​ដើម្បី​ពិនិត្យ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្ម ភាព បញ្ហា​ប្រឈម និង​ការរៀបចំ​ផែន​សកម្មភាព​ថ្នាក់​តំបន់​ស្ដីពី​ការបង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់ ការ​គ្មាន​របាយការណ៍ និង​ការអនុញ្ញាត​សម្រាប់​ឆ្នាំ​២០២០​។ នេះ​បើតាម លោក នុត ច័ន្ទ​សុខា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

ទាក់ទង​នឹង​បញ្ហា​នេះ លោក នុត ច័ន្ទ​សុខា ពន្យល់ថា ក្រសួងកសិកម្ម បាននិងកំពុង​ដំណើរកា​រ​រៀបចំ​កែសម្រួល​ច្បាប់​ស្ដីពី​ជលផល និង​រៀបចំ​ផែនការ​សកម្មភាព​ពាក់​ព័ន្ធ​នឹង​ករណី​បទល្មើស​ជលផល​ជាច្រើន​ទៀត​សំដៅ​ក្នុងការ​បង្ការ ទប់ស្កាត់ និង​លុបបំបាត់​ការនេសាទ​ខុសច្បាប់​នេះ​។

​ក្នុង​កិច្ចប្រជុំ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​នាពេល​កន្លងមក លោក អេង ជា​សាន ប្រធាន​ជលផល​នៃ​ក្រសួងកសិកម្ម បានឱ្យដឹងថា ច្បាប់​ជលផល​ថ្មី​ដែល​កំពុង​រៀបចំ នឹង​អនុម័ត​ឱ្យប្រើ​ប្រាស់​យ៉ាងយូរ​ឆ្នាំ​២០២០​ខាងមុខ ដោយ​ក្នុងនោះ​ក៏មាន​កែប្រែ​មួយចំនួន​ទាក់ទង​នឹង​សហគមន៍​នេសាទ​ផងដែរ​។​លោក អេង ជា​សាន បញ្ជាក់ថា ការខិតខំ​ប្រឹងប្រែងរ​បស់​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លោក​រំពឹងថា កម្ពុជា នឹង​អាច​ក្លាយជា​ប្រទេស​នាំចេញ​ធនធាន​ជលផល​នាពេល​អនាគត​។​

​សូមជម្រាបថា កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដោយរ​ដ្ធ​បាល​ជលផល សហការ​ជាមួយ​ក្រុមការងារ​លេខា​ធិ​ការដ្ឋាន​ផែនការ​តំបន់ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ហ្សា​កាតា ប្រទេស ឥណ្ឌូណេស៊ី​៕

(ប្រភព៖ thmeythmey)

(ប្រភព៖ thmeythmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់