Trending now

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងការវិនិយោគនៅទីក្រុងហូជីមិញ

10:52 | 04/08/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងពិធីខួបអនុស្សាវរីយ៍លើកទី ៥៤ នៃទិវាជាតិសាធារណរដ្ឋសិង្ហបុរី (៩ សីហា ១៩៦៥ - ៩ សីហា ២០១៩) ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រល្អរវាងសិង្ហបុរីនិងវៀតណាមជាទូទៅនិងជាមួយទីក្រុងហូជីមិញជាពិសេស ដែលបានបញ្ជាក់តាមរយៈសិង្ហបុរីជាវិនិយោគិនធំជាងគេនិងជាដៃគូពាណិជ្ជកម្មធំជាងគេអស់រយៈពេលជាច្រើនឆ្នាំ។

លោក Le Thanh Liem អបអរសាទរ ទិវាជាតិនៃសាធារណរដ្ឋសិង្ហបុរី


នាល្ងាចថ្ងៃទី ២ ខែសីហា អគ្គស្ថានកុងស៊ុលសិង្ហបុរីប្រចាំនៅទីក្រុងហូជីមិញបានប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី ៥៤ នៃទិវាជាតិនៃសាធារណរដ្ឋសិង្ហបុរី។ ថ្លែងក្នុងពិធីនេះ លោក Kho Ngee Seng Roy អគ្គកុងស៊ុលសិង្ហបុរីនៅទីក្រុងហូជីមិញបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សឹង្ហបុរីលើវិស័យជាច្រើនជាពិសេសលើវិស័យពាណិជ្ជកម្មនិងវិនិយោគ។

យោងតាមលោក Seng Roy ថាគិតត្រឹមខែមិថុនាឆ្នាំ ២០១៩ សិង្ហបុរីបន្តក្លាយជាវិនិយោគិនធំលំដាប់ទី ៣ នៅវៀតណាមដោយមានទឹកប្រាក់វិនិយោគសរុប ៤៩,១ ពាន់លានដុល្លារដោយមាន ២៣០០ គម្រោងនៅខេត្តចំនួន ៤៨ ។ អគ្គស្ថានកុងស៊ុលសឹង្ហបូរីបានឲ្យដឹងថាឥឡូវនេះប្រទេសសិង្ហបុរីមានសួនឧស្សាហកម្មចំនួន ៧ នៅប្រទេសវៀតណាមដែលបង្កើតការងារបានជាង ២៤ ម៉ឺន។

ទន្ទឹមនឹងនេះដែរ ប្រទេសវៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតចំនួន ១៥ ប្រទេសរបស់សិង្ហបុរី។ ប្រទេសសិង្ហបុរីកំពុងផ្តោតលើការអភិវឌ្ឍតំបន់នៃការច្នៃប្រឌិត កាត់បន្ថយការសាយភាយ បង្កើនការប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ដូច្នេះអគ្គស្ថានកុងស៊ុលបានសម្តែងនូវគោលបំណងថាសិង្ហបុរីនឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមលើវិស័យដែលសិង្ហបុរីមានគុណសម្បត្តិ។

នៅក្នុងពិធីខួបអនុស្សាវរីយ៍ លោក Le Thanh Liem បានសង្កត់ធ្ងន់ថា នៅលើមូលដ្ឋានគ្រឹះនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តល្អរវាងប្រទេសទាំងពីរពេលនេះសិង្ហបុរីគឺជាអ្នកវិនិយោគធំជាងគេនិងជាដៃគូពាណិជ្ជកម្មធំជាងគេអស់រយៈពេលច្រើនឆ្នាំ។

ប្រទេសសិង្ហបុរីជាប់ចំណាត់ថ្នាក់លេខ ១ ក្នុង ១០៦ ប្រទេសនិងដែនដីដែលវិនិយោគនៅទីក្រុងហូជីមិញដោយមាន ១.១០០ គម្រោងដែលមានទឹកប្រាក់វិនិយោគសរុប ១០,៧៣ ពាន់លានដុល្លារអាមេរិក។ តួលេខពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ មានចំនួនជាង ៧ ពាន់លានដុល្លារ វិនិយោគិនធំ ៗ និងសាជីវកម្មរបស់ប្រទេសសឹង្ហបូរីដូចជា Kepple Land, Capital Land ។ល។ បានតភ្ជាប់យូរអង្វែងទៅទីក្រុងហូជីមិញ។ គណៈប្រតិភូជាន់ខ្ពស់របស់សឹង្ហបូរីធ្វើទស្សនកិច្ចនៅទីក្រុងហូជីមិញនិងផ្ទុយមកវិញ។ ប្រទេសសិង្ហបុរីគឺជាប្រទេសធំជាងគេទី ៨ ក្នុងចំណោមប្រទេសចំនួន ១០ ដែលមានចំនួនប្រជាជនច្រើនជាងគេដែលមក ទីក្រុងហូជីមិញ៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន