Trending now

ប្រទេសវៀតណាមបានប្រគល់សម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ ដែលជួយគាំទ្រដល់សហរដ្ឋអាមេរិកនិងជប៉ុន

17:51 | 17/04/2020 (បកប្រែដោយឌីណា)

យុគសម័យ - លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់ម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺន ជូនដល់ទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន និងម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺនជូនដល់ការិយាល័យសេតវិមាន។

នារសៀលថ្ងៃទី ១៦ ខែមេសា ពិធីប្រគល់សម្ភារៈ បរិក្ខាវេជ្ជសាស្រ្ត របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម បានជួយឧបត្ថម្ភ រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន (មានតំលៃសរុប ១០ ម៉ឺនដុល្លារអាមេរិក រួមទាំងម៉ាស់និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រដែលផលិត នៅប្រទេសវៀតណាម) ។

ទន្ទឹមនឹងនោះពិធីប្រគល់ម៉ាស់និងសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ របស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដើម្បីជួយឧបត្ថម្ភ​រដ្ឋាភិបាលប្រជាជនអាមេរិក (រួមមានម៉ាស់ក្រណាត់ប្រឆាំងនឹងមេរោគចំនួន ២០ ម៉ឺន ផលិត នៅប្រទេសវៀតណាម) ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID -១៩ ។

ក្នុងឱកាសនេះដែរ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏បានប្រគល់ម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺនជូនដល់ទីស្តីការនៃគណៈរដ្ឋមន្រ្តីជប៉ុន និងម៉ាស់វេជ្ជសាស្រ្តចំនួន ៥ ម៉ឺនផងដែរ ជូនដល់ការិយាល័យសេតវិមាន។

រដ្ឋមន្រ្តី ប្រធានទីស្តីការរដ្ឋាភិបាល លោក Mai Tien Dung អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេស លោក Bui Thanh Son បានជូនសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ។ (រូបថត៖ Phap luat)

ថ្លែងក្នុងពិធីប្រគល់នេះអនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេស លោក Bui Thanh Son បានចែករំលែកថា៖ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺ COVID - ១៩ ដែលកំពុងមានភាពស្មុគស្មាញ វៀតណាមនិងជប៉ុនបានអនុវត្តកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគីនិងពហុភាគីដើម្បីទប់ទល់នឹងជំងឺនេះ។

លោកអនុរដ្ឋមន្រ្តី Bui Thanh Son បានសង្កត់ធ្ងន់ថា ចំនួនម៉ាស់និងបិរក្ខាវេជ្ជសាស្ត្រ នាពេលនេះគឺជាទឹកចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបង្ហាញនូវការចែករំលែកនិងសាមគ្គីភាពជាមួយរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ COVID -១៩; សម្តែងនូវការជឿទុកចិត្ត ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី Abe Shinzo និងរដ្ឋាភិបាលជប៉ុន ដោយការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តរបស់ប្រជាជន ជប៉ុននឹងជំនះជំងឺនេះ។

លោកអនុទូតជប៉ុន Asazuma Shinichi បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដែលបានប្រគល់សម្ភារៈ បរិក្ខាវេជ្ជសាស្ត្រដ៏មានតម្លៃ ជូនដល់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន និងបញ្ជាក់ថា នោះគឺជាការលើកទឹកចិត្តខាងស្មារតីដ៏អស្ចារ្យ បង្ហាញពីភាពស្និទ្ធស្នាល​និងសាមគ្គីភាពរវាងវៀតណាមនិងជប៉ុន។

លោកអនុទូត Asazuma Shinichi បានមានប្រសាសន៍ថា គំរូនៃការបង្ការនិងទប់ទល់នឹងការរីករាលដាលនៃជំងឺរបស់វៀតណាមត្រូវបានប្រទេសជាច្រើន ធ្វើតាម។ លោកអនុទូត Asazuma Shinichi អះអាងថា ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងវៀតណាមនិងជប៉ុន ជប៉ុននឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកព័ត៌មាននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩។

ថ្លែងក្នុងពិធីប្រគល់សម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ ជួយឧបត្ថម្ភដល់រដ្ឋាភិបាលនិងប្រជាជនអាមេរិក លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Bui Thanh Son បានចែករំលែកអំពីផលប៉ះពាល់អវិជ្ជមានដែលបណ្តាលមកពីការរីករាលដាលនៃជំងឺ Covid-១៩ នៅជុំវិញពិភពលោក រួមទាំងមានសហរដ្ឋអាមេរិក។

លោកអនុរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ ក្នុងតំបន់និងអន្តរជាតិ រួមទាំងការសម្របសម្រួលរវាងប្រទេសនានា ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី។

រដ្ឋមន្រ្តី ប្រធានទីស្តីការរដ្ឋាភិបាល លោក Mai Tien Dung អនុរដ្ឋមន្ត្រីអចិន្រ្តៃយ៍ក្រសួងការបរទេស លោក Bui Thanh Son បានជូនសម្ភារៈ បរិក្ខាវេជ្ជសាស្ត្រ។ (រូបថត៖ Phap luat)

ជំនួសមុខលោកប្រធានាធិបតី Donald Trump និងប្រជាជនអាមេរិក លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម Daniel J. Kritenbrink បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាមចំពោះជំនួយដ៏មានតម្លៃនេះ សម្រាប់រដ្ឋាភិបាលនិងប្រជាជន។ សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-១៩ នាពេលកន្លងមក។ បាននិយាយថា ជំនួយនេះគឺជាការលើកទឹកចិត្តខាងស្មារតីដ៏អស្ចារ្យនិងសារនៃសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមកដែលវៀតណាមទុកដោយឡែកសម្រាប់សហរដ្ឋអាមេរិក។

លោកឯកអគ្គរដ្ឋទូត Kritenbrink បានបញ្ជាក់ថា ក្នុងស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ សហរដ្ឋអាមេរិកនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ រក្សាការចែករំលែកព័ត៌មាននិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ក្នុងការការពារសុខភាពនិងសុវត្ថិភាពសម្រាប់ប្រជាជន និងក្នុងការខិតខំរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនិងគ្រប់គ្រងជំងឺនេះ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ