Trending now

ប្រទេសវៀតណាមនឹងកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនតាមរយៈ EVFTA

07:25 | 19/01/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កាសែត DW ទើបតែមានអត្ថបទផ្សាយថា នៅថ្ងៃទី ២១ ខែមករាខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានការរំពឹងទុកបំផុត ដែលសហភាពអឺរ៉ុបបានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍មួយនឹងត្រូវយកមកពិភាក្សាដើម្បីអនុម័តនៅអឺរ៉ុប។

ប្រទេសវៀតណាមនឹងកាន់តែមានភាពទាក់ទាញសម្រាប់វិនិយោគិនតាមរយៈ EVFTA (រូបថត៖ VN+)

ក្រោមចំណងជើងថា“ បញ្ចប់នាពេលឆាប់ៗនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-អឺរ៉ុប (EVFTA)” កាសែតអាឡឺម៉ង់ DW ទើបតែបានចុះផ្សាយអត្ថបទស្តីពីឱកាសរបស់សហភាពអឺរ៉ុប (EU) និងវៀតណាមនៅពេលដែលកិច្ចព្រមព្រៀងនេះចូលជាធរមាន។

នាថ្ងៃទី ២១ ខែមករា ខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានការរំពឹងទុកបំផុតដែល EU បានចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវបានយកមកពិភាក្សាដើម្បីអនុម័តនៅអឺរ៉ុប។ យោងតាម ឯកអគ្គរដ្ឋទូតនៅ Nguyen Minh Vu បានឲ្យដឹងថា EVFTA នឹងជួយបើកឱកាសសម្រាប់កិច្ចសន្ទនាលើបញ្ហាដែលមានផលប្រយោជន៍រួមទាំងខាងនយោបាយ-សង្គមដល់បរិស្ថានផងដែរ។

កិច្ចប្រជុំសំរេចសម្រាប់កិច្ចព្រមព្រៀងនេះនឹងធ្វើឡើងនៅគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) នៃសភាអ៊ឺរ៉ុប ហើយបន្ទាប់មកនឹងបន្តដាក់ជូនទៅសម័យប្រជុំពេញអង្គនៃ EP ដើម្បីអនុម័តនៅខែវិច្ឆិកា ដែលបានបញ្ចប់ការចរចាជិត ៨ ឆ្នាំរវាងសហភាពអឺរ៉ុបនិងវៀតណាម។

សហគមន៍អ៊ឺរ៉ុបចាត់ទុក EVFTA គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានមហិច្ឆតាបំផុតដែលអឺរ៉ុបចុះហត្ថលេខាជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដែលក្នុងនោះនឹងលុបចោលរបាំងពន្ធគយរហូតដល់ ៩៩% នៃភាគីទាំងពីរ ព្រមទាំងកាត់បន្ថយរបាំងពាណិជ្ជកម្មមិនយកពន្ធនិងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសអឺរ៉ុបនិងវៀតណាមក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក ។ លោក Nguyen Minh Vu ក៏បានមានប្រសាសន៍ថា EVFTA នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាង EU និងវៀតណាមខាងសេដ្ឋកិច្ចនិងនយោបាយផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម