Trending now

ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ទី ២ នៃចំនួនភ្ញៀវទេសចរមកកម្ពុជា

13:26 | 06/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ចំនួនភ្ញៀវទេសចរបរទេសមកកម្ពុជាក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០១៩ បានកើនឡើង ១០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលឈានដល់ ៤,៨ លាននាក់ ដែលចំនួននេះច្រើនបំផុតនៅតែជាភ្ញៀវទេសចរចិនបន្ទាប់មកគឺភ្ញៀវទេសចរវៀតណាម។

អង្គរវត្ត។ (ប្រភព៖ wikipedia)

ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះភ្ញៀវអន្តរជាតិជាង ៣ លាននាក់បានមកដល់ប្រទេសកម្ពុជាតាមផ្លូវអាកាសតាមរយៈអាកាសយានដ្ឋានអន្តរជាតិចំនួន ៣ របស់កម្ពុជា នៅក្នុងរាជធានីភ្នំពេញ (ចំនួនភ្ញៀវមកដល់ ១,៥ លាននាក់) ទីក្រុងសៀមរាប (ចំនួនភ្ញៀវមកដល់ ១,២ លាននាក់) និងទីក្រុងព្រះសីហនុ (ចំនួនភ្ញៀវមកដល់ ៥៤៩.៤៨១ នាក់) ។

ថ្លែងប្រាប់កាសែត Khmer Times អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភក្រ បានឲ្យដឹងថា ភ្ញៀវទេសចរចិននៅតែបន្តជាកម្លាំងជំរុញដ៏សំខាន់បំផុតសម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជាដោយសារមានជើងហោះហើរត្រង់ជាច្រើន ដែលភ្ជាប់ទីក្រុងចិនជាងដប់ជាមួយប្រទេសកម្ពុជា។

លោក តុប សុភក្រ និយាយថាឧស្សាហកម្មទេសចរណ៍នៅកម្ពុជាកំពុងរីកចម្រើនប្រកបដោយចីរភាពហើយមិនមានហានិ ភ័យនៃការធ្លាក់ចុះនៃភ្ញៀវទេសចរនាពេលអនាគតនោះទេ។ ក្រសួងទេសចរណ៍របស់ប្រទេសកម្ពុជានៅតែបន្តមានគម្រោងទាក់ទាញភ្ញៀវទេសចរតាមរយៈការដាក់បង្ហាញផលិតផលថ្មីៗនៅតាមគោលដៅនានាដែលទទួលបានការពេញនិយមពីភ្ញៀវទេសចរ។

ទោះបីចំនួនភ្ញៀវទេសចរបរទេសចូលមកកម្ពុជាមានការកើនឡើងក៏ដោយក៏ចំនួនភ្ញៀវទេសចរដែលមកខេត្តសៀមរាបដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចុះដែលបណ្តាលឱ្យអាជីវកម្មទេសចរណ៍ជាច្រើននៅតំបន់នេះធ្លាក់ក្នុងស្ថានភាពលំបាក។ ។

យោងតាមតួលេខរបស់ក្រសួងទេសចរណ៍កម្ពុជាចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាខេត្តសៀមរាបដែលជាកន្លែងមានប្រាសាទអង្គរវត្តដ៏ល្បីល្បាញលើពិភពលោកបានកើនឡើងដល់ ១.៥៥ លាននាក់ក្នុងរយៈពេល ៨ ខែចាប់តាំងពីដើមឆ្នាំ ២០១៩ ដែលបានធ្លាក់ចុះ ១១ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

កាលពីឆ្នាំមុនមានភ្ញៀវទេសចរអន្តរជាតិចំនួន ៦,២ លាននាក់បានមកទស្សនាប្រទេសកម្ពុជាដែលជាការកើនឡើងទ្វេដង (១០,៧%) បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧។ គេរំពឹងថាកម្ពុជានឹងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៧ លាននាក់នៅឆ្នាំ ២០២០ ។ ជាមួយនឹងចំណូលចំនួន ៤,៣ ពាន់លានដុល្លារអាមេរិកក្នុងនោះភ្ញៀវទេសចរមកពីប្រទេសចិនប្រមាណ ២ លាននាក់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស