Trending now

បង្កើនចំណងមិត្តភាពរវាងយុវវ័យខេត្ត Vinh Long (វៀតណាម) និងយុវជនខេត្តកំពង់ស្ពឺ (កម្ពុជា)

00:54 | 15/05/2019 (ប្រភព៖ baovinhlong.com.vn)

យុគសម័យ - នាល្ងាចថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ កម្មវិធីជួបប្រាស្រ័យមិត្តភាពរវាងយុវជនខេត្ត Vinh Long (វៀតណាម) ជាមួយយុវជនខេត្តកំពង់ស្ពឺ (នៃព្រះរាជាណាចក្រកម្ពុជា) បានប្រារព្ធធ្វើឡើងដោយមានការចូលរួមកម្មាភិបាល សមាជិកយុវជន យុវជនខេត្ត Vinh Long និងយុវជនខេត្តកំពង់ស្ពឺជាង៣០០នាក់។

យុវជននៃខេត្តទាំងពីរបានសម្តែងសិល្បៈរួមគ្នា ដោយស្ងើចសរសើរប្រទេសជាតិនិងប្រជាជនវៀតណាមនិងកម្ពុជា

ក្រោមប្រធានបទ “ច្រៀងរហូតសំនៀងទំនាក់ទំនងមិត្តភាព” យុវជន Vinh Long និងយុវជនកំពង់ស្ពឺបានចូលរួមសកម្មភាពសម្តែងសិល្បៈដែលស្ងើចសរសើរប្រទេសជាតិនិងប្រជាជនវៀតណាម-កម្ពុជា ជាពិសេស ជាទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធិរវាងវៀតណាមនិងកម្ពុជា និងខេត្តទាំងពីរ Vinh Long និងកំពង់ស្ពឺផងដែរ។

លោក Tran Van Ron សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនិងជាលេខាគណៈកម្មាធិការបក្សខេត្ត Vinh Long បានអញ្ជើញប្រគល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជានិហឡាវ

លោក ស សុពុទ្ធ ត្រា អភិបាលរងខេត្តកំពង់ស្ពឺបានឲ្យដឹងថា ការជួបប្រាស្រ័យរវាងយុវជននៃខេត្តទាំងពីរ ជាឱកាសដើម្បីបន្តនូវមិត្តភាពយូរអង្វែងរវាងខេត្ត Vinh Long និងខេត្តកំពង់ស្ពឺ។ នេះគឺជាឱកាសមួយសម្រាប់យុវជននៃខេត្តទាំងពីរជួបប្រាស្រ័យគ្នា និងផ្លាស់ប្តូរបទពិសោធន៏ក្នុងគ្រប់វិស័យ ជាពិសេសនៅក្នុងសកម្មភាពរបស់យុវជនតែម្តង។

ថ្លែងនៅក្នុងពិធីនេះ លោក Lu Quang Ngoi អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តបានលើកឡើងថា ក្នុងពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងយុវជននៃខេត្តទាំងពីរគួរតែបន្តឲ្យបានខ្លាំងក្លាថែមទៀត

អាស្រ័យហេតុនេះ ត្រូវយកចិត្តទុកដាក់ដល់ការលើកកម្ពស់ការអប់រំក្នុងយុវជននិងសមាជិកសម្ព័ន្ធយុវជនអំពីសារៈសំខាន់នៃទំនាក់ទំនងមិត្តភាពនិងសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជានិយាយរួមនិងយុវជនខេត្ត Vinh Long និងយុវជនខេត្តកំពង់ស្ពឺនិយាយដោយឡែក។ សម្ព័ន្ធយុវជនខេត្ត Vinh Long គួរយកចិត្តទុកដាក់អនុវត្តរបបអនុគ្រោះសម្រាប់យុវជនជនជាតិ, និស្សិតអន្ដរជាតិ ... ។ ទន្ទឹមជាមួយគ្នានោះ បង្កើនសកម្មភាពផ្លាស់ប្តូរវប្បធម៌និងសិល្បៈស្របពេលប្រារព្ធពិធីបុណ្យធំៗ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រជាជាតិទាំងពីរ។ ក្រៅពីនោះ ខេត្តទាំងពីរគប្បីផ្តោតសំខាន់ ចំពោះសកម្មភាពសន្ដិសុខសង្គមដើម្បីរួមចំណែកពង្រីកនូវតួនាទីរបស់យុវជននៃខេត្តទាំងពីរ បង្កើតឱ្យមានសាមគ្គីភាព មិត្តភាពនិងជួយគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

ការផ្តល់សេចក្តីសម្រេចចិត្ត បង្កើតក្លឹបនិស្សិតកម្ពុជានិងឡាវដែលកំពុងសិក្សានៅភូមិភាគខេត្ត

នៅក្នុងកម្មវិធី សមាគមនិស្សិតខេត្តបានអនុម័តលើសេចក្តីសម្រេចចិត្ត បង្កើតក្លឹបនិស្សិតកម្ពុជា-ឡាវ ដែលកំពុងសិក្សានៅខេត្ត និងប្រគល់អាហារូបករណ៍ចំនួន២២កញ្ចប់សម្រាប់និស្សិតកម្ពុជានិងឡាវ៕

(ប្រភព៖ baovinhlong.com.vn)

(ប្រភព៖ baovinhlong.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់