Trending now

បង្កើនកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង ការពារនិងធានាសន្តិសុខតាមតំបន់ព្រំដែន

21:43 | 27/08/2019 (យោងតាម bienphong.com បកប្រែដោយ ស្រី ពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី ២៧ ខែសីហា នៅទីក្រុង Chau Doc (ខេត្ត An Giang) បានប្រព្រឹត្តទៅកិច្ចប្រជុំតុមូល ស្តីពីការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន ការត្រួតពិនិត្យច្រកទ្វារព្រំដែននិងដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់នៅតាមតំបន់ព្រំដែនរវាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ជាមួយកម្លាំងការពារព្រំដែនកម្ពុជា។ នេះជាខ្លឹមសារសំខាន់មួយក្នុងកម្មវិធីជួបប្រាស្រ័យមិត្តភាពព្រំដែនវៀតណាម - កម្ពុជាដែលបានរៀបចំឡើងនៅខេត្ត An Giang។

តំណាងកងកម្លាំងការពារព្រំដែនកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំ (រូបថតៈ Van Chuong)

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ ពីភាគីបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម មានវត្តមានលោកវរសេនីយ៍ទោ Hoang Xuan Chien សមាជិកមជ្ឈឹមបក្ស, សមាជិកគណៈកម្មាធិការបក្សទ័ពនិងជាមេបញ្ជាការកងទ័ពការពារព្រំដែន; ឧត្តមសេនីយ៍ត្រី Do Danh Vuong; ឧត្តមសេនីយ៍ត្រី Nguyen Van Nam និងឧត្តមសេនីយ៍ត្រី Nguyen Hoai Phuong មេបញ្ជាការរងនៃកងទ័ពការពារព្រំដែ។

តំណាងកម្លាំងការពារព្រំដែនកម្ពុជា រួមមាន៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក; នាយឧត្តមសេនីយ៍ សៅ សុខាអគ្គមេបញ្ជាការរងនិងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកងពលតូចថ្មើរជើងនៃកងយោធពលខេមរភូមិន្ទ។

មេដឹកនាំកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនៅក្នុងកិច្ចប្រជុំ (រូបថតៈ Van Chuong)

ថ្លែងមតិស្វាគមន៍កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ទោ Hoang Xuan Chien បានសម្តែងក្តីសោមសន្សន៍រីករាយ ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួងការពារជាតិនៃប្រទេសទាំងពីរ។ ពិធីជួបប្រាស្រ័យមិត្តភាពតាមព្រំដែនវៀតណាម-កម្ពុជាលើកនេះ បានអះអាងជាថ្មីម្តងទៀត នូវស្មារតីសាមគ្គីភាព មិត្តភាពនិងភាពជិតស្និទ្ធិរវាងប្រទេសទាំងពីរនិយាយរួមនិងរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរនិយាយដោយឡែក។

ដើម្បីកិច្ចសហប្រតិបត្តិការរវាងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរកាន់តែមានប្រសិទ្ធិភាព ភាគីទាំងពីរបានឯក ភាពអនុវត្តខ្លឹមសារការងារមួយចំនួនដូចជា៖ បន្តបង្ហាញការប្តេជ្ញាចិត្តគាំទ្រនិងចូលរួមយ៉ាងសកម្មនិងបង្កលក្ខណៈងាយស្រួលសម្រាប់កិច្ចការបោះបង្គោលព្រំដែន ដែលសម្រេចបាននាពេលកន្លងមក ជាពិសេស បម្រើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែននាពេលខាងមុខ ដើម្បីរួមចំណែកដល់ការកសាងព្រំដែនរួមរវាង ប្រទេសទាំងពីរ មានសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការជាមួយការអភិវឌ្ឍប្រកបដោយចីរភាព។

តំណាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកាន់ដៃគ្នាបង្ហាញពីចំណងសាមគ្គីភាព​ (រូបថតៈ Dang Bay)

ភាគីទាំងពីរបានឯកភាព ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវ ក្នុងការសម្របសម្រួលនិងរៀបចំការផ្លាស់ប្តូរមិត្តភាពព្រំដែននៅគ្រប់កម្រិតដើម្បីពង្រឹងសាមគ្គីភាព ការយោគយល់គ្នា ការទុកចិត្តនិងការសម្របសម្រួលរវាងរដ្ឋាភិបាល កងកំលាំងគ្រប់គ្រងនិងការពារព្រំដែននិងច្រកព្រំដែនវៀតណាម - កម្ពុជា ដោយរួមចំណែកជាវិជ្ជមានដល់បុព្វហេតុកសាងនិងការពារប្រទេសជាតិរបស់ប្រទេសនីមួយៗ ក៏ដូចជាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងលើពិភពលោក។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពការពារព្រំដែននិងប្រជាជនវៀតណាម ចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់សម្រាប់គណៈប្រតិភូកម្ពុជា ដែលចូលរួមក្នុងក្នុងកម្មវិធីនេះ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតក៏បានសម្តែងការរីករាយចំពោះសមិទ្ធផលរបស់ប្រជាជននិងប្រទេសវៀតណាមទទួលបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្មវិធីជួបប្រាស្រ័យនាពេលនេះ ជាឱកាសដើម្បីប្រជាជននៃប្រទេសទាំងពីរនិងប្រជាជនជាប់ព្រំដែន រឹតបន្តឹងមនោសញ្ចេតនានិងទំនាក់ទំនងអ្នកជិតខាងមិត្តភាព កិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍ៕

(យោងតាម bienphong.com បកប្រែដោយ ស្រី ពេជ្រ)

(យោងតាម bienphong.com បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស