Trending now

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ

08:40 | 31/10/2018 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នារសៀលថ្ងៃទី៣០ខែតុលា នៅទីស្នាក់ការដ្ឋាភិបាល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ ដឹកនាំដោយ នាយឧត្តមសេនីយ៍ លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែតុលា។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ វង្ស ពិសេន (រូបថតៈ VGP/Quang Hieu)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជូនពរនាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានដំឡើងឋានន្តរស័ក្តិ ជាអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ លោកនាយករដ្ឋមន្ត្រីបានជឿជាក់ថា ក្នុងដំណែងថ្មីនេះ លោកនាយឧត្តមសេនីយ៍នឹងបន្តផ្តោតការយកចិត្តទុកដាក់ ពូនជ្រុំឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកងទ័ពនៃប្រទេសទាំងពីនីយាយដោយឡែកនិងទំនាក់ទំនងវៀតណាមនិងកម្ពុជានិយាយរួមឲ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

ចំណែកនាយឧត្តមសេនីយ៍ លោក វង្ស ពិសេន បានជម្រាបថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូយោធាកម្ពជាលើកនេះ គឺសំដៅបង្កើនទំនាក់ទំនងមិត្តភាព រវាងកងទ័ពនៃប្រទេសទាំងពីរ តាមនោះ ជម្រុញទំនាក់ទំនងប្រពៃណីវៀតណាម-កម្ពុជា។

រូបថតៈ VGP/Quang Hieu

ក្នុងឱកាសនេះនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអះអាងថារដ្ឋាភិបាលនិងប្រជាជនកម្ពុជាជានិច្ចកាលចងចាំការគាំទ្រដ៏មានតម្លៃរបស់បក្សរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ចងចាំជានិច្ចការជួយឧបត្ថម្ភដ៏ថ្លៃថ្នូររបស់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមក្នុងគ្រប់ដំណាក់កាល ទាំងក្នុងដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមបច្ចុប្បន្នតែម្តង។ ប្រទេសកម្ពុជាតែងតែសម្របសម្រួលយ៉ាងល្អជាមួយអាជ្ញាធរវៀតណាមក្នុងការស្វែងរក ជីកគាស និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីវៀតណាមដែលពលីនៅកម្ពុជាផងដែរ៕

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម