Trending now

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសពអតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh

10:28 | 04/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី៣ខែឧសភា គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អុជធូបនិងធ្វើការលំអោនកាយវាចាចិត្តគោរពចំពោះសព​ នាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋវៀតណាម ដែលក្នុងមួយជីវិតរបស់ខ្លួន លោកនាយឧត្តមសេនីយ៍បានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី អាយុ សង្ខា ក្នុងបុព្វហេតុឯករាជ្យ និងអធិបតេយ្យជាតិរបស់វៀតណាម រហូតដល់ប្រទេសទទួលបាននូវសុខ សន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់បច្ចុប្បន្ន (រូបថតៈ FB សម្តេច ហ៊ុនសែន)

គណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធអតីតប្រធានរដ្ឋ Le Duc Anh (រូបថតៈ danviet.vn)

មុននោះ នារសៀលថ្ងៃទី២ខែឧសភា សម្តេច ហ៊ុនសែន អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។ នៅឯជំនួបនេះ ថ្នាក់ដឹកនាំទាំងពីររូបបានសម្តែងនូវការសោកសៅយ៉ាងក្រៃលែងចំពោះមរណភាពរបស់អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh (រូបថតៈ danviet.vn)

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា លោក Le Duc Anh ជាមេដឹកនាំកំពូលមួយរូបរបស់ប្រទេសវៀតណាម ដែលមានគុណបំណាច់ជួយរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការទប់ស្កាត់មិនឲ្យរបបដ៏ឃោរឃៅមួយនេះវិលត្រឡប់មកវិញ (រូបថតៈ danviet.vn)

សម្តេចអញ្ជើញសរសេរសារដ៏មានសារសំខាន់លើសៀវភៅក្រាំងមាស នៃការចូលរួមរំលែកទុក្ខ ដើម្បីជាការជូនដំណើរជាលើកចុងក្រោយជូនដល់វិញ្ញាណក្ខន្ធលោក Le Duc Anh (រូបថតៈ danviet.vn)

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសពនាយឧត្តមសេនីយ៍ Le Duc Anh (រូបថតៈ danviet.vn)

សូមបញ្ជាក់ថា អតីតប្រធានរដ្ឋ នាយឧត្តមសេនីយ៍ Le Duc Anh បានទទួលមរណភាពក្នុងអាយុ៩៩ឆ្នាំ កាលពីវេលាយប់ ថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០១៩ ដោយសាររោគាពាធ។ នាយឧត្តមសេនីយ៍ Le Duc Anh បានចំណាយពេលភាគច្រើន ក្នុងមួយជីវិតរបស់លោក នៅឯភាគខាងត្បូងប្រទេសវៀតណាម ជាទីដែលរូបលោកបានចូលរួមក្នុងសង្រ្គាម របស់បក្សកុម្មុយនិស្តវៀតណាម ប្រឆាំងនឹងអាមេរិក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung
ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម
វៀតណាម៖ កងទ័ពការពារព្រំដែនខេត្ត Dak Lak រៀបចំកម្មវិធី «ខែមីនានៅតំបន់ព្រំដែន»