Trending now

និស្សិតភាសាបារាំង កម្ពុជា និងវៀតណាម ប្រកួតប្រជែងគម្រោងច្នៃប្រឌិត «សា្តតអាប់ជាភាសាបារាំង»

21:20 | 22/11/2019 (ប្រភព៖ FN)

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សហការជាមួយទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបើកការប្រកួតប្រជែងវគ្គផ្តាច់ព្រាត់លើការបង្កើតគម្រោងច្នៃប្រឌិត ឆ្នាំ២០១៩ ក្រោមប្រធានបទ ស្មារតីសហគ្រិនភាពឆ្ពោះទៅគម្រោង «ការបង្កើតថ្មីសម្រាប់សង្គម និងសាមគ្គីភាព»។

ឆ្នាំ២០១៩នេះ បេក្ខជនចំនួន៥២ក្រុម មកពីប្រទេសឡាវ, វៀតណាម និងកម្ពុជា បានចុះឈ្មោះចូលរួមប្រកួតប្រជែងលើគម្រោងច្នៃប្រឌិតថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ការប្រកួតថ្នាក់តំបន់លើកទី៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណងបង្កើតទំនាក់ទំនងរវាងវិស័យអប់រំបណ្តុះបណ្តាល និងតួអង្គសង្គមសេដ្ឋកិច្ចក្នុងតំបន់ និងរំលេចឡើងនូវគម្រោងសហគ្រិនភាពថ្មីៗ ជាច្រើនរបស់យុវនិស្សិត និងយុវជនទើបបញ្ចប់ការសិក្សាជាភាសាបារាំង ដែលមានអាយុក្រោម៣៥ឆ្នាំ។ នេះក៏ជាឱកាសមួយអាចឱ្យយុវជនទទួលបានបទពិសោធន៍លើការរៀបចំគំរោងពីអ្នកជំនាញ នៅក្នុងវិស័យសហគ្រិនភាពនេះផងដែរ។

បេក្ខជនឆ្នើមចំនួន៦ក្រុមចុងក្រោយ បានចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រាត់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នាទីក្រុងភ្នំពេញក្នុងនោះមាន៤ក្រុមមកពីប្រទេសវៀតណាម និង២ក្រុមនៅកម្ពុជា។ ពួកគេបានធ្វើការការពារគំរោងធុរកិច្ចរបស់ខ្លួនជាភាសាបារាំង នៅចំពោះមុខគណៈមេប្រយោគដែលសុទ្ធតែជាសហគ្រិន។

ការប្រកួត សា្តតអាប់ ជាភាសាបារាំងនេះ ជាលើកទី១ នៅកម្ពុជា តែការប្រកួតស្តាតអាប់ផ្សេងៗទៀត ក្រៅពីភាសាបារាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំជាច្រើនលើកមកហើយ ដោយសហការជាមួយក្រុមហ៊ុនផ្សេងៗ

ជ័យលាភីនឹងទទួលបានការចុះធ្វើកម្មសិក្សានៅតាមក្រុមហ៊ុន ដែលប្រើប្រាស់ភាសាបារាំងនៅប្រទេសបារាំង និងនៅក្នុងតំបន់ហើយក៏នឹងទទួលបាននូវទំនាក់ទំនងដោយផ្ទាល់ជាមួយវិនិយោគិនសំខាន់ៗ ជាច្រើនមកពីប្រទេសបារាំង និង វៀតណាមផងដែរ, ជយលាភីលេខ១ នឹងទទួលបានកម្មសិក្សារយៈពេល២សប្តាហ៍ នៅក្នុងក្រុមហ៊ុននៅទីក្រុងប៉ារីស ប្រទេសបារាំង, ជយលាភីទី២ ទទួលបានកម្មសិក្សានៅទីក្រុងហាណូយ រយៈពេល២សប្តាហ៍ រីឯជយលាភីទី៣ នឹងទទួលបានរង្វាន់ជាថវិកា ចំនួន២៥០អឺរ៉ូ (ចំនួនពីរង្វាន់)។

សូមបញ្ជាក់ថា ជាលទ្ធផលនៃការប្រកួតប្រជែង ជយលាភីលេខ១ បានទៅលើក្រុមនិស្សិតវៀតណាម លេខ២និស្សិតកម្ពុជា និងលេខ៣ស្ទួន បានទៅក្រុមនិស្សិតវៀតណាម។ ក្រុមជយលាភីលេខ១ មាន កញ្ញា ង្វៀន មី និស្សិតសាកលវិទ្យាល័យហាណូយ រៀនផ្នែកទំនាក់ទំនាក់ទំនងអន្តរជាតិ និងកញ្ញា ង្វៀន ង៉ុកអាញ់ហ្វឿង មកពីគម្រោង អាស៊ីគូល ដែលច្នៃសម្រាមចេញពីផលិតកម្មកសិកម្ម។

ជាលទ្ធផលនៃការប្រកួតប្រជែង ជយលាភីលេខ១ បានទៅលើក្រុមនិស្សិតវៀតណាម លេខ២និស្សិតកម្ពុជា និងលេខ៣ស្ទួន បានទៅក្រុមនិស្សិតវៀតណាម

កញ្ញា ង្វៀន ង៉ុកអាញ់ហ្វឿង បានឱ្យដឹងថា គម្រោងដែលនាងចូលរួមប្រកួតប្រជែង គឺគម្រោងកែច្នៃប្រេងឱ្យទៅជាជីវប្លាស្ទីក ដែលអាចរលាយ និងមិនបោះពាល់បរស្ថាន និងបំលែងសម្រាមពីផលិតផលកសិកម្ម។ គោលបំណងនៃគម្រោងនេះ ចង់ជួយដល់បរិស្ថាន និងលុបបំបាត់ ឬកាត់បន្ថយប្លាស្ទីក។

ជ័យលាភីលេខ២ ដែលមកពីកម្ពុជានោះ មានយុវជន ចាន់ សិរីវុឌ្ឍ និង ឌួង ប៉ហួត។ គម្រោងរបស់ពួកគាត់ឈ្មោះ UNITECHAppVENTA។ បានឱ្យដឹងថា App ក្នុងទូរស័ព្ទដៃនេះ អាចមើលវីដេអូ និងធ្វើដំណើរកំសាន្ត តាមរយៈបច្ចេកវិទ្យាថ្មីមួយហៅថាវីអ (VR)។ VR ជាតិចណូឡូជីមួយដែលនៅប៉ែកអឺរ៉ុប និងកម្ពុជា បានប្រើប្រាស់វា។

បេក្ខជនទាំងនោះបានធ្វើទស្សនកិច្ចតាមក្រុមហ៊ុនចូលរួមសិក្ខាសាលា និងធ្វើការផ្លាស់ប្តូរជាមួយអ្នកជំនាញដែលផ្តល់នូវគំនិត និងបទពិសោធន៍ជាច្រើនក្នុងការរៀបចំគំរោងធុរកិច្ចរបស់ពួកគេ

យុវជន ចាន់ សិរីវុឌ្ឍ បានឱ្យដឹងទៀតថា ផលិតផល UNITECH គឺអនុញ្ញាតឱ្យអ្នកដែលមានបញ្ហា ឬលំបាកក្នុងការធ្វើដំណើរទេសចរណ៍ ដូចជាកូនក្មេងមនុស្សចាស់ និងជនពិការដែលពិបាក ក្នុងការបម្លាស់ទី។ ដូច្នេះពួកគាត់អាចប្រើប្រាស់UNITECHApp VENTA ដែលពួកគាត់ទទួលបានទិដ្ឋភាពមួយដូចជាទិដ្ឋភាពជាក់ស្តែង។

យុវជន ចាន់ សិរីវុឌ្ឍ បានលើកឡើងថា ប្រសិនបើក្រុមហ៊ុន ឬវិនិយោគិនណាមួយចង់សហការ ពួកយើងរីករាយនឹងផ្តល់គំនិតជូន៕

(ប្រភព៖ FN)

(ប្រភព៖ FN)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ