Trending now

១០ព្រឹត្តិការណ៍៍លេចធ្លោក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាមពីដើមឆ្នាំ២០២០ដល់បច្ចុប្បន្ន

15:31 | 02/09/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

ឆ្នាំ២០២០គឺជាឆ្នាំដែលប្រទេសទាំងពីរវៀតណាមកម្ពុជាបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩ហើយប្រទេសយើងទាំងពីរបានទទួលជោគជ័យក្នុងជំហានដំបូងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ។

ឆ្នាំ២០២០ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានរីកចម្រើនខ្លាំងក្លាដែលបង្ហាញពីភាពស្អិតរមួត សហប្រតិបត្តិការមានប្រសិទ្ធភាព ប្រពៃណី សាមគ្គីជួយគ្នាពុះពាររាល់ការលំបាក និងបញ្ហាប្រឈម។ ប្រទេសទាំងពីរបានរក្សានូវការផ្លាស់ប្ដូរពាណិជ្ជកម្ម ធានានូវចំណូលពាណិជ្ជកម្មទទួលបាន៣ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេល៧ខែដើមឆ្នាំ២០២០នៅក្នុងពេលយើងកំពុងដាក់វិធានការត្រួតពិនិត្យជម្ងឺយ៉ាងតឹងរឹងនៅតាមព្រំដែន។

ក្នុងឱកាសខួបអនុស្សាវរីយ៍ ៧៥ឆ្នាំថ្ងៃបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥-២ កញ្ញា ឆ្នាំ ២០២០) និង៧៥ ឆ្នាំនៃថ្ងៃបង្កើតក្រសួងការបរទេសវៀតណាម (ថ្ងៃទី ២៨ ខែសីហា ឆ្នាំ១៩៤៥- ២៨ ខែសីហាឆ្នាំ ២០២០) ស្ថានទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រះរាជាណាចក្រកម្ពុជា សូមកត់សម្គាល់នូវព្រឹត្តិការណ៍លេចធ្លោចំនួន១០ ក្នុងទំនាក់ទំនង កម្ពុជា - វៀតណាមពីដើមឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ននេះ៖

១,សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់សមាគមវៀតណាមនៅកម្ពុជា។

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ចាប់ផ្ដើមរាល់សកម្មភាពទ្វេភាគីរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ គឺព្រឹត្តិការណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានចូលរួមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់សមាគមវៀតណាម និងសហគ្រិន វៀតណាមនៅកម្ពុជាដែលបានរៀបចំឡើងដោយស្ថានទូតវៀតណាមនិងក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា VBCC ដោយមានវត្តមានដ៏ច្រើនកុះករ នៃតំណាងសមាគមវៀតណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រ និងបំពេញការងារនៅកម្ពុជា បណ្ដាសហគ្រិនវៀតណាម វិនិយោគធ្វើអាជីវកម្មនៅកម្ពុជា តំណាងអង្គភាពនានាខេត្ត ក្រុង របស់ វៀតណាមដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។

នេះគឺជាលើកទី១ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចូលរួមសប្បាយរីករាយទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិជាមួយសមាគមនិងបណ្ដាសហគ្រាសវៀតណាមនៅកម្ពុជា។ ជាមួយនឹងវត្តមានសម្ដេចនាយករដ្ឋមន្ត្រីក៏នៅមានលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងមូលដ្ឋានរបស់កម្ពុជាក៏បានមកចូលរួមសប្បាយរីករាយជាមួយសមាគមវៀតណាមក្នុងឱកាសដ៏ពិសេសនេះដែរ។

២,វៀតណាមជួយឧបត្ថម្ភកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ព្រឹត្តិការណ៍ទី២នេះគឺវៀតណាមជួយឧបត្ថម្ភដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អំណោយជាច្រើនដែលផ្ទុកទៅដោយមនោសញ្ចេតនាត្រូវបានរដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិ កាកបាទក្រហម ក្រសួងការពារជាតិ ក្រសួងនគរបាល បណ្ដាខេត្តដូចជាខេត្តកូនទុំ ខេត្តយ៉ាឡាយ ខេត្តដាក់ឡាក់ខេត្តដាក់ណុង ខេត្តឡឹមដុង ខេត្តប៊ិញយឿង អាងយ៉ាង ទៀងយ៉ាង ដុងថាប ខាញ់ហ្វា តាយនីញ ប៊ីញភឿក ក្វាងណាម រួមជាមួយយុទ្ធភូមិភាគ ៥ យុទ្ធភូមិភាគ៧ បានជូននូវសម្ភារៈបរិក្ខារចាំបាច់ដូចជា ម៉ាស់សុខាភិបាល អាកុលលាងដៃ អាវការពារដល់អង្គភាពនានា និងបណ្ដាមូលដ្ឋាននៃកម្ពុជាក៏ដូចជាជូនផ្ទាល់ដល់ប្រជាជនកម្ពុជារួមទាំងអ្នកដែលមានដើមកំណើតវៀតណាម។

ក្រៅពីនោះ សមាគមធុរកិច្ចវៀតណាមនៅកម្ពុជា ជាពិសេសគឺបណ្ដាសមាជិក VBCC តាមរយៈកាកបាទក្រហមកម្ពុជាបានជូននូវថវិកានិងសម្ភារៈការពារជាច្រើនដល់ប្រជាជនខ្មែរ និងអ្នកមានដើមកំណើតវៀតណាមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដែលមានសហគ្រាសឈានមុខគឺ Metfone, BIDC, M.G.N Empire Bank, AgriBank, MBBank, SacomBank, ANANA Computer។


៣,ឯកអគ្គរដ្ឋទូតវៀតណាម វ៉ូ ក្វាង មិញ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ARMAC លើកទី២

ថ្ងៃទី៩ ខែមិថុនាឆ្នាំ ២០២០ នៅទីស្នាក់ការ ARMAC នៅភ្នំពេញ ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បានដឹកនាំកិច្ចប្រជុំលើកទី១២ គណៈកម្មាធិការប្រតិបត្តិ ARMAC ក្នុងនាមជាប្រធានប្តូរវេន ដោយមានការចូលរួមពីតំណាងបណ្ដាប្រទេសអាស៊ាននិងស្ថាប័នការបរទេសនៅកម្ពុជារួមជាមួយមន្ត្រីក្រសួងស្ថាប័ននានាដែលពាក់ព័ន្ធរបស់កម្ពុជាជាច្រើននាក់ទៀត។

នេះជាលើកដំបូងដែលឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជាមានកិត្តិយសដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ARMAC ក្នុងនាមជាប្រធានប្តូរវេន ឯកអគ្គរដ្ឋទូត វ៉ូ ក្វាង មិញ បានច្នៃបង្កើតនូវ ក្រុមនៃមិត្តរបស់ ARMAC ដើម្បីបង្កើននូវទំនាក់ទំនងរបស់ ARMAC ជាមួយភាគីអភិវឌ្ឍន៍និងផ្នែកឯកជនដែលត្រូវបាន សមាជិកទាំងឡាយវាយតម្លៃខ្ពស់។

រដ្ឋាភិបាលវៀតណាមបានរួមចំណែកនូវថវិកា១ម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់បណ្ដាសកម្មភាពរបស់អេអអិមអេស៊ីក្នុងឆ្នាំ ២០២០ និងប្ដេជ្ញាបន្តរួមចំណែកដល់សកម្មភាពនានារបស់ ARMAC ក្នុងឆ្នាំ ២០២១។


៤,ខួបអនុស្សាវរីយ៍៤៣ឆ្នាំថ្ងៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាកចេញពីកម្ពុជាឆ្លងចូលវៀតណាម ស្វែងរកការជួយសង្គ្រោះពីរបបប្រល័យពូជសាសន៍ប៉ុលពត

នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ នៅភូមិកោះថ្ម ឃុំទំលូងធំ ស្រុកមេមត់ខេត្តត្បូងឃ្មុំ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមខួបអនុស្សាវរីយ៍៤៣ឆ្នាំថ្ងៃសម្ដេចតេជោ ហ៊ុនសែន នឹងសហការីចាកចេញពីកម្ពុជាស្វែងរកមាគ៌ាសង្គ្រោះប្រទេសជាតិឲ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ទទួលនិងបំពេញការងារជាមួយគណៈប្រតិភូការពារជាតិកម្ពុជាមាន ឯកឧត្តម ឧត្តមសេនីយ៍ឯក បម្រុង ង្វៀន ជី វិញ សមាជិកគណៈកម្មាធិការបក្ស សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការយោធាមជ្ឈឹមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជាមួយគណៈបញ្ជាការយុទ្ធភូមិភាគ៧ និងគណៈបញ្ជាការការពារព្រំដែន និងខេត្តប៊ិញភឿក។

នៅក្នុងជំនួបនេះសម្ដេច ទៀ បាញ់ បន្តកំណត់នូវទស្សនៈរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ជានិច្ចជាកាលយកចិត្តទុកដាក់ជាពិសេសនិងដឹងគុណដល់ការជួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម។

ឯកឧត្ដមឧត្ដមសេនីយ៍ឯកបម្រុង ង្វៀន ជីវិញ បានកំណត់ច្បាស់ថាវៀតណាម ជានិច្ចជាកាលយកចិត្តទុកដាក់ជាពិសេសចំពោះទំនាក់ទំនងជាមួយកម្ពុជានឹងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីចំណងសាមគ្គីភាពមិត្តភាពរួមសហការនិងអភិវឌ្ឍន៍រឹងមាំ។


៥,សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនចូលរួមកិច្ចប្រជុំអាស៊ានកំពូលតាម ONLINE

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមរូបភាព ONLINE ដែលវៀតណាមជាប្រធាន ថ្នាក់ដឹកនាំបណ្ដាប្រទេសអាស៊ានបានអនុម័តសេចក្តីថ្លែងការណ៍រួមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ សេចក្តីថ្លែងការណ៍ទស្សនៈវិស័យអាស៊ាន ផ្សារភ្ជាប់ម្ចាស់ការសម្របខ្លួននិងសេចក្តីថ្លែងការណ៍អាស៊ានអំពីប្រភពធនធានមនុស្សសម្រាប់ពិភពលោកមួយដែលការងារកំពុងមានការប្រែប្រួល។

ព្រឹត្តិការណ៍នេះបានកំណត់ច្បាស់ម្ដងទៀតពីការគាំទ្ររបស់កម្ពុជាចំពោះតួនាទីជាប្រធានអាស៊ានរបស់វៀតណាមស្របតាមប្រពៃណីគាំទ្រជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនិងតំបន់ដែលថ្នាក់ដឹកនាំកំពូលទាំងពីរធ្លាប់បានបញ្ជាក់ជាច្រើនដង។


៦,ឯកឧត្តម អគ្គលេខាធិការមជ្ឈឹមបក្សនិងជាប្រធានរដ្ឋ ង្វៀន ភូ ត្រុង ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី

រសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ អគ្គលេខាធិការបក្សនិងជាប្រធានរដ្ឋ ង្វៀន ភូ ត្រុង វៀតណាម បានទូរសព្ទពិភាក្សាការងារ ជាមួយប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អំពីសភាពការណ៍និងទំនាក់ទំនងកម្ពុជា-វៀតណាម។

អគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀន ភូ ត្រុង សំណូមពរឱ្យប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកឲ្យបានទាន់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទន្ទឹមនោះបន្តផ្លាស់ប្ដូរពាណិជ្ជកម្មធម្មតាតាមព្រំដែន ដោះស្រាយទាន់ពេលវេលារាល់បញ្ហាដែលកើតឡើងនិងបញ្ហាប្រឈមនានាលើស្មារតីសហប្រតិបត្តិការ ចែករំលែកយោគយល់គ្នា។

អគ្គលេខាធិការបក្សប្រធានរដ្ឋ ង្វៀន ភូ ត្រុង បានបញ្ជាក់នូវបំណងប្រាថ្នាសុំឱ្យកម្ពុជាបន្តជួយឧបត្ថម្ភបង្កលក្ខណៈងាយស្រួលដើម្បីឱ្យបងប្អូនមានដើមកំណើតវៀតណាមមានស្ថិរភាពរស់នៅ បានរៀនសូត្រ ធ្វើការងារយូរអង្វែងនៅកម្ពុជា ដើម្បីរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍទឹកដីកម្ពុជា ក៏ដូចជារួមចំណែកពង្រឹងនិងបង្កើនទំនាក់ទំនងវៀតណាម-កម្ពុជា។

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងនិងជោគជ័យរបស់វៀតណាមក្នុងបេសកកម្មការពារប្រយុទ្ធប្រឆាំងនិងត្រួតពិនិត្យនៅជំងឺកូវីដ១៩ទន្ទឹមនោះក៏បានថ្លែងអំណរគុណដល់វៀតណាមដែលបានចែករំលែកបទពិសោធន៍ជួយគាំទ្រកម្ពុជាការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្ដេចតេជោនាយករដ្ឋមន្ត្រីមានបំណងប្រាថ្នាឲ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្ដូរព័ត៌មានសម្របសម្រួលនិងជួយគ្នាទៅវិញទៅមកក្នុងបេសកកម្មការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវី១៩ប្រធានបក្សប្រជាជនសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានបញ្ជាក់ច្បាស់ថាកម្ពុជានឹងបន្តការគាំទ្របង្កលក្ខណៈងាយស្រួលដើម្បីឱ្យបងប្អូនដើមកំណើតវៀតណាមធ្វើការរស់នៅដោយស្ងប់ចិត្តនៅកម្ពុជា។


៧,និស្សិតកម្ពុជាជិត៦០០នាក់បានវិលត្រលប់ទៅបន្តការសិក្សានៅវៀតណាម

ជំងឺកូវីដ១៩ បានធ្វើឲ្យនិស្សិតកម្ពុជាមិនអាចវិលត្រលប់ទៅវៀតណាមក្រោយការឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាម នៅចុងខែមករា ឆ្នាំ២០២០។

ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់មិត្តនិស្សិតកម្ពុជាដែលកំពុងតាមដានការសិក្សានៅវៀតណាម ក្រោយការខិតខំប្រឹងប្រែងជាច្រើននៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ និស្សិតកម្ពុជាជិត៦០០នាក់ បានវិលត្រលប់ទៅវៀតណាមវិញបន្តការសិក្សា។ ដើម្បីអនុវត្តន៍បាននូវប្រការនេះគឺជាការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំង២ វៀតណាម និងកម្ពុជា។

ជារៀងរាល់ឆ្នាំចំនួននិស្សិតកម្ពុជាទៅរៀននៅវៀតណាមបានបន្តកើនឡើងទាំងចំនួននិងគុណភាព។ជាពិសេសស្ទើរតែទាំងអស់នៃនិស្សិតកម្ពុជានៅពេលរៀនចប់ត្រលប់មកវិញសុទ្ធតែមានជំនាញស្ថេរភាពរួមចំណែកយ៉ាងសកម្មដល់បុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាក៏ដូចជាទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំង២។


៨,ប្រទេសវៀតណាមនិងកម្ពុជាប្រគល់ទទួលផែនទីព្រំដែន

បន្តពីលទ្ធផលនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនៃការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមនៃសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩៨៥និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា និងពិធីសារបោះបង្គោលព្រំដែននិងខ័ណ្ឌសីមាលើដែនគោក រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩។

នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ អនុរដ្ឋមន្រ្តីការបរទេស ប្រធានគណៈកម្មាធិការចំរុះបោះបង្គោលព្រំដែនវៀតណាម-កម្ពុជា ឡេ ហ្វាយ ជុង ជាមួយសមភាគីកម្ពុជា ប្រធានគណៈកម្មាធិការចំរុះព្រំដែនកម្ពុជា-វៀតណាម ទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានជួបប្រជុំការងារនិងប្រគល់ទទួលផែនទីព្រំដែនខ្នាត ១/២៥០០០ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជានៅច្រកទ្វារអន្តរជាតិម៉ុកបាយ ខេត្តតាយនីញ ប្រទេសវៀតណាម ក្នុងបរិយាកាសមិត្តភាពស្មោះស្ម័គ្រ និងយោគយល់គ្នា។

ភាគីទាំងពីរបានចាប់ផ្ដើមត្រួតពិនិត្យឡើងវិញនិងឯកភាពទាំងស្រុងនៅលើផែនទីទាំង៥០០ច្បាប់ ដែលបោះពុម្ពចងក្រង ក្នុងនោះមាន ២៥០ ច្បាប់ជាភាសាវៀតណាម-ខ្មែរ នឹង ២៥០ច្បាប់ជាភាសា ខ្មែរ-វៀតណាមដែលមានហត្ថលេខាពីគ្រប់ថ្នាក់សមត្ថកិច្ចនៃប្រទេសទាំងពីរនឹងត្រូវបានភាគីវៀតណាមបោះពុម្ពចងក្រងច្បាស់លាស់និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ភាគីវៀតណាមបានប្រគល់ជូនភាគីកម្ពុជាចំនួន២៥០ច្បាប់ដើម ក្នុងនោះមានភាសាខ្មែរវៀតណាម ១៣០ ច្បាប់ចងក្រងភ្ជាប់នឹង ១០០ ច្បាប់ចងក្រងអាចស្រាយបាន និងភាសា វៀតណាម-ខ្មែរ ២០ ច្បាប់ ដើម្បីបម្រើការងារព្រំដែនគោករវាងប្រទេសទាំងពីរ។

ភាគីវៀតណាមក៏រក្សានៅ ២៥០ ច្បាប់រួមមាន ២៣០ ច្បាប់ជាភាសា វៀតណាម-ខ្មែរ និង ២០ ច្បាប់ជាភាសាខ្មែរ-វៀតណាម។


៩,រាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាផ្តល់ជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន

ថ្ងៃទី១៤ ខែសីហា នៅទីស្នាក់ការស្ថានទូតវៀតណាមប្រចាំកម្ពុជា លោកជំទាវ សុភ័ក្រ ថាវី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ចកម្ពុជាបានប្រគល់នូវគ្រឿងឥស្សរិយយស អគ្គមហាសេនារបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាផ្តល់ជាកិច្ចបច្ឆាមរណៈ ជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន។

ឯកឧត្តមជាមនុស្សទីពីរដែលបានរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូនជាកិច្ចបច្ឆាមរណៈនូវគ្រឿងឥស្សរិយយស បន្ទាប់ពី ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហ័ង ធេ ធៀន។ ការប្រគល់ជូនគ្រឿងឥស្សរិយសដល់ឯកឧត្តម ង៉ូ ដៀនគឺជាការកត់ត្រាទទួលស្គាល់របស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាចំពោះការរួមចំណែករបស់ឯកអគ្គរដ្ឋទូត ក្នុងពេលបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ង៉ូ ដៀន មានគុណបំណាច់ជាច្រើនក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងចំណងទំនាក់ទំនងស្អិតរមួតរវាងរដ្ឋាភិបាលនិងប្រជាជនទាំងពីរប្រទេសវៀតណាម-កម្ពុជា។

ក្នុងឱកាសនេះ ឯកឧត្តម វ៉ូ ក្វាង មិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ជាកិច្ចបច្ឆាមរណៈនូវឥស្សរិយយស ជូនចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ង៉ូ ដៀន។ ឯកឧត្តម ឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ នេះជាកាយវិការប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅដែលរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជូនមិនត្រឹមតែ ឯកឧត្តមង៉ូដៀនតែបុណ្ណោះថែមទាំងជាការលើកទឹកចិត្តចំពោះបណ្តាមនុស្សដែលបានផ្សាភ្ជាប់និងរួមចំណែកជាច្រើនឆ្នាំក្នុងការពូនជ្រំចំណងទំនាក់ទំនងមិត្តភាពរវាងប្រទេសនិងប្រជាជាតិបងប្អូនកម្ពុជា-វៀតណាម។ ការប្រគល់ជូនគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់ មហាសេនាក្នុងឱកាស ៩៩ឆ្នាំថ្ងៃកំណើតរបស់ ឯកឧត្តម ង៉ូ ដៀន (ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩២១ - ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០) ៧៥ឆ្នាំនៃថ្ងៃបង្កើតក្រសួងការបរទេសវៀតណាម (ថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៤៥ - ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០) និង ៥៣ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម (ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៦៧ - ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០) នឹងធ្វើអោយស៊ីជម្រៅបន្ថែមទៀតនូវចំណងទំនាក់ទំនង "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រជាជាតិយើងទាំងពីរ"។


១០,សម្ដេច ហេង សំរិន អញ្ជើញទៅវៀតណាមចូលរួមមរណៈទុក្ខអតីតអគ្គលេខាធិការមជ្ឈឹមបក្ស ឡេ ខាភៀវ

ថ្ងៃទី ១៥ សីហា ឆ្នាំ២០២០ ជំនួសមុខឲ្យគណបក្សប្រជាជនកម្ពុជាសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធនិងប្រគល់លិខិតរំលែកទុក្ខរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាផ្ញើជូនគណៈកម្មាធិការបក្សកុម្មុយនីស្តវៀតណាម ក្នុងសារមានឃ្លារសរសេរថា៖ មរណភាពរបស់ឯកឧត្តមឡេខាភៀវគឺជាការបាត់បង់ដ៏ធំធេងនូវមេដឹកនាំដ៏ឈ្លាសវៃមួយរូបដែលបានធ្វើពលិកម្មពេញមួយជីវិតក្នុងការតស៊ូដើម្បីឯករាជ្យភាពសន្តិភាពនិងវិបុលភាពរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាប្រជាជនវៀតណាម។ ឯកឧត្តម គឺជាមិត្តដ៏យូរអង្វែងរបស់កម្ពុជា ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណងមិត្តភាពជាបងប្អូន ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត មិនត្រឹមតែរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុនីស្តវៀតណាមតែប៉ុណ្ណោះទេ រួមទាំងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរផងដែរ។

ក្នុងឱកាសនេះលោកជំទាវប្រធានរដ្ឋភាវៀតណាម ង្វៀន ធី គីម ងិន បានទទួលស្វាគមន៍ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និង គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ភាគីទាំងពីរបានកំណត់ច្បាស់ថានឹងខិតខំឲ្យអស់ពីកម្លាំងកាយចិត្តរក្សាការពារ ពូនជ្រុំទំនាក់ទំនង "អ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរឹងមាំយូរអង្វែង"៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់