Trending now

ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh អញ្ជើញទៅបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

06:38 | 13/12/2019 (ប្រភព៖ vovworld.vn សរុបដោយ ហេងវុធ្ធ)

តាមការអញ្ជើញរបស់លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចកម្ពុជានោះ លោក Truong Hoa Binh ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី១២ដល់ទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh និងឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន (រូបថត៖ VGP)

នារសៀលថ្ងៃទី១២ ខែធ្នូ ឧបនាយករដ្ឋមន្រ្តីប្រចាំការវៀតណាមលោក Truong Hoa Binh និងឧបនាយករដ្ឋមន្រ្តីកម្ពុជាលោកស្រី ម៉ែន សំអន បានជួបពិភាក្សាការងារ។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះអត្ថន័យដ៏សំខាន់នៃការចុះហត្ថលេខាលើឯកសារច្បាប់ចំនួន២ទទួលស្គាល់វឌ្ឍនភាពនៃការងារខ័ណ្ឌសីមា បោះបង្គោលព្រំដែន គោករវាងប្រទេសទាំងពីរដែលសម្រេចបាន៨៤% តាមរយៈនោះបង្កើតកម្លាំងចលករដ៏ខ្លាំងក្លាដើម្បី បន្តដោះស្រាយបញ្ហាព្រំដែននៅសេសសល់ ឆ្ពោះទៅរកការកសាងខ្សែព្រំដែនរួមប្រកបដោយសុខសន្តិភាព មិត្តភាព សហប្រតិបតិ្តការនិងអភិវឌ្ឍ។ ភាគីទាំងពីរក៏បានអះអាងនូវការប្ដេជ្ញាចិត្តដំណើរការប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ រក្សាយន្តការសហប្រតិបតិ្តការនានារវាងប្រទេសទាំងពីរ បង្កើនការតភ្ជាប់សេដ្ឋកិច្ចទ្វេភាគីសំដៅជួយសម្រួលដល់សកម្មភាពសហប្រតិបតិ្តការនៃប្រទេសទាំងពីរ ខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីហួសពីកម្រិត៥ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ២០២០។

ឧបនាយករដ្ឋមន្រ្តីទាំងពីរបានអះអាង បន្តរក្សានិងពង្រីកបណ្ដាយន្តការសហប្រតិបតិ្តការការពារជាតិ-សន្តិសុខអោយក្លាយទៅជាសសរទ្រុងមួយក្នុងចំណោមសសរទ្រុងនៃទំនាក់ទំនងទ្វេភាគី ហើយសហការយ៉ាងស្អិតរមួតក្នុងការជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួលដើម្បីសហគមន៍ជនដើមកំណើតវៀតណាមនៅកម្ពុជាមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក៏ដូចជាក្លាយទៅជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

ចំពោះបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកក្នុងការរៀបចំព្រឹត្តិការណ៍និងសកម្មភាពកិច្ចការបរទេសសំខាន់ៗក្នុងឆ្នាំ២០២០ នៅពេលដែលវៀតណាមចូលកាន់តំណែងជាប្រធានប្ដូរវេនរបស់អាស៊ាននិងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣៕

(ប្រភព៖ vovworld.vn សរុបដោយ ហេងវុធ្ធ)

(ប្រភព៖ vovworld.vn សរុបដោយ ហេងវុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់