Trending now

ឧបនាយករដ្ឋមន្រ្តីកម្ពុជាចង់អោយ BIDV ក្លាយជាស្ពានរវាងធុរកិច្ចនៃប្រទេសទាំងពីរ

20:58 | 16/10/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - BIDV ប្តេជ្ញាបន្តគាំទ្រនិងជំរុញដំណើរការវិនិយោគនិងកិច្ចសហប្រតិបត្តិការរបស់សហគ្រាសវៀតណាមនៅកម្ពុជា រួមចំណែកលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ។

លោកស្រីនាយករដ្ឋមន្រ្តី ម៉ែន សំអន បានអញ្ជើញធ្វើទស្សនកិច្ចនិងធ្វើការនៅ BIDV។ (ប្រភព៖​ TTXVN)

នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយលោកស្រីនាយករដ្ឋមន្រ្តី ម៉ែន សំអន សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណបក្សប្រជាជនកម្ពុជាបានអញ្ជើញធ្វើទស្សនកិច្ចនិងធ្វើការនៅ BIDV ។

របាយការណ៍ជូនលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ប្រធានក្រុមប្រឹក្សាភិបាល BIDV លោក Phan Duc Tu បានឲ្យដឹងថាចាប់តាំងពីឆ្នាំ ២០០៩ ធនាគារ BIDV បានបង្កើតវត្តមានពាណិជ្ជកម្មនៅលើទីផ្សារកម្ពុជាក្នុងវិស័យហិរញ្ញវត្ថុ - ធនាគារ - ធានារ៉ាប់រង។ រហូតមកដល់បច្ចុប្បន្ន BIDV គឺជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេរបស់វៀតណាមក្នុងសកម្មភាពវិនិយោគផ្ទាល់ និងកិច្ចសហប្រតិបត្តិការឥណទាន - ហិរញ្ញវត្ថុនៅកម្ពុជា។

លោក Tu បានសង្កត់ធ្ងន់ថា វត្តមានពាណិជ្ជកម្មរបស់ BIDV នៅក្នុងប្រទេសកម្ពុជាបានបំពេញការងារបានយ៉ាងល្អនូវបេសកកម្មគោលបំណងភារកិច្ចនិងប្រតិបត្តិការអាជីវកម្មប្រកបដោយប្រសិទ្ធភាព ដែលបញ្ជាក់ពីជំហរម៉ាកនិងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅក្នុងវិស័យនេះ និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។ ជាពិសេសបន្ទាប់ពីបង្កើតនិងអភិវឌ្ឍន៍អស់រយៈពេល ១០ ឆ្នាំ ធនាគារវិនិយោគនិងអភិវឌ្ឍន៍កម្ពុជា (BIDC) បានក្លាយជាធនាគារពាណិជ្ជកម្មធំជាងគេមួយក្នុងចំណោមធនាគារទាំង ១០ នៅកម្ពុជាបើគិតលើទំហំដែលមានទ្រព្យសម្បត្តិសរុប ៧៩៥ លានដុល្លារ ប្រាក់កម្ចីមិនទាន់មានដល់ ៥៧៥ លានដុល្លារ ការប្រមូលដើមទុនបានដល់ ៦៥០ លានដុល្លារ។

ថ្លែងនៅក្នុងកិច្ចប្រជុំលោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន បានឲ្យដឹងថាចាប់តាំងពីធនាគារ BIDC និងសាខា BIDV ផ្សេងទៀតត្រូវបានបង្កើតឡើងនៅកម្ពុជាសកម្មភាពវិនិយោគរបស់សហគ្រាសវៀតណាមនៅកម្ពុជាបានរីកចម្រើន។

លោកស្រី ម៉ែន សំអន បានលើកឡើងថា BIDV/BIDC បន្តខិតខំប្រឹងប្រែងរក្សាតួនាទីនាំមុខក្នុងចំណោមសហគ្រាសវៀតណាមដែលកំពុងប្រតិបត្តិការនៅកម្ពុជា បន្តជំរុញតួនាទីជាស្ពានក្នុងសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម - ការវិនិយោគរវាងប្រទេសទាំងពីរ។

ដោយទទួលបានការណែនាំពីលោកសស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អគ្គនាយករងទទួលបន្ទុកក្រុមប្រឹក្សាគ្រប់គ្រង BIDV លោក Le Ngoc Lam ប្តេជ្ញាបន្តលះបង់ធនធានល្អបំផុតសម្រាប់វត្តមានពាណិជ្ជកម្មនៅកម្ពុជា។ បន្តគាំទ្រនិងជំរុញដំណើរការវិនិយោគនិងសហប្រតិបត្តិការរបស់សហគ្រាសវៀតណាមនៅកម្ពុជាដោយរួមចំណែកជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស