Trending now

អាស៊ាន​ - ឥណ្ឌា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ​ជាច្រើន

14:43 | 13/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាលើកទី ២០ ដែលបានប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូនោះ ភាគីទាំងពីរបានអះអាងនូវការសន្យារបស់ខ្លួនក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី។

កិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការអាស៊ាន - ឥណ្ឌាលើកទី ២០ (រូបថត៖ asean.org/TTXVN)

តំណាងអចិន្រ្តៃយ៍របស់ប្រទេសថៃប្រចាំអាស៊ានលោកស្រី Phasporn Sangasubana និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ានគឺលោកRudrendra Tandon​ បានអញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំនេះ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន (CPR) និងតំណាងលេខាធិការដ្ឋានអាស៊ាន។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានទទួលស្គាល់ នូវលទ្ធផលដែលសម្រេចបានក្នុងដំណាក់កាលអនុវត្តផែនការធ្វើសកម្មភាពអាស៊ាន - ឥណ្ឌា សម្រាប់ដំណាក់កាល ២០១៦- ២០២០ ព្រមទាំងឯកភាពគ្នាពង្រឹងកិច្ចខិតខំប្រឹងប្រែង សំដៅអនុវត្តន៍យ៉ាងពេញលេញប្រកបដោយប្រសិទ្ធ ភាពនូវផែនការ ធ្វើសកម្មភាព ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាអំពីវិធីនានា សំដៅលើកកម្ពស់ថែមទៀតក្នុងការប្រើប្រាស់មូលនិធិអាស៊ាន - ឥណ្ឌា និងមូលនិធិ អាស៊ាន - ឥណ្ឌាបៃតង ផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន