Trending now

អាស៊ានព្យាយាមលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់

11:43 | 05/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មន្រ្តីអ្នកស្រាវជ្រាវនិងអ្នកនយោបាយក្នុងតំបន់ជាច្រើនចាប់អារម្មណ៍ក្នុងការលើកកម្ពស់ពាណិជ្ជកម្មនិងវិនិយោគក្នុងអាស៊ានតាមទិសដៅ "តភ្ជាប់និងការបន្សាំយ៉ាងសកម្ម"។

អាស៊ានព្យាយាមលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់។

ដោយមានប្រជាជន ៦០០ លាននាក់ អាស៊ានគឺជាតំបន់មួយនៃតំបន់ដែលមានភាពស្វាហាប់បំផុតនិងជាខឿនសេដ្ឋកិច្ចធំលំដាប់ទី ៥ នៅលើពិភពលោក។ ទោះយ៉ាងណាក៏ដោយនៅក្នុងបរិបទនៃការកើនឡើងនៃការការពារពាណិជ្ជកម្មនិងសកលភាវូបនីយកម្ម ដែលកត្តាដែលមានឥទ្ធិពលយ៉ាងខ្លាំងបំផុតសម្រាប់ពាណិជ្ជកម្មអាស៊ានគឺរបាំងពន្ធ។

នៅពេលដែលពន្ធគយលើទំនិញនិងសេវាកម្មស្ទើរតែទាំងអស់ត្រូវបានកាត់បន្ថយជិតចុះសូន្យ ដែលនឹងជួយបង្កើនទំនាក់ទំនងរវាងសេដ្ឋកិច្ច​នៃបណ្តាប្រទេសអាស៊ាន។

បញ្ហាប្រឈមមួយទៀតដែលអាស៊ានកំពុងប្រឈមគឺការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងបញ្ហាមួយចំនួនដែលមិនទាន់បានដោះស្រាយជាមួយឥណ្ឌា។ ប្រសិនបើ RCEP ទទួលបានជោគជ័យតំបន់នេះនឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីធំជាងគេបំផុតនៅលើពិភពលោកដែលមានអ្នកប្រើប្រាស់ប្រមាណ ៣,៥ ពាន់លាននាក់ស្មើនឹង ៣៩ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក។

ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងតំបន់ ប្រទេសជាសមាជិកអាស៊ានក៏ត្រូវគិតគូរពីបញ្ហាប្រឈមផ្នែកពាណិជ្ជកម្មនៅក្នុងតំបន់និងពិភពលោកនិងជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាសេដ្ឋកិច្ចសនៃប្រទេសមាជិកបន្ថេមទៀតដើម្បីទាញយកតំបន់ដែលមានសក្តានុពលនៃប្រទេសនីមួយៗ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់